Wednesday, September 10, 2014

ស្ពានស្នេហ៍ពាន់ឆ្នំាប្រសាទបាយ័ន - The Wonderful Ancient Bridge South Gate of Bayon Temple


         មុននឹងបន្តដំណើរកំសាន្តទៅកាន់ទីក្រុងចុងក្រោយសម័យអង្គរគឺអង្គរធំក្នុងឆ្នំា៨០២ ដល់ ១៤៣២ នៃគ.ស ដោយចេញពីអង្គរវត្ត អ្នកនឹងឆ្លាត់ស្ពានបុរាណមួយដែលមានអាយុកាលពាន់ឆ្នំា។ ស្ពាននេះហាក់ដូចជាស្ពានឆ្លងភពពីសម័យកាលបច្ចុប្បន្នទៅកាន់សម័យដ៍រុងរឿងរាប់រយឆ្នំា ហើយធ្វើអោយអារម្មណ៍របស់អ្នកកាន់តែមានភាពញាប់ញ័រដោយឃើញផ្ទំាងទស្សនីយភាពនៃចំលាក់
ដែលមានរូបយក្សកាន់ទាញសត្វនាគរាជក្បាលប្រំាពីរដែលមានមាឌធំហើយកំលំាងខ្លំាងក្លាដែលនៅខាងស្តាំពេលដើរចូល ទៅកាន់ទីក្រុងបុរាណដ៏ឆើតឆៃមានសំរស់ព្រៃឈើយ៉ាងត្រជាក់ត្រជុំនិងប្រព័ន្ឋធារាសាស្ត្រព័ន្ឋជុំវិញហើយផ្នែកខាង
ឆ្វេងមានរូបទេវត្តាដ៍ស្រស់ស្អាតមានមាឌធំដំបងមានរិទ្ឋិខ្លំាងពូកែកំពង់កាន់សត្វនាគរាជក្បាលប្រំាពីរ
សំដៅព្រះភក្ត័ទៅអង្គរវត្ត។​ ស្ពានស្នេហ៍ពាន់ឆ្នំានឹងធ្វើអោយអ្នកលង់ស្នេហ៍ជាមួយរូបអមសងខាងដែល
មាន​អំណាចទាក់ទាញ និងឃើញទន្លេអំដ៍ល្អវិចិត្រ និង ក្លោងទ្វាមានរូបដំរីក្បាលបីធំៗ ហើយរូបព្រះពុទ្ឋមុខបួនឬព្រះព្រហ្មមានភាពញញឹមសាយភាយបង្ហាញពីសន្តិភាព និង សេចក្តីស្រលាញ់សំរាប់មនុស្សជាតិ សត្វ និង រុក្ខជាតិ។ អ្នកឆ្លងកាត់ក្លោងទ្វារអ្នកមានអារម្មណ៍ ដោយមានចិត្តសាទរ និង សំរស់ព្រឹក្សា សត្វស្វា ហើយមានវត្តពីរនៅខាងឆ្វេងដៃគឺ វត្តព្រះអង្គនាងខ្មៅ(ព្រះកងចក្រកងជុំ) និង វត្តព្រះសិអារ្យមេត្រីយ៍ជាសាសនាព្រះពុទ្ឋក្នុងទីក្រុង។

    The south gate bridge of Bayon temple is very ancient temple in Angkor period where is the last capital during AD 802-1432 until the 15 th century that it was a great city as it name implies, and it served as the religious and administrative center of the vast and powerful Khmer Empire. The Angkor Thom is the capital of King Jayavarman VII AD 1181-1220 that is the superb site to stand as the symbolic link between heaven and earth. Especially, the wall enclosing the city of Angkor Thom represents the stone wall around the universe and the mountain ranges around Meru hill. And the surrounding moat suggests the cosmic ocean that the symbolism is reinforeced by the presence of god Indra on his mount, the three-headed elephant. Surely, it seems the paradise bridge to reach the mysterious temple of Four Face Buddha Temple with 54 peaks of Angkor Thom and you will feel awesome to stand the front of the temple.

No comments:

Post a Comment