(អត្តបទភាសាខ្មែរខាងក្រោមដកស្រង់ពី វិគីភីឌាភាសាខ្មែរ ២២តុលា២០១៤ )
សារមន្ទីរជាតិនៅទីក្រុងភ្នំពេញជាសារមន្ទីរធំជាងគេនៅប្រទេសកម្ពុជា ដែលជាទីតាំងប្រមូលផ្ដុំសម្បត្តិវប្បធម៌និងប្រវត្តិសាស្ត្រដ៏សំខាន់។ សារមន្ទីរជាតិមានរក្សាទុករូបសំណាកនិងភស្ដុតាងប្រវត្តិសាស្ត្រកម្ពុជា ចំនួនជាង១ម៉ឺន៤ពាន់ តាំងពីសម័យបុរេប្រវត្តិ សម័យអង្គរ និង សម័យក្រោយៗមកទៀត។សារមន្ទីរជាតិនេះត្រូវបានកសាងនៅថៃ្ង១៥សីហ឵១៩១៧ តាមរបៀបស្ថាបត្យកម្ម ប្រពៃណីខ្មែរ ហើយត្រូវបានសម្ពោធក្នុងឆ្នាំ១៩២០ ដោយព្រះបាទស៊ីសុវត្ថិ ។ នៅខាងក្នុងសារមន្ទីរជាតិមានតំកល់វត្ថុបុរាណសល់តាំងពីសម័យមុនអង្គរ និងសម័យអង្គរ ។ វាជាការប្រមូលថែរក្សាទុកដ៏ល្អសម្រាប់ពិភពលោកធ្វើការស្រាវជ្រាវ អំពីវត្ថុបុរាណ សិល្បៈ សាសនាបុរាណវិទ្យាខ្មែរតាំងពីសតវត្សទី៤ រហូតដល់សតវត្សទី១៣។សារមនី្ទរជាតិត្រូវបានកសាងឡើងនៅក្នុងឆ្នាំ ១៩១៧ នាសម័យអាណានិគមបារាំងមកលើព្រះរាជាណាចក្រកម្ពុជា (១៨៦៣-១៩៥៣) ដែលមានស្ថាបត្យករ ជនជាតិបារាំង ឈ្មោះហ្ថកហ្រ៉ូសលីយេ (George Groslier)ដែលមានបណ្ដោយ៥៤ម៉ែត្រ និង ជម្រៅ៦៦ម៉ែត្រ ហើយសង់លើខឿនដែលមានកម្ពស់២ម៉ែត្រកន្លះ។ ពិធីសម្ភោធបានប្រព្រឹត្តិទៅ ថៃ្ងទី ១៣ ខែមេសា ឆ្នាំ១៩២០ ក្រោមព្រះរាជាធិបតីភាពរបស់ ព្រះករុណា ព្រះបាទស៊ីសុវត្ថិ ព្រះចៅក្រុងកម្ពុជា និង ចំពោះមុខលោក ហង់រី បូឌ្វាំង អ្នកប្រចាំការជាន់ខ្ពស់បារាំងនៅកម្ពុជា។ កាលពីដំបូងឡើយសារមនី្ទរជាតិនេះមានឈ្មោះថា សារមនី្ទរក្រុងកម្ពុជាធិបតី ហើយដើម្បីលើកកិតិ្តយសដល់លោកទេសាភិបាលបារាំងឈ្មោះ អាល់ប៊ែរ សារូត៍ (Albert Sarraut) ទើបប្តូរឈ្មោះជាសារមនី្ទរអាល់ប៊ែរ សារូត។
សារមនី្ទរជាតិត្រូវបានកសាងឡើងនៅក្នុងឆ្នាំ ១៩១៧ នាសម័យអាណានិគមបារាំងមកលើព្រះរាជាណាចក្រកម្ពុជា (១៨៦៣-១៩៥៣) ដែលមានស្ថាបត្យករ ជនជាតិបារាំង ឈ្មោះហ្ថកហ្រ៉ូសលីយេ (George Groslier)ដែលមានបណ្ដោយ៥៤ម៉ែត្រ និង ជម្រៅ៦៦ម៉ែត្រ ហើយសង់លើខឿនដែលមានកម្ពស់២ម៉ែត្រកន្លះ។ ពិធីសម្ភោធបានប្រព្រឹត្តិទៅ ថៃ្ងទី ១៣ ខែមេសា ឆ្នាំ១៩២០ ក្រោមព្រះរាជាធិបតីភាពរបស់ ព្រះករុណា ព្រះបាទស៊ីសុវត្ថិ ព្រះចៅក្រុងកម្ពុជា និង ចំពោះមុខលោក ហង់រី បូឌ្វាំង អ្នកប្រចាំការជាន់ខ្ពស់បារាំងនៅកម្ពុជា។ កាលពីដំបូងឡើយសារមនី្ទរជាតិនេះមានឈ្មោះថា សារមនី្ទរក្រុងកម្ពុជាធិបតី ហើយដើម្បីលើកកិតិ្តយសដល់លោកទេសាភិបាលបារាំងឈ្មោះ អាល់ប៊ែរ សារូត៍ (Albert Sarraut) ទើបប្តូរឈ្មោះជាសារមនី្ទរអាល់ប៊ែរ សារូត។
សព្វថៃ្ងមានការតាំងផ្លាកពីរធើ្វអំពីថ្មកែវមួយជា ភាសាខ្មែរ និងមួយទៀតជាភាសាបារាំងដែលគេចារិកតាំងពីជំនាន់នោះ។ ប្លង់សារមនី្ទរត្រូវបានគូរដោយលោក ហ្ថកហ្រ៉ូសលីយេ (George Groslier) សមូហកម្មនៃក្បាច់ចម្លាក់របស់វិមាន សុទ្ធសឹងជាស្នាដៃរបស់វិចិត្រករខែ្មរដែលជា គ្រូ និង ជា សិស្សរបស់សាលានេះដែលមានដូចជារឿងនាងកាកី ឬ រៀមកេរ្ដិ៍ជាដើម ( កាលពីសម័យ នោះអាគារនោះជាសារមនី្ទរផងនិង ជាសាលាបណ្តុះបណ្តាលផង) ។ អ្នកទាំងនោះបានតុបតែងក្បាច់ចមា្លក់ដ៏រស់រវើកនៅលើបង្អួចទាំងដប់ពីរ និងទៅលើទ្វារធំទាំងបី ដែលបានគូរផ្ទាំងគំនូរផេ្សងៗតាមរឿងព្រេងនិទានខែ្មរបុរាណតាមសន្លឹក បង្អួចជួរខាងលិច (ពីខាងក្នុង)។
សារមនី្ទរជាតិសិ្ថតនៅក្នុងមណ្ឌលតែមួយរបស់ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ខាងត្បូង (សង់ក្នុងឆ្នាំ១៩១៧) ប្រជាជនខែ្មរមានទម្លាប់ ហៅ មណ្ឌលនេះថា សាលារចនា។ សារមនី្ទរត្រូវបានគ្រប់គ្រងដោយអភិរក្សជនជាតិបារាំងមានជាអាទិ លោក ហ្សកហ្រ្គូសលីយេ ជាអភិរក្ស ទីមួយ ពែ្យរឌុយប៉ុង (Pierre Dupont) ហើយ បន្តមកទៀតការគ្រប់គ្រងសារមនី្ទរក៏ត្រូវបានប្រគល់ជូនទៅលោក សូឡង់ ជែរីប៊ែរណា (Solange Thierry Bernard) ធ្វើជាចាងហ្វាង រហូតដល់ឆ្នាំ១៩៤៩។
បន្តបន្ទាប់មកទៀតក្នុងឆ្នាំ១៩៥០សារមនី្ទរ កាន់កាប់ដោយលោក Jean Boesselier ដែលជាអភិរក្សរងនៅអង្គរ ក៏បានទទួលការងារដឹកនាំនៅសារមនី្ទរវិញ។ លោកបាន រៀបចំការផេ្ទរអំណាចគ្រប់គ្រង សារមនី្ទរពីសាលាបារាំងចុងបូព៌ាមកជូនរាជរដ្ឋាភិបាលវិញ។ ពេលនោះហើយដែលសារមនី្ទរត្រូវបូ្តរឈ្មោះមកជា សារមនី្ទរជាតិ នៃ កម្ពុជា។ បន្ទាប់ពីលោក Jean Boesselier មកកញ្ញាម៉ាដឺឡែន ហ្ស៊ីតូ (Madeleine Giteau) (១៩៥៦-១៩៦៦) បានមកធើ្វជាអភិរក្សបន្ត ។
No comments:
Post a Comment