Friday, September 26, 2014
លលៃប្រាសាទចំណាស់នៅសៀមរាប - The Ruin Rolei Temple, Siem Reap
ខ្មែរសំបូរវប្បធម៌ប្រពៃ មានទាំងសិល្បះ អក្សរសាស្រ្ត កំណើតទឹកដីពូជសាសន៍ ប្រាង្គប្រាសាទ យ៉ាងចំណាស់ ហើយគួរចង់សិក្សា និងថែរក្សាកេរ្ត៌ដូនតាបុព្វបុរសយើង។ អ្នករាល់គ្នាប្រាកដជាមានអារម្មណ៍ស្ងប់ស្ងែងចំពោះស្នាដៃមហាអស្ទារ្យរបស់កំពូលមហាក្សត្រខ្មែរល្បី
ល្បាយមុនសម័យអង្គរដែលបានកសាងប្រាសាទដូចរូបខាងលើនេះ។ (អត្តបទភាសាខ្មែរខាងក្រោមដកស្រង់ពី វិគីភីឌាភាសាខ្មែរ ០១តុលា២០១៤ )
ប្រាសាទលលៃ ស្ថិតនៅខាងជើងផ្លូវជាតិលេខ៦ (សៀមរាប-ភ្នំពេញ)ត្រង់បង្គោល គីឡូម៉ែត្រលេខ១៣ បត់ចុះចម្ងាយ ៥០០ម៉ែត្រពីផ្លូវជាតិ ក្នុងភូមិលលៃ ឃុំប្រាសាទបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ប្រាសាទនេះស្ថិតនៅកណ្តាលបារាយណ៍ "ឥន្រ្ទតាដាក" ដែលមានបណ្តោយប្រវែង ៣៨០០ម៉ែត្រ និងទទឹង ៣០០ម៉ែត្រ នៅជិតព្រះ វិហារវត្តលលៃ ។ ប្រាសាទលលៃមានតួប៉ម៤ ធ្វើពីឥដ្ឋ សង់រៀងជាពីរជួរមុខក្រោយស្ថិតនៅលើទីទួលខ្ពស់កណ្តាល បារាយណ៍ មានសិលាចារឹកដូច ប្រាសាទព្រះគោបែរមុខទៅទិសខាងកើត ហើយមាន ទ្វារបពោ្ឆតបីទិសទ្វារចូលមួយ នៅលើ មេទ្វារប៉មទាំង៤ មានសិលាចារឹកចារស្មើដៃបៀ្របដូចអក្សរពុម្ព។ ចំណែកផែ្តរលើទ្វារមាន ក្បាច់រចនានៅ អមមាត់ទ្វារក្នុងប្រអប់ មានចម្លាក់ជារូបប្រាសាទមានទ្វារបាលដៃកាន់ ស៊ែររីត្រីសូល៍ ។ តួប៉មនីមួយៗ មានតម្កល់សិវលិង្គមិនតែប៉ុណ្ណោះមានឈ្មោះ អ្នកបំរើដែលទទួល នាទីផេ្សងៗពីគ្នាក្នុងការថែទាំនិង រៀបចំកិច្ចបូជាប្រចាំប៉មនីមួយៗ ។ ប្រសាទនេះប៉មប្រាសាទមួយដួលរលំជិតអស់ នៅសល់ តែមួយផ្ទាំងតូចប៉ុណ្ណោះ រីឯប៉មបីទៀត មានសភាពចាស់ ទ្រុឌទ្រោមខ្លាំង ហើយនៅពេលបច្ចុប្បន្ន ។ ប្រាសាទលលៃកសាងនៅចុងសតវត្សទី៩ នៃគ,ស៨៩៣ ដោយព្រះបាទយសោវរ្ម័នទី១ ដើម្បីឧទ្ទិសថ្វាយ ដល់ព្រះឥសូរ ក្នុង សាសនាព្រាហ្មណ៍។ តាមសិលាចារឹករបស់ប្រាសាទនេះ បានលំអិតអំពីពេលវេលាល្អ ដែលគេដេញគន់គូរឡើង ដើម្បីប្រារព្ធ ពិធីឆ្លងពេលដែល ព្រះបាទយសោវរ្ម័នទី១ កសាងប្រាសាទលលៃ នេះប្រហែលជាព្រះអង្គចាប់ផ្តើមអនុវត្តគំរោងផ្លាស់រាជធានីពី "ហរិហរាល័យ" (តំបន់រលួសសព្វថៃ្ង) ទៅជា "យសោធរ" (តំបន់ឧទ្យានអង្គរសព្វថៃ្ង) ជាបណ្តើរៗ ។ តាមសិលាចារឹកដដែលឲ្យដឹងដែរថាទឹក នៅក្នុងបារាយណ៍នេះ ។ គឺសំរាប់ការប្រើប្រាស់នៅទីក្រុងហរិហរាល័យ និងសំរាប់ធ្វើស្រែចំការនៅតំបន់ នេះបច្ចុប្បន្នស្រះដែលនៅជុំវិញប្រាសាទ បាត់អស់ហើយក្លាយទៅជាវាលស្រែ ។
ប្រាសាទលលៃបានកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទ យសោវរ្ម័នទី១ ក្នុងសតវត្សរ៏ទី៩ ឧទ្ទិសដល់សាសនាហិណ្ឌូ ។ ប្រាសាទនេះស្ថិតនៅលើទីទួលខ្ពស់កណ្តាលបឹងបារាយណ៏ព្រះឥសូរ (សព្វថ្ងៃនេះពុំមានទឹកទៀតឡើយ) ប្រកបដោយប្រាសាទជា ច្រើនខ្នង មានការតុបតែងដោយរូបទេពធីតាឆ្លាក់ដ៏ល្អវិចិត្រ ។ ប្រាសាទមួយដែលស្ថិតក្នុងអាណាចក្រហរិហរាល័យៈ ។ ប្រាសាទលលៃជាប្រាសាទមួយដែលស្ថិតនៅក្នុងចំណោមក្រុមទេវស្ថាន ក្រុងហរិហរាល័យៈ ។ ប្រាសាទនេះកសាងឡើងនៅចំកណ្តាលបារាយណ៏ព្រះឥសូរ ។ ព្រះបាទឥន្ទ្រវរ្ម័នទី១ កសាង បារាយណ៏នេះឡើងដើម្បីការពារសត្រូវ ប៉ុន្តែព្រះអង្គក៏បានផ្លាស់រាជធានីនេះទៅឯក្រុងព្រះនគរវិញដោយ ហេតុថាមិនអាចពង្រីកអាណាចក្ររបស់ព្រះអង្គនៅឯក្រុងហរិ ហរាល័យៈអោយធំជាងនេះបាន ។ ដូច្នេះហើយបានជាឈ្មោះរបស់ក្រុងហរិហរាល័យៈត្រូវបានរលាយបាត់ តាំងពីពេលនោះមក ។
តើប្រាសាទលលៃមានអ្វីទស្សនាខ្លះ? ប្រាសាទលលៃកសាងឡើងនៅលើជើងគ្រឹះដែលមានទទឹង ៨០ម្រ៉ែត បណ្តោយ៩0ម៉្រែត ធ្វើអំពីឥដ្ឋទាំងអស់មានគោបុរៈផ្នែកខាងកើតតែមួយប៉ុណ្ណោះ ។ ប្រាសាទនេះជាក្រុមប្រាសាទដែលមានទាំងអស់៤ ពីរខ្នងស្ថិតនៅជួរទិសខាងកើត និង ទិសខាងលិច ចំណែកឯប្រាសាទពីរទៀតស្ថិតនៅជួរទិសខាងជើងនិង ខាងត្បូងមានសិលាចារឹកស្រដៀងនឹងប្រាសាទព្រះគោ ខុសគ្នាត្រង់ចំនួនប្រាសាទប៉ុណ្ណោះ ។ រូបចម្លាក់នៅប្រាសាទលលៃ ទោះបីជាមានការទ្រុឌទ្រោមខ្លាំងក៏ដោយ ក៏នៅមានក្បាច់ចម្លាក់ដ៏រស់រវើកតាមស៊ុមទ្វារ និង ចម្លាក់ថ្មភក់នៅលើផ្តែរ ដែលគេអាចសន្និដ្ឋានបានថា ប្រាសាទដែលនៅទិសខាងកើតមានហោងជាងរូបព្រះឥន្ទ្រគង់ លើ ដំរីឯរាវ័ណ ។ ផ្នែកខាងឆ្វេង និងខាងស្តាំរបស់ក្បាលដំរីឯរាវ័ណមានកម្រងផ្កា ។ នៅហោជាងលើផ្តែរជាចម្លាក់ផុសរបស់តាបសទាំងអស់ដែលមាន ៨ អង្គ កំពុងតែអង្គុយសមាធិតាំងសិល្ប៏ ។ ចំណែកឯចម្លាក់នៅស៊ុមទ្វារធ្វើអំពីថ្មភក់ជារូបសិង្ហពាំកម្រង ផ្កា ។ ចំណែកឯចម្លាក់នៅស៊ុមទ្វារធ្វើអំពីថ្មភក់ជារូបសិង្ហពាំកម្រង ផ្កា ។ ទោះបីជាចម្លាក់ភាគច្រើនត្រូវបានរលាយបាត់ និងត្រូវបំផ្លិចបំផ្លាញក៏ដោយក៏គេនៅតែចាត់ទុកថាសិល្បៈដ៏ស្អាត វិចិត្រក្នុងទម្រង់សិល្បៈសម័យព្រះគោ ឬ ក្នុងយុគសម័យអាណាចក្រហរិហរាល័យ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment