Thursday, September 4, 2014

ទឹកអម្រឹតពិសិដ្ឋព្រះសិវះភ្នំគូលេន - The Holy Waterfall of Sihva's Lingam, Kulen Mountain

ទឹកធ្លាក់ភ្នំគូលេនជាទីកំសាន្ត ដែលមានប្រជាប្រិយភាពខ្លំាង ដោយមានសំរស់ព្រៃភ្នំឈើបែតងខៀវខ្ចី វាលស្មៅរវិចៗជាមួយខ្យល់បក់ផៃផាត់ដូចទឹករលក សត្វគោក្របីរបស់ប្រជាពលរដ្ឋ តាមដងផ្លូវឆីស្មៅស្រទន់នៅឯជើងភ្នំ ស្រែយំមកៗរកកូនអោយក្បែរ។ វាមានភាពពិបាកបន្តិចក្នុងការធ្វើដំណើរឡើងលើកំពូលភ្នំ តែត្រូវប្រុងប្រយ័ត្នដើម្បីសុវត្តិភាព ប៉ុន្តែអ្នក
នឹងរីករាយជាមួយទេសភាពជុំវិញភ្នំដែលអាចធ្វើអោយអ្នករំភើបជាមួយបទពិសោធន៍ក្នុងជិវីតដែលគួរ
អោយចង់រស់នៅ ដោយមានកន្លែងទីសក្ខារះវត្ត បូជា មានរូបព្រះអង្គធំចូលនិញ្វនដែលប្រជាពលរដ្ឋ
មានជំនឿគោរពព្រះពុទ្ឋសាសនាយ៉ាងខ្លំង។ វាជាកន្លែងដែលត្រជាក់ត្រជុំដែលធ្វើអោយខ្ញុំពេញចិត្តយ៉ាង
ពេញទំហឹង ជាពិសេស ទឹកធ្លាក់មហាត្រជាក់ចិត្ត ដែលមានប្រវិត្តទាក់ទងទៅព្រាហ្មណ៍សាសនា ដែលមានលិង្គមួយពាន់ មានរូបព្រះសិវះផ្ទុំលើនាគអានន្ត និង ព្រះនាងអូមា ធ្វើសរសៃអោយព្រះអង្គ។ ទឹកធ្លាក់នេះជាសំរស់ដោយឧត្តមឧត្តុងពិសិដ្ឋហាក់ដូចមានវេទតមន្តទឹកអម្រឹតពីព្រះសិវះ ឬក៍ជាឋានភុជង្គនាគ អមជាមួយផ្ទំាងថ្មធំៗ ទឹកថ្លាខ្យង ព្រៃឈើត្រសំុត្រសាយ ខ្យល់រំភើលៗ សំលេងបក្សាបក្សី ដែលជាភាពល្អប្រណិតរបស់ហាងទឹកភ្នំគូលេន។
The holy waterfall Kulen Mountain is very nice site to explore there that you will not forget it after your trip. It is about 50 Km from Siem Reap provincial town and it is via Banteay Srei and Phnom Kulen , originally called Mount Mahendraparvata, is the holy mountain where King Jayavarman II (AD 802-850) proclaimed independence from Java in 802 and thereafter the Angkorian Empire was born in here. Especially, there are 1 000 lingams of  Shiva who sleeps on the Naga with Uma that make the water is very cool or holy for worship . The waterfall is very fantastic with big stone and very clearly water with beautiful down water and the evergreen trees. Moreover, there is a pagoda with the big slept Buddha on the top of hill. Most of people who come here often offer lotus to Buddha for pray to get happiness and healthy and some believe to Hindu, Shiva, was built all these Gods in 9th century by Khmer King.

No comments:

Post a Comment