(អត្តបទភាសាខ្មែរខាងក្រោមដកស្រង់ពី វិគីភីឌាភាសាខ្មែរ ១៧តុលា២០១៤ )
ប្រាសាទបន្ទាយក្តី មានទីតាំងស្ថិតនៅជាប់នឹងប្រាសាទតាព្រហ្ម ជ្រុងអាគ្នេយ៍ក្នុងភូមិស្រះស្រង់ខាងត្បូង បើធ្វើដំណើរតាមផ្លូវខាងកើតអង្គរវត្ត ត្រូវកាត់តាមប្រាសាទក្រវ៉ាន់។ ប្រាសាទនេះត្រូវបានកសាងឡើងនៅពាក់កណ្តាលទី២ នៃសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ដោយព្រះបាទជ័យវរ្ម័នទី៧ ។ ប្រាសាទនេះមានលក្ខណៈស្រដៀងគ្នានឹងប្រាសាទតាព្រហ្ម
ប៉ុន្តែមានទំហំតូចជាង និងមិនសូវស្មុគស្មាញ។ មិនមាននរណាដឹងថាប្រាសាទនេះ
សាងសង់ឡើងដើម្បីឧទ្ទិសដល់អ្វីនោះទេ
ព្រោះគេមិនទាន់រកឃើញសិលាចារិកណាមួយនីឡើយ។ ការស្រាវជ្រាវថ្មីៗនេះធ្វើឡើងដោយសាកលវិទ្យាល័យសូហ្វីយ៉ា
បានបញ្ជាក់ថាបន្ទាយក្តី បានសាងសង់ឡើងនៅលើប្រាសាទ
ដែលមានអាយុចាស់ជាងសតវត្សរ៍ទី១២ ដោយសារគេឃើញគ្រឹះនៃប្រាសាទមួយទៀត
ក្រោមគ្រឹះនៃប្រាសាទបន្ទាយក្តី
ដែលគេសន្និដ្ឋានថាវាមានទំនាក់ទំនងទៅនឹងភូមិកុដិ តាំងពីសម័យព្រះបាទជ័យវរ្ម័នទី២។
No comments:
Post a Comment