អ្នករាល់គ្នាកុំភ្លេចទៅគយគន់ទន្លេអំនៅខាងឆ្វេងដៃនៅពេលអ្នកចេញពីអង្គរវត្ត ហើយបន្តទៅទស្សនាប្រាង្គប្រាសាទអង្គរធំ អ្នកប្រាកដជាមិនអាចដកចិត្តចេញពីកន្លែងនេះបានទេ ពីព្រោះទេសភាពបៃតងខៀវខ្ចី ជាមួយទឹកថ្លាយង់ត្រជាក់ដូងកាយា ក្លិនផ្ការុក្ខជាតិខ្យល់សាយភាយ អាចផ្តិតយកថ្ងៃលិចយ៉ាងស្រទន់ជាមួយសំនៀងសត្វ ដោយការជិះទូករាជហង្ស កំសាន្តលើផ្ទៃទឹក ពិតជាធ្វើអោយអ្នក មិនអាចបំភ្លេចកន្លែងនេះបានទេ។ ហើយអ្នកអាចសំលឹងមើលទន្លេអំ មានដើមឈើអមសងខាងកាន់តែមានសំរស់ស្រស់អស្ទារ្យ និង មានប្រាង្គប្រាសាទជ្រុងមួយ នៅកាច់ជ្រុងទន្លេដែលជួយលើកសំរស់វាអោយកាន់តែទាក់ទាញ រីករាយអារម្មណ៍ជាមួយបរិយាកាសធម្មជាតិសុទ្ខសាតក្នុងដំណើរកំសាន្តចំពោះអ្នករាល់គ្នា។
The attractive Tonle Om is very evergreen view in the 12 month with the clearly water and there is a Chhrung temple to see the fantastic outside view from Tonle Om by rowing boat. In fact, there are four small temples, all called Chhrung temple and it stands at each corner of the wall around the city of Angkor Thom. It was built by King Jayavarman VII to worship Bodhisattva Avalokiteshvara that Cambodian calls Lokeshvara which means Lord of the World.
No comments:
Post a Comment