Friday, October 10, 2014

ប្រាសាទក្រវាន់ពណ៌មាសពេលព្រះសុរិយារះ - The Nice Peak Kravan Temple, Siem Reap

 ​​ (អត្តបទភាសាខ្មែរខាងក្រោមដកស្រង់ពី វិគីភីឌាភាសាខ្មែរ​ ១៧តុលា២០១៤ )
ប្រាសាទក្រវាន់​មាន​ទីតាំង​ស្ថិត​នៅ​ខាង​កើត​ប្រាសាទអង្គរវត្ត និងខាងត្បូងប្រាសាទបន្ទាយក្តី។ ប្រាសាទ​នេះ​ត្រូវ​បាន​កសាង​នៅ​ឆ្នាំ ៩២១ ក្នុង​រាជ​ព្រះបាទហស៌វរ្ម័នទី១ ឧទ្ទិស​ដល់​ព្រះវិស្ណុ​ (ព្រះ​នារាយណ៍) ក្នុង​ព្រហ្មញ្ញសាសនា។ ប្រាសាទ​​នេះ​ប្រហែល​ជា​ត្រូវ​បាន​សាងសង់​​ ដោយមន្ត្រីកាត់ក្តីជាន់ខ្ពស់ម្នាក់។ ទោះបី​ជា​ប្រាសាទ​នេះ​មាន​លក្ខណៈ​តូចតែចម្លាក់នៅ ឥដ្ឋ​មាន​លក្ខណៈ​ល្អ​ឥត​ខ្ទោះ។ ប្រាសាទ​នេះ​មាន​តួរ​ប៉ម​ប្រាំ​ដែល​បែរ​មុខ​ទៅ​ទិស​ខាង​កើត។
រហូត​មក​ដល់​សព្វថ្ងៃ​ គេ​ពុំ​ទាន់​ស្រាវជ្រាវដឹង​ច្បាស់​អំពីឈ្មោះ​ដើមនៃប្រាសាទនេះនៅឡើយ។ តាម​សៀវភៅ​បរទេសភាគ​ច្រើន​ដែល​ស្តាប់ពុំ​ច្បាស់នូវសម្ដីនៃអ្នកស្រុកដើមនិយាយ ​ទៅ​ជា​សរសេរ ក្រវាញ តែ​តាម​ការណ៍ពិត​ប្រជាជន​ហៅ​ប្រាសាទ​នេះ​ថា ក្រវាន់ (អាន​ថា ក្រវ៉ាន់) ព្រោះ​ប្រជាជន​យល់ថា​ក្រវាន់នេះជា​ឈ្មោះដើមឈើ​ដែល​សម្បូរដុះនៅម្ដុំនោះ។ តាមសៀវភៅវចនានុក្រមខ្មែររបស់ពុទ្ធសាសន​បណ្ឌិត្យបោះពុម្ពគ្រាទី៥ ព.ស.២៥១១ គ.ស.១៩៦៧ ក្រវាន់​ជា​ឈ្មោះឈើមួយប្រភេទមាន​ផ្កា​ក្រអូបឈ្ងុយ ​ស្រដៀង​នឹងក្លិនចេកនួនទុំ។

Wednesday, October 8, 2014

ប្រាសាទបន្ទាយសំរ៉ែថែកេរ្តិ៍វប្បធម៌ខ្មែរ - The Attractive Bantey Samre Temple, Siem Reap


 ​​ (អត្តបទភាសាខ្មែរខាងក្រោមដកស្រង់ពី វិគីភីឌាភាសាខ្មែរ​ ១០តុលា២០១៤ )
 ប្រាសាទបន្ទាយសំរ៉ែស្ថិត​នៅ​ខាង​កើត​បារាយណ៍​យសោធ​រត​ដាក​ (បារាយណ៍​ខាង​កើត) ហើយ​ស្ថិត​នៅ​ចម្ងាយ​ប្រ​ហែល​ ២ ​គីឡូ​ម៉ែត្រ​​ពីភូមិ​ប្រ​ដាក នៅ​ខាង​ត្បូង​ផ្លូវ​ពី​ប្រ​ដាក​ទៅ​ភ្នំបូ​ក ។ ប្រា​សាទ​បន្ទាយ​​សំ​រែ​កសាង​ឡើង​នៅ​ពាក់​កណ្តាល​គ្រិស្តសតវត្សទី​ ១២ ឧ​ទិ្ទសដល់​ព្រហ្ម​មញ្ញ​សាសនា​និ​កាយ​ព្រះ​នារាយណ៍ ។ យើង​សូម​លើក​យក​ពាក្យ​បន្ទាយ​សំ​រ៉ែនេះ​មក​ពន្យល់ បន្ទាយ​ គឺ​មាន​កំពែង​ព័ទ្ធ​ជុំ​វិញ ចំណែក​ សំ​រែ ជាតិ​មនុស្ស​អ្នកព្រៃ​មួយ​ពួក​កើត​នៅ​ក្នុងកម្ពុជ​រដ្ឋ ដូច្នេះ​ឈ្មោះ​ដែល​ហៅ​ថា​បន្ទាយ​សំ​រែ​នេះ​គឺ​ប្រ​ហែល​ជា​ទាក់​ទង​ទៅ​នឹង​ទី ​តាំង​ដែល​មាន​កំ​ពែង​ខ្ពស់​ជុំ​វិញ​ ហើយ​ដែល​មាន​ស្តេច​ និង​អ្នក​បម្រើ​ដែល​ជា​ជន​ជាតិ​សំ​រែ​រស់​នៅ​ទី​កន្លែង​នេះ ។ ឈ្មោះ​បន្ទាយ​សំ​រែ​នេះ​គឺ​ទាក់​ទង​និង​ប្រ​វត្តិ​ពិត​ដែល​ថានៅ​ម្តុំ​ភូមិ ​ប្រ​ដាក ដែល​កាល​ដើម​ឡើយ​ គឺ​មាន​ជន​ជាតិ​សំ​រែ​រស់​នៅ​ពិត​មែន ហើយ​សព្វ​ថ្ងៃ​គេ​សង្ស័យ​ថា ប្រ​ជា​ជន​នៅ​ប្រ​ដាក​នេះ​មាន​ជី​ដូន​ជី​តា ជាជន​ជាតិ​សំ​រែ ដែល​គេ​យក​មក​ឲ្យ​យាម​ប្រា​សាទ ។ ជា​ពិ​សេស​ ពួក​សំ​រែ​នៅ​ភ្នំ​ក្រ​វាញ​បាន​និយាយ​ថា​​ មាន​បង​ប្អូន​នៅ​អង្គរ ​ ហើយ​ប្រ​ហែល​ជា​មាន​អ្វី​មួយ​នៅ​បន្ទាយ​សំ​រ៉ែនេះ ។ ដូច​ច្នេះ​ ឈ្មោះ​នៃ​ប្រា​សាទ​​សំ​រ៉ែ​នេះ​ គឺ​ទាក់​ទង់​នឹង​ប្រ​វត្តិ​សាស្រ្ត ​ពិតដែល​ទាក់​ទង់​ទៅនិង​រឿង​ព្រេង និង​ទាក់​ទង់​និង​ទីតាំង​រូប​រាង​របស់​ប្រា​សាទ​នេះ ៕
ដកស្រង់ពីសៀវភៅ ព្រះគង្គា នគរវត្តគ្រឹះស្ថានបោះពុម្ពផ្សាយ អ៊ូគង្គា។ ១០ តុលា ២០១៤
 ហោជាងនៅប្រាសាទបន្ទាយសំរ៉ែ បើនៅហោជាងប្រាសាទបន្ទាយសំរ៉ែ ដែលសាងនៅសតវត្សទី១២ ផង គឺកាន់តែច្បាស់ជាងនេះទៅទៀត ខ្ញុំសូមនិយាយត្រង់ទៅកាន់ចម្លាក់ផ្ទាល់តែម្តង។ ចម្លាក់១ផ្ទំាងនេះ មានទីតំាងស្ថិតនៅខ្លោងទ្វារខាងលិចបំផុតនៃប្រាសាទ។ រូបនេះមានការសឹករេចរឹលមួយចំនួនធំ ប៉ុន្តែនៅមានសល់ដានខ្លះៗល្មមនឹងអាចអោយយើងសិក្សាបបាន។ នៅចំកណ្តាលនៃហោជាង មានរូបទេពប្រុស១ អង្គក្នុងឥរិយាបថសមាធិនៅក្នុងដៃមានកាន់ផ្គំា។ នៅសងខាងទេពប្រុសនេះ មានតួអង្គ២នាក់ឈរនៅអមសងខាង។ នៅផុតតួអង្គទំាង២នាក់នេះទៀត មានតួអង្គប្រុស២នាក់ផ្សេងទៀត អង្គុយបែរខ្លួនងាកទៅរកទេពប្រុសដែលនៅកណ្តាលហោជាង។ នៅពីលើព្រះកេសទេពប្រុសដែលសំខាន់ជាងគេ មានទេពស្រីឈរពីលើដៃសំពះត្រឹមទ្រូង។ នៅជុំវិញ ទំនងមានទេពស្រីច្រើនទៀតតែពុកផុយពិបាកនឹងកំណត់បានណាស់។ ចម្លាក់នេះ ក៍បង្ហាញដូចចម្លាក់នៅប្រាសាទព្រះខ័នដែរ ដែលទេពប្រុសនៅចំកណ្តាលគឺជាព្រះឥសូរ ហើយមានព្រះនារាយណ៍ និងព្រះព្រហ្មនៅសងខាង។ រូបដែលបានស្នើពីខាងលើគ្រាន់តែជាស្នាមខ្សែទឹកដែលតំណាងអោយទន្លេគង្គាប៉ុណ្ណោះ។ ប៉ុន្តែហោជាងឯនេះវិញ យើងនឹងឃើញកាន់តែច្បាស់ថានៅលើព្រះកេសព្រះឥសូរមិនមែនជាស្នាមទៀតទេ តែបែរជាមនទេពស្រីគង់នៅពីលើទៅវិញ។ តើទេពស្រីអង្គណាដែលហ៊ាននៅលើព្រះកេសព្រះឥសូរនោះ? ឥតមាននរណាទៀតឡើយក្រៅពីនាងគង្គា។

ហោជាងនៅប្រាសាទព្រះខ័នជាវិហារសួគ៌ដ៍ពិសិដ្ឋ - The Heaven Entrance of Preah Khan Temple

ដំបូងយើងសូមបង្ហាញហោជាងមួយនៅប្រាសាទព្រះខ័ន។​ ហោជាងនេះចែកចេញជា២ផ្នែក តែខ្ញុំសូមលើកតែផ្នែកដែលសំខាន់មកបង្ហាញនៅក្នុងហោជាងដូចរូបខាងលើ។ ទេពប្រុសដែលនៅចំកណ្តាលនោះ គឺព្រះឥសូរ ដ្បិតបើយើងក្រឡេកមើលទេពប្រុស២អង្គ ដែលអង្គុយនៅសងខាង នោះយើង នឹងអាចស្គាល់បានថា រូបទេពដែលនៅខាងស្តំា​គឺជារូបព្រះព្រហ្ម។ យើងអាចដឹងបានដោយសារព្រះអង្គមានព្រះភក្ត្រ៤។ ចំណែកឯនៅខាងឆ្វេងគឺព្រះនារាយណ៍ ដ្បិតព្រះអង្គកាន់ដុំមូលក្នុងព្រះហស្ត។ ទិដ្ឋភាពដែលព្រះឥសូរគង់នៅកណ្តាលដោយមានព្រះនារាយណ៍ និង ព្រះព្រហ្មនៅសងខាងបែបនេះ មានបង្ហាញនៅតាមចម្លាក់ប្រាសាទជាច្រើន។ នៅពីលើព្រះនារាយណ៍និងព្រះព្រហ្ម មានទេពស្រី៣អង្គទៀតហោះពីលើ។ នៅចន្លោះទេពស្រីទំាង៣អង្គ សិល្បករបានឆ្លាក់ជាស្នាមស្លឹកឈើជាច្រើន ហាក់ដូចចង់បង្ហាញថាជាភ្នំ។ ចំណែកនៅចំពីលើព្រះកេសព្រះឥសូរ សិល្បករឆ្លាក់ជាស្នាមអង្កាញ់២ផ្នត់នៅចំពីលើផ្នួងសក់។ ខ្ញុំយល់ថាស្នាមអង្កាញ់ដែលសិល្បការឆ្លាក់នៅលើព្រះកេសព្រះឥសូរ គឺតំណាងអោយខ្សែទឹករបស់ទន្លេគង្គាដែលហូរពីស្ថានសួគ៌មកទើរលើព្រះកេសទ្រង់។ តាមធម្មតា
សិល្បករតែងឆ្លាក់រូបព្រះចន្ទ្រនៅលើព្រះកេសព្រះឥសូរ។ ប៉ុន្តែដូចបានពោលពីខាងដើមមុននេះបន្តិចហើយថា សិលាចារឹកដំណាក់ស្តេច និយាយអំពីព្រះឥសូរទ្រព្រះចន្ទ្រ និង ទន្លេគង្គាស្តិតនៅពេលជាមួយគ្នា។ ម្លោះហើយ ហេតុដែលមិនឃើញព្រះចន្ទ្រនៅទីនេះ ដោយសារតែទន្លេគង្គាបានហូរកាត់ ហើយបំាងព្រះចន្ទ្របាត់ទៅ។ ស្នាមដែលខ្ញុំយល់ថាជាការតំណាងអោយទន្លេគង្គានេះ អាចធ្វើអោយយើងច្រឡំជាមួយនឹងពាក្យ (ឧម) ដែលជាពាក្យសម្រាប់សូត្រផ្តើម និង បញ្ចប់នៃគម្ពីរផ្សេងៗហើយក្រោយមកពាក្យ (ឧម)ក៍ក្លាយជាពាក្យតំណាងអោយទេពសំខាន់ទំាង៣ក្នុងព្រហ្មញ្ញសាសនា។ សន្និដ្ឋានបែបនេះ ដ្បិតទិដ្ឋភាពព្រះឥសូរដែល មានអក្សរ (ឧម) នៅពីលើផ្នួងសក់មានបង្ហាញលើប្រតិមាសំរឹទ្ឋច្រើន។ ដកស្រង់ពីសៀវភៅ ព្រះគង្គា នគរវត្តគ្រឹះស្ថានបោះពុម្ពផ្សាយ អ៊ូគង្គា។ ៩ តុលា ២០១៤

នាគព័ន្ឋមានរិទ្ឋិបារមីស្តេចនាគរាជ - The Holy Ruin Neak Pean Temple

ដកស្រង់ពីសៀវភៅ ព្រះគង្គា នគរវត្តគ្រឹះស្ថានបោះពុម្ពផ្សាយ អ៊ូគង្គា។ ១៦​ តុលា ២០១៤
ប្រាសាទនាគព័ន្ឋ មានចម្លាក់នៅតាមស្រះតូចទំាង៤ មានលក្ខណពិសេសណាស់។ លោក ជីវ តាក្វាន់ បានមកស្រុកខ្មែរនៅចុងសតវត្សទី១៣។ គាត់បានសរសេររបាយការណ៍តូចមួយ តែមានន័យច្រើនលើសលប់សម្រាប់អ្នកចង់ដឹងពីប្រពៃណីទំនៀមទម្លាប់ខ្មែរនាសម័យនោះ។ គាត់បានមើលប្រាសាទជាច្រើននៅតំបន់អង្គរ​ ក្នុងនោះក៍មានប្រាសាទនាគព័ន្ឋដែរ ហើយគាត់បានរៀបរាប់ថា នៅខាងជើងកំពែងក្រុងមានបឹងរាង៤ ជ្រុងស្មើ មានប្រាសាទពណ៍មានចំកណ្តាល និង បន្ទប់មួយចំនួនទៀត។ នៅទីនេះមានតោមាស ព្រះពុទ្ឋមាស ដំរីសំរឹទ្ឋ គោសំរឹទ្ឋ និង សេះសំរឹទ្ឋ។ ដូចដែលយើងបានដឹងនៅតាមស្រះតូចៗទំាង៤
នៃប្រាសាទនាគព័ន្ឋ មានចម្លាក់ដែលមានមុខងារភ្ទាប់រវាងស្រះតូចទំាង៤ទៅនឹងស្រះធំកណ្តាល
។ នៅស្រះខាងកើតមានឆ្លាក់ជារូប មនុស្ស(ដេ
 (អត្តបទភាសាខ្មែរខាងក្រោមដកស្រង់ពី វិគីភីឌាភាសាខ្មែរ​)
ប្រាសាទនាគព័ន្ធ ត្រូវបានសាងសង់ឡើងនៅរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នាឆ្នាំ១១៩១ ដើម្បីឧទ្ទិសថ្វាយព្រះពុទ្ធសាសនាមហាយាន។ ប្រាសាទនេះ ត្រូវគេបានសាងសង់ នៅលើកោះទំហំ ៣៥០ម បួនជ្រុង ដែលមានស្រះ សន្សំទឹកបរិសុទ្ធ៨ ដោយរៀបចំអោយមាន ជាសញ្ញាលេខបូក ជានិមិត្ដរូបនៃ សញ្ញាមន្ទីពេទ្យ។ មានរូបចំលាក់ ទាំង៤ទិសសំរាប់ជាតំនាងអោយធាតុទាំង៤ គឺ ធាតុដីតំនាងដោយ រូបចំលាក់ក្បាលមនុស្សស្ថិតនៅទិសខាងកើត ធាតុភ្លើងតំនាងដោយ រូបចំលាក់ក្បាលតោស្ថិតនៅទិសខាងត្បូង ធាតុខ្យល់តំនាងដោយរូបចំលាក់ក្បាលសេះស្ថិតនៅទិសខាងលិច ធាតុទឹកតំនាងដោយរូបចំលាក់ក្បាលដំរី ស្ថិតនៅទិសខាងជើង។ រូបកាយនៃសត្វលោកផ្សំឡើងដោយធាតុ៤ គឺ ធាតុដី ធាតុភ្លើងធាតុខ្យល់ ធាតុទឹកហើយសត្វលោកដែលមានជំងឺ តែងបាត់បង់នូវ ធាតុណានិមួយនៃ ធាតុទាំង៤ កាលបើគេ ពិនិត្យឃើញថា អ្នកជំងឺខ្វះធាតុណា​មួយនៃ ធាតុទាំង៤ គេតំរូវអោយអ្នកជំងឺនោះទៅធ្វើការរក្សារោគទៅតាមធាតុនៃទិសទាំង៤ ។ បើឃើញមាន ចំលាក់សេះថ្ម អោបព័ទ្ធដោយមនុស្ស ជាច្រើន មានរឿងតំនាលថា មានហ្វូងមនុស្សប្រុស មួយក្រុមបានជិះ​សំពៅ ឆ្លងមហាសាគរហើយបានជួបនឹងយក្ខិនីកំនាចមួយ វា បានបង្កព្យុះភ្លៀងធ្វើអោយសំពៅលិចលង់នាយសំពៅឈ្មោះ សេមហៈ ក៏បានបន់ស្រន់អស់​ទេព្ដាអោយជួយដោយបារមី ព្រះពោធិសត្វលោកេស្វរៈ ព្រះអង្គបានប្រមើមើលឃើញមនុស្សកំពុងជួបភ័យអន្ដរាយ ហើយទ្រង់ក៏ប្រើអោយអាមាត្យមួយអង្គ ក្លែងជាសេះ បាលហៈ ទៅជួយដល់អ្នកលិចលង់សំពៅនោះ អ្នកលិចលង់ទាំឡាយ ក៏បានតោងជើង កន្ទុយសេះនាំមកដល់ត្រើយបានសុខសាន្ដទៅ។

ពពកវិលបូកគោសម្លឹងកោះត្រល់ - Borko Mountain Nearby Koh Trol in Kompot


សួនសត្វតាម៉ៅតាកែវ - Tamou Zoo in Takeo


Tuesday, October 7, 2014

ប្រាសាទព្រៃមមៃចិន្តា - The Ruin Banteay Prei Temple

 ​​ (អត្តបទភាសាខ្មែរខាងក្រោមដកស្រង់ពី វិគីភីឌាភាសាខ្មែរ​ ១៧តុលា២០១៤)
ប្រាសាទព្រៃ​ ស្ថិតនៅខាងស្តាំដៃចំងាយប្រមាណ៤០ម៉ែត្រនៃជ្រុងឦសានប្រាសាទព្រះខ័ន។ ប្រាសាទនេះ​ស្ថាបនា​ឡើង​អំពី​ថ្មភក់បែរមុខ​ទៅ​ទិសខាងកើត ចុងសតវត្សទី១២ និង ដើម​សតវត្សទី១៣ ដោយ​ព្រះបាទជ័យវរ្ម័នទី៧។ ការហៅថា​ប្រាសាទព្រៃ​នេះ​ប្រហែល​ជា​នៅ​ពេល​មនុស្ស​ទៅ​ដល់​ដំបូង​គឺ​ឃើញ​ប្រាសាទ​នេះ​ត្រូវ​ព្រៃ​ដុះជុំជិត។ ពាក្យ​ថា​ព្រៃ​ នេះ​ត្រូវ​បាន​ប្រើ​ច្រើន​សំរាប់​ឈ្មោះ​ប្រាសាទ ដូចជា​ប្រាសាទនេះ​ខាងលិច​ភូមិអង្គរក្រៅ​ហៅថាប្រាសាទព្រៃដែរ ហើយ​មាន​ប្រាសាទ​មួយទៀត​នៅខាងត្បូងបារាយណ៍ខាងកើត និង នៅ​ជ្រុង​និរតី​នៃ​​ប្រាសាទបន្ទាយសំរ៉ែ អ្នក​ស្រុក​ហៅថា​ប្រាសាទព្រៃប្រាសាទ​។ ពាក្យ​ដែល​មាន​ន័យថា​ព្រៃនេះគឺ​ប្រើតាំង​ពី​សម័យខ្មែរបុរាណ​ដែល​សរសេរ​លើសិលាចារឹករ្រៃ

Friday, September 26, 2014

បុណ្យភ្ជុំបិណ្ឌកាន់បិណ្ឌជាបុណ្យប្រពៃណីជាតិខ្មែរ - Khmer Traditional Bchum Ben Ceremony

  ​​ (អត្តបទភាសាខ្មែរខាងក្រោមដកស្រង់ពី វិគីភីឌាភាសាខ្មែរ​ ១៧តុលា២០១៤ )
ប្រវត្តិបុណ្យភ្ជុំបិណ្ឌ
ពាក្យថា "ភ្ជុំបិណ្ឌ" មកពីពាក្យ "ភ្ជុំ" រួមគ្នាជាមួយពាក្យ "បិណ្ឌ" ដែលមានន័យថា : ភ្ជុំគឺការប្រមូលផ្តុំ ឬប្រជុំបិណ្ឌ (មកពីភាសាបាលី) "ដុំបាយ" ដូចេ្នះ​យើង​អាច​សម្គាល់​ពាក្យ​នេះ តាមវិធីងាយបានថា គឺជា "ការប្រជុំ ឬប្រមូលផ្តុំដុំបាយ" ​(ការពូតដុំ បាយជាដុំៗ​ដែល​យើង​ហៅថា "បាយបិណ្ឌ") ។
បើ​តាម​តម្រា​ចារ​តាម​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​ កម្ពុជា​យើង ​ បាន​បង្ហាញ​ថា​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​គឺ​កើត​មាន​តាំង​ពី​បុរាណ​កាល​មក​ ម្ល៉េះ។​ ប៉ុន្តែ​ទាស់​ត្រង់​ថា​ កាល​ពី​សម័យ​មុន​គេ​មិន​ហៅ​ថា​ បុណ្យ​ភ្ជុំ​ទេ​ ដោយ​នៅ​ក្នុង​ពិធី​នេះ​គេ​មាន​បែង​ចែក​ចេញ​ជា​ពីរ​ថ្នាក់។​ ថ្នាក់​ដំបូង​ គឺ​គេ​ចាប់​ផ្ដើម​ធ្វើ​ចាប់​ពី​ថ្ងៃ ​១​រោច​ រហូត​ដល់​ថ្ងៃ​១៤​រោច​ ជា​វារកភត្ត​ (ភត្ត​ធ្វើ​តាម​ថ្ងៃ)​ ជា​បន្ត​បន្ទាប់។​ ចំណែក​មួយ​ថ្នាក់​ទៀត​គេ​ធ្វើ​នៅ​ថ្ងៃ​ ១៥​រោច​ ដែល​គេ​ហៅ​ថា​បុណ្យ​ភ្ជុំ។​ ពិធី​បុណ្យ​ទាំង​ពីរ​ថ្នាក់​នេះ​ បច្ចុប្បន្ន​ត្រូវ​បាន​យើង​បូក​បញ្ចូល​គ្នា​ ហើយ​ហៅ​កាត់​ថា​ ពិធី​បុណ្យ​បិណ្ឌ​ភ្ជុំ​នេះ​ឯង។

បុណ្យ​ភ្ជុំបិណ្ឌ​ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃ ព្រះរាជពិធីទា្វរទសមាស ប្រជារាស្រ្តទូទាំងព្រះ​រាជា​ណាចក្រ​កម្ពុជា​តាំង​ពី​បុរាណ​រៀង​មក​ (ពុំដឹងពីពេលណាច្បាស់លាស់) តែងតែមាន ប្រារព្ធពិធីនេះ​មិនដែល​អាក់ខាន​ឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មាន​រយៈ​ពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ1, បិណ្ឌ2 ... និងថៃ្ងបញ្ចប់ គឺជា ថៃ្ង "ភ្ជុំបិណ្ឌ"។ បុណ្យ​ភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែប​ព្រះពុទ្ធសាសនា។​

ជា​រៀងរាល់​ឆ្នាំ​ នៅ​ពេល​ដល់​ថ្ងៃ​ខែ​ដែល​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ គ្រប់​បងប្អូន​កូន​ចៅ​ សាច់​ញាតិ​សន្ដាន​ទាំងអស់​ ទោះ​នៅ​ទី​ជិត​ ឬ​ទី​ឆ្ងាយ​ តែង​តែ​ធ្វើ​ដំណើរ​ទៅ​ជួប​ជុំ​គ្នា​ ជា​ពិសេស​ឪពុក​ម្ដាយ​ ដើម្បី​រៀបចំ​ម្ហូប​អាហារ​ បាយ​សម្ល​ ចង្ហាន់​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​នៅ​វត្ត​អារាម។

រឿងទាក់ទងនឹងបុណ្យ​ភ្ជុំបិណ្ឌ

អ្នកប្រាជ្ញ[នរណា?]បានបង្កើតឲ្យមានគម្ពីរ ៣ ដែលទាក់ទងទៅនឹងពិធីបុណ្យកាន់បិណ្ឌគឺ :
  1. គម្ពីរ បេតវត្ថុ : បកស្រាយពីរឿងប្រេត គម្ពីរអានិសង្ឃបិណ្ឌនិយាយអំពីផលនៃការធ្វើបុណ្យ
  2. គម្ពីរពិទ្យាធរ ឬគម្ពីរវិជ្ជាធរៈ និយាយតំណាលអំពីប្រពៃណីរបស់ជាតិខែ្មរ ដែល ជាប់ទាក់ទងមកដល់សព្វថៃ្ង
  3. គម្ពីរវិមានវត្ថុ គម្ពីរធម្មបទ ជា ដើម...។
បើតាមគម្ពីរ "ពិទ្យាធរ ឬវិជ្ជាធរ" មានតំណាលថា កាលនោះមាន ព្រះថេរមួយ អង្គឈ្មោះ ព្រះឧបគុត្តសេ្ថរ លោក មានអំណាចមានឥទ្ធិពលច្រើនណាស់ លោក​ក៏​បាន​និមន្ត​ទៅធ្វើ​ទស្សនកិច្ចនៅ​ស្ថាននរក ដែលពោរពេញដោយ ភ្លើងឆេះ សន្ធោរសន្ធៅក្តៅ​ខ្លាំង ប៉ុនែ្តដោយឥទ្ធិពល របស់លោក ក៏មានលេចចេញឲ្យ​មាននូវ ផ្កាឈូក​រត័្ន​មួយធំប៉ុនកងរាជរថ រួច លោកក៏គង់នៅលើផ្កា​ឈូកនោះ ហើយផ្កាឈូកនោះ ក៏ហោះកាត់ស្ថាននរក ដែលធើ្វឲ្យ ព្រះអង្គ​ត្រជាក់ស្រួល មិន​បណ្តាល​ឲ្យប៉ះពាល់ដល់ភ្លើងកម្តៅស្ថាននរកឡើយ។
រីឯពួកសត្វនរកវិញគ្រាន់តែដឹងថា ព្រះឧបគុត្តសេ្ថរលោក និមន្តទៅភ្លាមក៏ធ្វើឲ្យ ពួក​សត្វ​នរក​ទាំង​នោះ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ។ ពួកសត្វនរកទាំង នោះមាន​ការកោត​ខ្លាចនូវ ភាពអស្ចារ្យនេះយ៉ាងខ្លាំង ក៏នាំគ្នាចុះមក អបអរសាទរ ហើយសួរអំពី ឬទិ្ធបារមីរបស់​ព្រះអង្គ លោក​ក៏បាន ពន្យល់ សមែ្តង​ធម៌‌ទេសនា​អោយពួកសត្វ​នរកទាំងនោះស្តាប់ ក្រោយ​មកលោក ក៏​បានលាត្រឡប់ មកស្ថាន​មនុស្ស​វិញ ហើយ​ពួក​សត្វ​នរក​ទាំង​នោះ​បាន​ផ្តាំផ្ញើ​ថា : "ទូល​ព្រះបង្គំ​ទាំង​អស់គ្នាសព្វថៃ្ងនេះ​លំបាក​វេទនាណាស់ ណា​កម្តៅភ្លើងនរក ណា​អត់អាហារ មិន​ដែល​មាន​សាច់​សា​លោហិត​ណា​លើក​យក អាហារភោជន ឬ បច្ច័យបួន​មកឧបត្ថម្ភខ្ញុំម្តងណាទេ គឺខ្ញុំអត់ឃ្លាន​នោះខ្លាំងណាស់ រោគាព្យាធិ ជំងឺតម្កាត់​ក៏មានច្រើនដែរ អ៊ី​ចឹង​បើ​តេជគុណ​និមន្ត​ទៅ​ស្ថាន​មនុស្ស​លោកវិញ សូម​ព្រះតេជគុណមេត្តាផ្សព្វផ្សាយឲ្យ បងប្អូនញាតិមិត្ត ម៉ែ ឪ ជីដូន ជីតា របស់ខ្ញុំធ្វើបុណ្យ និមន្តព្រះសង្ឃមក ដាក់បិណ្ឌ ឬកាន់បិណ្ឌផង រួច​ហើយ ផ្សព្វផ្សាយ​ពរសព្វសាធុការផល្លានិសង្ឃ បុណ្យ​ដាក់បិណ្ឌ​ដល់ទូល ព្រះបង្គំទាំងអស់គ្នាផង ដើម្បីអោយ​បានផលជួបឧបត្ថម្ភឲ្យ បាន​ឆែ្អត​ស្កប់​ស្កល់​បាត់​ទុក្ខ​វេទនា​តទៅ"។
ព្រះឧបគុត្តតេ្ថរ ក៏នាំយកបណ្តាំទាំងនោះទៅក្រាបបង្គំទូលសេ្តចនាពេលនោះទៅ។ គ្រាន់តែថ្វាយ​ព្រះពរ​ប៉ុណ្ណឹងសេ្តចក៏ធ្វើជា ចុតហ្មាយ ផ្សព្វ​ផ្សាយ​ដល់​ប្រជា​រាស្រ្ត​គ្រប់ៗគ្នា ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បី​ឲ្យប្រជារាស្រ្តទាំងអស់ធ្វើបុណ្យដាក់បិណ្ឌ ឬកាន់បិណ្ឌនៅក្នុង រដូវវស្សាដោយផ្តាំផ្ញើទៀតថា ឲ្យធ្វើចំនៅថៃ្ង ១រោច ខែភទ្របទរហូតដល់ ថៃ្ង១៥រោច ខែភទ្របទ ឬដាច់ខែដោយហេតុនេះហើយដែល នាំឲ្យមានពិធីកាន់បិណ្ឌជាប្រពៃណី តាំង​ពីពេលនោះ​រហូត​មក​ដល់​សព្វ​ថៃ្ងនេះ​។
ពិធីបុណ្យភ្ជុំបិណ្ឌ មានដើមកំណើតនៅសម័យអង្គរ នៅពេលដែលប្រជាជនធ្វើតាមសត្វ មុនព្រះព្រហ្មឫព្រះពុទ្ធសាសនា។ ប្រសិន បើយោងទៅតាមព្រះគម្ពីរដែលទាក់ទងទៅនឹងពិធីបុណ្យភ្ជុំបិណ្ឌគឺមានភាពស្មុគស្មាញច្រើន ប៉ុន្តែព្រះគម្ពីរដំបូងពាក់ព័ន្ធមានព្រះ សង្ឃ៥អង្គបានចរចាជាមួយព្រលឹងខ្មោច។ ក្នុងព្រះគម្ពីរទី២​ មន្រ្តីរាជការនិងទាហានជាច្រើនបានទទួលបញ្ជារបស់ស្ដេចឲ្យទៅធ្វើ សង្គ្រាម។ នៅលើសំពៅនៅពេលយប់ពួកគេបានជួបជាមួយនឹងព្រលឹងខ្មោចអត់ឃា្លន។ មន្ត្រីរាជការនិងទាហានបានសួរថា"តើពួក យើងអាចឲ្យចំណីអាហារទៅឲ្យអ្នកដោយរបៀបណា?"​ ព្រលឹងខ្មោចបានឆ្លើយ"អ្នកអាចឲ្យចំណីអាហារទៅមនុស្សមា្នក់ក្នុងចំណោម អ្នកទាំងអស់ដែលចេះសិល្ប៍៥ឫសិល្ប៍៨ហើយហៅឈ្មោះរបស់ពួកយើង"។ បើយោងទៅតាមព្រះតេជគុណ អ៊ុំ​ សាម បានឲ្យដឹងថា ជាយូរណាស់មកហើយព្រះសង្ឃពុទ្ធសាសនា​ បានដើរគ្រប់ទីកន្លែងដើម្បីបិណ្ឌបាត្រ មិនថាជួបនឹងអាកាសធាតុអាក្រក់យ៉ាងណា នោះទេ។ ក្រោយមកក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នដែលជាអ្នកតស៊ូដ៏ខ្លាំងនៃព្រះពុទ្ធសាសនាបានគាំទ្រនឹងផ្ដល់ឲ្យព្រះសង្ឃពុទ្ធ សាសនានូវរបស់ចាំបាច់ចំនួន៤គឺ សំលៀកបំពាក់ អាហារ ជំរក និងថ្នាំពេទ្យ។ ស្ដេចដឹងថានៅពេលដែលព្រះសង្ឃដើរបិណ្ឌបាត្រ ក្នុងរដូវវស្សានេះជួបប្រទះនឹងភ្លៀងផ្គរយ៉ាងខ្លាំង។ ស្ដេចមានចិត្តអាណិតអា​​សូរដល់ព្រះសង្ឃយ៉ាងខ្លាំង ដូច្នេះបានស្នើរសុំមិនឲ្យ ព្រះសង្ឃដើរបិណ្ឌបាត្ររយះពេល៣ខែរៀងរាល់រដូវវស្សា។ ដូច្នេះស្ដេចក៏បានអំពាវនាវដល់ប្រជាជនទាំងអស់ឲ្យផ្ដល់ជូននូវអាហារ និងតំរូវការមូលដ្ឋានផ្សេងទៀតសម្រាប់ព្រះសង្ឃក្នុងរយះពេលនេះ។ អ្នកដើរតាមព្រះពុទ្ធនឹងទទួលបានកុសលផលបុណ្យជាច្រើន។ ជាលទ្ធផលមានមនុស្សកាន់តែច្រើនបានផ្ដល់ជូននូវតំរូវការចាំបាច់ទាំង៤ដល់ព្រះសង្ឃ។ និន្នាការនេះបានបង្កើតឲ្យមានគម្ពីរមួយ ទៀតស្ដីអំពីពិធីបុណ្យភ្ជុំបិណ្ឌ។ តាមការអានគម្ពីរនិយាយថាមានព្រះសង្ឃមួយអង្គជាន់ខ្ពស់មានអានុភាពខ្លាំងក្លាអាចចុះទៅឋាននរក បាន។ គាត់អាចហោះហើរនៅឋាននរកដោយគ្មាន ទទួលរងនូវគ្រោះភ័យ។ អ្នកដែលស្លាប់នៅឋាននរកនោះមានការចាប់អារម្មណ៍ យ៉ាងខ្លាំងនូវដំណើរទស្សនកិច្ចរបស់គាត់ ហើយធ្វើឲ្យគាត់ គាត់ទទួលបាននូវការស្វាគមន៍យ៉ាងកក់ក្ដៅ ហើយគាត់បានទេសនា ទៅឲ្យពួកគេស្ដាប់។ មុនពេលដែលគាត់ត្រឡប់មកវិញវិញាណទាំងនោះបានសុំឲ្យគាត់ជំរាបជូនសាច់ញាត្តិរបស់ពួកគេថាការរស់នៅ របស់ពួកគេទទួលរងនូវភ្លើងនរក ការអត់ឃ្លាន​ និងជំងឺយ៉ាងខ្លាំង។ ដូចនេះសាច់ញាត្តិដែលរស់នៅគួរតែផ្ដល់ជូនព្រះសង្ឃនូវរបស់ចាំ បាច់ទាំង៤ដើម្បីដោះលែងពួកគេពីការរងទុក្ខនេះ។ ព្រះមហាក្សត្របានបញ្ជាឲ្យមនុស្សទាំងអស់ប្រារព្ធពិធីបុណ្យកាន់បិណ្ឌដែលមាន រយះពេល១៥ថ្ងៃដើម្បីឧទ្ទិសកុសលទៅឲ្យអ្នកដែលស្លាប់ក្នុងអំឡុងពេលរដូវវស្សានេះ។ ដូចនេះពិធីបុណ្យភ្ជុំបិណ្ឌបាន កើតមាន ចាប់តាំងពីពេលនោះមក។

មូលហេតុ​ដែល​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ


ប្រជាជនខែ្មរ ក៏តែងតែចងចាំ និងយល់គ្រប់ៗគ្នាថា "បុណ្យភ្ជុំបិណ្យ" គឺជាការធ្វើបុណ្យដាក់បិណ្ឌ ដើម្បីឧទ្ទិសដល់ បេតបុគ្គលជាឪពុក ម្តាយ បងប្អូន ញាតិសន្តានទាំងឡាយ ដែលបានចែកស្ថានទៅ ហើយ មិនដឹងជាទៅចាប់កំណើតនៅលោកខាងមុខជាអ្វីនោះ។ ប៉ុនែ្តបើ តាមអត្ថបទរបស់ លោក សុង ស៊ីវ វិញការធ្វើបុណ្យភ្ជុំបិណ្ឌ ពុំមែនមានន័យតែប៉ុណ្ណឹងទេ គឺលោកបានបកស្រាយដោយលើកយកអត្ថន័យចំនួន ៣ គឺ :
  1. ដើម្បីឧទិ្ទសកុសលចំពោះបេតបុគ្គល ឬប្រេតបុគ្គល (ពាក្យ "បេត" ជាពាក្យបាលី ឯពាក្យ "ប្រេត" ជាពាក្យសំស្រ្កឹត)
  2. ដើម្បីឲ្យបានសេចក្តីសុខចម្រើន សិរីសួស្តីដែលកើតពីផលទានរបស់ខ្លួន។
  3. ដើម្បីបង្កើតសាមគ្គីរបស់ជាតិ គឺការស្រុះស្រួលគ្នាទាំងពេលវេលាកំណត់ទាំងការធ្វើនំគម អន្សម ពេញទូទាំង ព្រះរាជាណាចក្រកម្ពុជា យើងក៏អាចកត់សម្គាល់ នូវពាក្យមួយទៀតថា "បុណ្យសែនដូនតា" ដែលជាពាក្យសាមញ្ញសម្រាប់ប្រជារាស្រ្តខ្លះ ព្រោះថាពាក្យទាំងពីរគឺមានន័យដូចគ្នា។
កាល​ពី​សម័យ​បុរាណកាល​ គេ​ធ្វើ​ពិធី​បុណ្យ​នេះ​គឺ​ដើម្បី​រៀបចំ​ធ្វើ​សង្ឃភត្ត​ ទំនុក​បម្រុង​ព្រះសង្ឃ​ដែល​គង់​ចាំ​វស្សា​ក្នុង​វត្ត​រយៈ​ពេល​៣​ខែ​ ចាប់​តាំង​ពី​ថ្ងៃ​ចូល​វស្សា​រហូត​ដល់​ថ្ងៃ​ចេញ​វស្សា។ នៅ​ក្នុង​ចំណេរ​កាល​បុរាណ​បាន​ចារ​ថា​ ដោយ​នៅ​ក្នុង​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​ រលឹម​ពព្រិច​ ធ្វើ​ឲ្យ​មាន​ការ​លំបាក​ដល់​ព្រះសង្ឃ​ក្នុង​ពេល​ធ្វើ​គោចរ​បិណ្ឌបាត។​ ហេតុ​ដូច្នេះ​ ទើប​បណ្ដា​ពុទ្ធ​បរិស័ទ​នាំ​គ្នា​រៀបចំ​ពិធី​នេះ​ ដើម្បី​ផ្គត់ផ្គង់​ព្រះសង្ឃ​ប្រចាំ​ថ្ងៃ​រហូត​ដល់​ថ្ងៃ​ចេញ​វស្សា។​ ម្យ៉ាង​វិញ​ទៀត​ នៅ​ក្នុង​ពិធី​បុណ្យ​នេះ​ គឺ​ធ្វើ​ឡើង​ដើម្បី​ផ្សាយ​ឧទ្ទិស​កុសល​ដល់​ពពួក​បេតជនញាតិ​ និង​ញាតិ​ទាំង​៧​សណ្ដាន​ ព្រម​ទាំង​តំណ​ញាតិ​ច្រើន​មហាកប្ប​នោះ​ផង​ដែរ​ តាម​រយៈ​អនុភាព​នៃ​សង្ឃគតាទក្ខិណាទាន​ ដែល​រស់​រង​ទុក្ខ​វេទនា​ កើត​ជា​ប្រេត​មាន​កម្មពៀរ​ ជាប់​ទោស​ធ្ងន់​ រងកម្ម​ក្រហល់​ក្រហាយ​អត់ឃ្លាន​ទាំងអស់​នោះ​ បាន​រួច​ផុត​ពី​ក្ដី​លំបាក​សោកសៅ។
ម្យ៉ាងទៀតប្រជាជនខ្មែរប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌដោយសារតែពួកគេបានជំនឿយ៉ាងមុតមាំតាមបណ្ដាំចាស់ៗដែលពោលណែនាំនិងអនុវត្តជារៀងរាល់ឆ្នាំតៗគ្នាមក។ គេជឿថាសាច់ញាត្តិដែលបានចែកឋានទៅហើយ មានមាតាបិតា ជីដូនជីតា បងប្អូនកូនចៅ ញាតិកាទាំង៧សន្ដាននោះ ដែលខ្លះមានបាបកម្មត្រូវទទួលទោសនៅឋាននរកកើតជាប្រេត​ កើតជាអបាយភូមិវេទនាណាស់។ ឋាននោះស្ថិតនៅជ្រៅឆ្ងាយពីឋាន មនុស្សមិនអាចមើលឃើញពន្លឺព្រះអាទិត្យទេ គ្មានសំលៀកបំពាក់ គ្មានអាហារបរិភោគឡើយ។ លុះដល់រដូវបុណ្យគេដោះលែងឲ្យមក ទទួលផល្លានិសង្ឃដែលសាច់សាលោហិតធ្វើបុណ្យឧទ្ទិសឲ្យ។ ប្រជាជនខ្មែរជឿថាព្រលឹងរបស់អ្នកទាំងនោះនឹងមកដល់វត្តអារាមហើយ ទទួលការផ្ដល់ជូនពីសាច់ញាត្តិឫកូនចៅរបស់ពួកគេតាមរយះការអធិដ្ឋានដោយព្រះសង្ឃ។ ម្យ៉ាងទៀតគេខ្លាចជីដូនជីតាដាក់ប្រទេចបណ្ដា សាឲ្យគេហិនហោច ប្រសិនបើដើរស្វែងរកគ្រប់៧វត្តហើយនៅមិនឃើញសាច់ញាត្តិធ្វើបុណ្យឧទ្ទិសឲ្យ។ មួយវិញទៀតគេសង្ឃឹមថាកុសល ផលបុណ្យដែលគេបានធ្វើនៅជាតិនេះ នឹងធ្វើឲ្យគេទទួលបាននូវសេចក្ដីសុខ សេចក្ដីចំរើនរហូតដល់ជាតិក្រោយ។

បរាភវសូត្រ

បរាភវសូត្រ​ (អាន​ថា​ ប៉ៈ រ៉ា​ ភៈ​ វៈ​) តែង​​ត្រូវ​​បាន​ព្រះសង្ឃ​សូត្រ​នៅ​ក្នុង​ព្រះវិហារ​​ជា​រៀងរាល់​ថ្ងៃ​នា​ ពេល​ទៀប​ភ្លឺ​ នៅ​ក្នុង​អំឡុង​ពេល​បុណ្យ​​កាន់​បិណ្ឌ។ នៅ​ក្នុង​បរាភវសូត្រ​នេះ​​ជា​រឿយៗ​គេ​ឮ​ឃ្លា​មួយ​ដែល​ថា​ នាំ​ឲ្យ​វិនាស។ ឃ្លា​នេះ​ជា​ហេតុ​នាំ​​ឲ្យ​អ្នក​ខ្លះ​មាន​ទស្សនៈ​ថា​ ពួក​គេ​មិន​ហ៊ាន​ស្ដាប់​ធម៌​​បរាភវសូត្រ​ទេ​ ព្រោះ​ខ្លាច​វិនាស។
តាម​ពិត​បរាភវសូត្រ​មាន​ន័យ​ថា «មាត្រា​ដែល​ពោល​ពី​ធម្មជាតិ​ដែល​គ្មាន​ក្ដី​ចម្រើន​​ ឬ​ធម៌​ជា​ហេតុ​​នាំ​ឲ្យ​មាន​ក្ដី​វិនាស»។ សូត្រ​នេះ​មាន​នៅ​ក្នុង​គម្ពីរ​សុត្តន្តបិដក​ខុទ្ទកនិកាយ​​ សុត្តនិបាត​ តតិយភាគ​ទី​៥៤​ ទំព័រ​ទី​៣៦។ ធម៌​នេះ​យើង​អាច​អះអាង​ថា​ មិនមែន​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​បាន​ដល់​នូវ​ក្ដី​វិនាស​ឡើយ​ ផ្ទុយ​ទៅ​វិញ​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​បាន​ដឹង​ច្បាស់​​ពី​មូលហេតុ​ដែល​នាំ​ឲ្យ ​វិនាស​ ហើយ​ឲ្យ​គេ​ជៀសវាង​ ដើម្បី​គេច​ឲ្យ​ផុត​ពី​ក្ដី​​វិនាស​ហើយ​ ប្រសិន​បើ​គេ​មិន​បាន​ស្ដាប់​ធម៌​នេះ​ គេ​អាច​​នឹង​មិន​ដឹង​ពី​ហេតុ​​ដែល​នាំ​ឲ្យ​វិនាស​​ហេតុ​នេះ​អាច​នឹង​ ប្រព្រឹត្ត​ខុស​ជា​​ហេតុ​នាំ​ឲ្យ​វិនាស​ទៅ​វិញ​ទេ។ ក្នុង​នោះ​ព្រះពុទ្ធ​បាន​បង្រៀន​ពី​ហេតុ​ផល​សាមញ្ញៗ​ និង​ជាក់ស្ដែង​​ដូចជា​ថា​ បុគ្គល​ដែល​មាន​វ័យ​ចំណាស់​ពេក​ហើយ​យក​មនុស្ស​ក្មេង​ជា​ប្រពន្ធ​ប្ដី​ភាព​ជា ​បុគ្គល​អកត្ដញ្ញូ​ មិន​ដឹង​គុណ​ឪពុកម្ដាយ​ អ្នក​លេង​ល្បែង​ ៣​ប្រការ​ គឺ​​ល្បែង​ស្រី​ ល្បែង​ស្រា​ និង​ល្បែង​ភ្នាល់​គ្រប់​ប្រភេទ​ ភាព​ជា​អ្នក​ខ្ជិល​ច្រអូស​ជា​ដើម​ថា​ហេតុ​នាំ​មក​នូវ​ក្ដី​វិនាស។

កោះពស់ឆ្នេរខ្សាច់ទូកស្នេហ៍ជលសា - The Cool Snake Island, Sihanouk Ville


លលៃប្រាសាទចំណាស់នៅសៀមរាប - The Ruin Rolei Temple, Siem Reap


 ខ្មែរសំបូរវប្បធម៌ប្រពៃ​ មានទាំងសិល្បះ អក្សរសាស្រ្ត កំណើតទឹកដីពូជសាសន៍ ប្រាង្គប្រាសាទ យ៉ាងចំណាស់ ហើយគួរចង់សិក្សា និងថែរក្សាកេរ្ត៌ដូនតាបុព្វបុរសយើង។ អ្នករាល់គ្នាប្រាកដជាមានអារម្មណ៍ស្ងប់ស្ងែងចំពោះស្នាដៃមហាអស្ទារ្យរបស់កំពូលមហាក្សត្រខ្មែរល្បី
ល្បាយមុនសម័យអង្គរដែលបានកសាងប្រាសាទដូចរូបខាងលើនេះ។​​ (អត្តបទភាសាខ្មែរខាងក្រោមដកស្រង់ពី វិគីភីឌាភាសាខ្មែរ​ ០១តុលា២០១៤ )
ប្រាសាទលលៃ​ ស្ថិតនៅខាងជើងផ្លូវជាតិលេខ៦ (សៀមរាប-ភ្នំពេញ)ត្រង់បង្គោល គីឡូម៉ែត្រលេខ១៣ បត់ចុះចម្ងាយ ៥០០ម៉ែត្រពីផ្លូវជាតិ ក្នុងភូមិលលៃ ឃុំប្រាសាទបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ប្រាសាទនេះស្ថិតនៅកណ្តាលបារាយណ៍ "ឥន្រ្ទតាដាក" ដែលមានបណ្តោយប្រវែង ៣៨០០ម៉ែត្រ និងទទឹង ៣០០ម៉ែត្រ នៅជិតព្រះ វិហារវត្តលលៃ ។ ប្រាសាទលលៃមានតួប៉ម៤ ធ្វើពីឥដ្ឋ សង់រៀងជាពីរជួរមុខក្រោយស្ថិតនៅលើទីទួលខ្ពស់កណ្តាល បារាយណ៍ មានសិលាចារឹកដូច ប្រាសាទព្រះគោបែរមុខទៅទិសខាងកើត ហើយមាន ទ្វារបពោ្ឆតបីទិសទ្វារចូលមួយ នៅលើ មេទ្វារប៉មទាំង៤ មានសិលាចារឹកចារស្មើដៃបៀ្របដូចអក្សរពុម្ព។ ចំណែកផែ្តរលើទ្វារមាន ក្បាច់រចនានៅ អមមាត់ទ្វារក្នុងប្រអប់ មានចម្លាក់ជារូបប្រាសាទមានទ្វារបាលដៃកាន់ ស៊ែររីត្រីសូល៍ ។ តួប៉មនីមួយៗ មានតម្កល់សិវលិង្គមិនតែប៉ុណ្ណោះមានឈ្មោះ អ្នកបំរើដែលទទួល នាទីផេ្សងៗពីគ្នាក្នុងការថែទាំនិង រៀបចំកិច្ចបូជាប្រចាំប៉មនីមួយៗ ។ ប្រសាទនេះប៉មប្រាសាទមួយដួលរលំជិតអស់ នៅសល់ តែមួយផ្ទាំងតូចប៉ុណ្ណោះ រីឯប៉មបីទៀត មានសភាពចាស់ ទ្រុឌទ្រោមខ្លាំង ហើយនៅពេលបច្ចុប្បន្ន ។ ប្រាសាទលលៃកសាងនៅចុងសតវត្សទី៩ នៃគ,ស៨៩៣ ដោយព្រះបាទយសោវរ្ម័នទី១ ដើម្បីឧទ្ទិសថ្វាយ ដល់ព្រះឥសូរ ក្នុង  សាសនាព្រាហ្មណ៍។ តាមសិលាចារឹករបស់ប្រាសាទនេះ បានលំអិតអំពីពេលវេលាល្អ ដែលគេដេញគន់គូរឡើង ដើម្បីប្រារព្ធ ពិធីឆ្លងពេលដែល ព្រះបាទយសោវរ្ម័នទី១ កសាងប្រាសាទលលៃ នេះ​ប្រហែល​ជាព្រះអង្គ​ចាប់ផ្តើមអនុវត្ត​គំរោងផ្លាស់​រាជធានីពី "ហរិហរាល័យ" (តំបន់រលួសសព្វថៃ្ង) ទៅជា "យសោធរ" (តំបន់ឧទ្យានអង្គរសព្វថៃ្ង) ជាបណ្តើរៗ ។ តាមសិលាចារឹកដដែលឲ្យដឹងដែរថាទឹក នៅក្នុងបារាយណ៍នេះ ។ គឺ​សំរាប់ការប្រើប្រាស់នៅទីក្រុងហរិហរាល័យ និងសំរាប់ធ្វើស្រែចំការនៅតំបន់ នេះបច្ចុប្បន្នស្រះដែលនៅជុំវិញប្រាសាទ បាត់អស់ហើយក្លាយទៅជាវាលស្រែ ។
ប្រាសាទ​ល​លៃ​បាន​កសាង​ឡើង​នៅ​ក្នុង​រជ្ជកាល​ព្រះ​បាទ​ យសោវរ្ម័នទី១ ក្នុងសតវត្សរ៏​ទី​៩ ឧទ្ទិសដល់សាសនា​ហិណ្ឌូ ។​ ប្រាសាទ​នេះ​ស្ថិត​នៅ​លើ​ទី​ទួល​ខ្ពស់​កណ្តាល​បឹង​បារាយណ៏ព្រះឥសូរ (សព្វ​ថ្ងៃ​នេះ​ពុំ​មាន​ទឹក​ទៀតឡើយ) ប្រកប​ដោយ​ប្រា​សាទ​ជា ច្រើន​ខ្នង មាន​ការ​តុប​តែង​ដោយ​រូប​ទេពធីតា​ឆ្លាក់​ដ៏​ល្អវិចិត្រ ។ ប្រាសាទ​មួយ​ដែល​ស្ថិត​ក្នុង​អាណាចក្រ​ហរិ​ហរាល័យៈ ។ ប្រាសាទ​ល​លៃ​ជា​ប្រាសាទ​មួយ​ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុម​ទេវស្ថាន​ ក្រុង​ហរិហរាល័យៈ ។ ​ប្រាសាទ​នេះ​កសាង​ឡើង​នៅ​ចំកណ្តាល​បារាយណ៏​ព្រះ​ឥសូរ ។ ព្រះបាទឥន្ទ្រវរ្ម័នទី១ កសាង ​​បារាយណ៏​នេះ​ឡើង​ដើម្បី​ការ​ពារ​សត្រូវ​ ប៉ុន្តែ​ព្រះ​អង្គ​ក៏​បាន​ផ្លាស់​រាជ​ធានី​នេះ​ទៅ​ឯ​ក្រុង​ព្រះនគរ​វិញដោយ​ ហេតុ​ថាមិន​អាច​ពង្រីក​អា​ណាចក្រ​​​របស់​ព្រះ​អង្គ​នៅ​ឯ​ក្រុង​​​ហ​រិ​ ហរាល័យៈ​អោយ​ធំ​ជាង​នេះបាន ។ ដូច្នេះ​ហើយ​បាន​ជា​ឈ្មោះ​របស់​ក្រុង​ហ​រិ​ហ​រា​ល័​យៈ​ត្រូវបាន​រលាយ​បាត់​ តាំង​ពី​ពេល​នោះ​មក ។
តើប្រាសាទ​លលៃ​មានអ្វី​ទស្សនាខ្លះ? ប្រាសាទ​លលៃ​កសាង​ឡើង​នៅលើ​ជើង​គ្រឹះ​​ដែល​មាន​ទទឹង ៨០​ម្រ៉ែត បណ្តោយ៩0ម៉្រែត ធ្វើ​អំពីឥដ្ឋ​ទាំងអស់​មាន​គោ​បុរៈផ្នែក​ខាង​កើត​តែមួយ​ប៉ុណ្ណោះ ។​ ប្រាសាទ​នេះ​ជា​ក្រុម​ប្រាសាទ​ដែល​មាន​ទាំង​អស់​៤ ពីរខ្នង​ស្ថិត​​នៅជួរទិសខាងកើត និង ទិសខាង​លិច ចំណែក​ឯ​ប្រាសាទ​ពីរ​ទៀត​ស្ថិត​នៅ​ជួរ​ទិស​ខាង​ជើងនិង​ ខាង​ត្បូង​មាន​សិលាចារឹក​ស្រដៀង​នឹងប្រាសាទព្រះគោ ខុសគ្នា​ត្រង់​ចំនួន​ប្រាសាទ​ប៉ុណ្ណោះ ។ រូបចម្លាក់​នៅ​ប្រាសាទ​លលៃ ទោះ​បី​ជាមាន​ការ​ទ្រុឌ​ទ្រោម​ខ្លាំង​ក៏​ដោយ ក៏​នៅ​មាន​ក្បាច់​ចម្លាក់​ដ៏រស់រវើក​តាម​ស៊ុម​ទ្វារ និង ចម្លាក់​ថ្ម​ភក់​នៅ​លើ​ផ្តែរ ដែល​គេ​អាច​សន្និ​ដ្ឋាន​បាន​ថា ប្រាសាទ​ដែល​នៅ​​ទិស​ខាង​កើត​មាន​ហោង​ជាង​រូបព្រះឥន្ទ្រគង់ ​លើ​ ដំរីឯរាវ័ណ ។ ផ្នែក​ខាង​ឆ្វេង និងខាង​ស្តាំ​របស់​ក្បាល​ដំរី​ឯរាវ័ណ​មាន​កម្រង​ផ្កា ។​​ នៅ​ហោជាង​លើ​ផ្តែរ​ជា​ចម្លាក់​ផុស​របស់​តាបស​ទាំង​អស់​ដែល​​មាន​ ៨ អង្គ កំពុង​តែអង្គុយ​សមាធិ​តាំង​សិល្ប៏ ។ ចំណែក​ឯ​ចម្លាក់​នៅ​ស៊ុម​ទ្វារ​ធ្វើ​អំពី​ថ្ម​ភក់​ជារូប​សិង្ហ​ពាំ​កម្រង​ ផ្កា ។  ចំណែក​ឯចម្លាក់​នៅ​ស៊ុម​ទ្វារ​ធ្វើ​អំពី​ថ្ម​ភក់​ជា​រូប​សិង្ហ​ពាំ​កម្រង​ ផ្កា ។ ទោះ​បី​ជា​ចម្លាក់​ភាគ​ច្រើន​ត្រូវបាន​រលាយ​បាត់​ និងត្រូវ​បំផ្លិច​បំផ្លាញ​ក៏​ដោយ​ក៏​គេ​នៅ​តែ​ចាត់​ទុក​ថា​​សិល្បៈ​ដ៏​ស្អាត ​វិចិត្រ​ក្នុង​ទម្រង់​សិល្បៈ​សម័យ​ព្រះ​គោ ឬ ក្នុង​យុគសម័យ​អាណាចក្រ​ហ​រិ​ហ​រាល័យ

សម្រស់ល្អឯកប្រាសាទបន្ទាយក្តី - The Unique Beautiful Bantey Kdei Temple, Siem Reap!

 (អត្តបទភាសាខ្មែរខាងក្រោមដកស្រង់ពី វិគីភីឌាភាសាខ្មែរ​ ១៧តុលា២០១៤ )
ប្រាសាទបន្ទាយក្តី មានទីតាំងស្ថិតនៅជាប់នឹងប្រាសាទតាព្រហ្ម ជ្រុងអាគ្នេយ៍ក្នុងភូមិស្រះស្រង់ខាងត្បូង បើធ្វើដំណើរតាមផ្លូវខាងកើតអង្គរវត្ត ត្រូវកាត់តាមប្រាសាទក្រវ៉ាន់។ ប្រាសាទនេះត្រូវបានកសាងឡើងនៅពាក់កណ្តាលទី២ នៃសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ដោយព្រះបាទជ័យវរ្ម័នទី៧ ។ ប្រាសាទនេះមានលក្ខណៈស្រដៀងគ្នានឹងប្រាសាទតាព្រហ្ម ប៉ុន្តែមានទំហំតូចជាង និងមិនសូវស្មុគស្មាញ។ មិនមាននរណាដឹងថាប្រាសាទនេះ សាងសង់ឡើងដើម្បីឧទ្ទិសដល់អ្វីនោះទេ ព្រោះគេមិនទាន់រកឃើញសិលាចារិកណាមួយនីឡើយ។ ការស្រាវជ្រាវថ្មីៗនេះធ្វើឡើងដោយសាកលវិទ្យាល័យសូហ្វីយ៉ា បានបញ្ជាក់ថាបន្ទាយក្តី បានសាងសង់ឡើងនៅលើប្រាសាទ ដែលមានអាយុចាស់ជាងសតវត្សរ៍ទី១២ ដោយសារគេឃើញគ្រឹះនៃប្រាសាទមួយទៀត ក្រោមគ្រឹះនៃប្រាសាទបន្ទាយក្តី ដែលគេសន្និដ្ឋានថាវាមានទំនាក់ទំនងទៅនឹងភូមិកុដិ តាំងពីសម័យព្រះបាទជ័យវរ្ម័នទី២។

ប្រាសាទក្រោលគោល្អមានពិត - The Rarely Visiting Krol Ko Temple!


ម្រេចកំពតកំពូលរសជាតិឈ្ងុយឆ្ងាញ់ខ្លំាង​ - The Strong Kompot's Pepper!


Friday, September 19, 2014

ព្រះបរមរាជវំាងសម្រស់អង្គរតូច - The Nice Royal Palace with Silver Pagoda

 (អត្តបទភាសាខ្មែរខាងក្រោមដកស្រង់ពី វិគីភីឌាភាសាខ្មែរ​ ១៧តុលា២០១៤ )

ប្រវត្តិព្រះបរមរាជវាំង

ការស្ថាបនាព្រះបរមរាជវាំងចុងក្រោយ បានរៀបចំឡើងនៅភ្នំពេញ ចំនួន២លើក គឺលើកទី១ ក្នុងឆ្នាំ១៤៣៤ ក្នុងរជ្ជកាលព្រះបាទពញាយ៉ាត និងលើកទី២ ក្នុងឆ្នាំ១៨៦៦ ក្នុងរាជ្យព្រះបាទនរោត្ដម និងត្រូវរុះរើសាងសង់ជាថ្មី នៅឆ្នាំ ១៩១៣ ក្នុងរាជ្យ ព្រះបាទស៊ីសុវត្ថិ រហូតមកដល់សព្វថ្ងៃ ដែលមានឈ្មោះថា ព្រះបរមរាជវាំងចតុមុខមង្គល ដោយស្ថិតនៅត្រង់ចំណុចប្រសព្វនៃទន្លេទាំងបួន មាន ទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេបាសាក់ និងទន្លេសាប។ ព្រះបរមរាជវាំង សាងសង់បែរមុខទៅទិសខាងកើត គឺបែរទៅរកទន្លេចតុមុខ។
ព្រះបរមរាជវាំងមានកំពែង ព័ទ្ធជុំវិញប្រវែង ១៧៧២ម ដោយ កំពែងខាងកើតប្រវែង ៤២១ម ខាងលិចប្រវែង ៤៣៥ម ខាងជើងប្រវែង ៤៨៤ម និងខាងត្បូងប្រវែង ៤៣២ម។ កំពែងថ្មរឹងមាំទាំងនោះ លំអទៅដោយសន្លឹកសីមានៅពីលើ ត្រូវបានកសាងឡើង នៅឆ្នាំ១៨៦៦ - ១៨៧០ ក្នុងរជ្ជកាលព្រះបាទនរោត្ដម។ ព្រះបរមរាជវាំងកសាងតាមរចនាបថបាយ័ន ដែលមានក្លោងទ្វារចេញចូល ចំនួន៥ ហើយទ្វារទាំង៥នោះ ត្រូវបានគេសង់មិនឲ្យចាក់ចំគ្នាឡើយ។ នៅប្រាសាទបាយ័ន ទ្វារជ័យនិង ទ្វារខ្មោចស្ថិតនៅទិសខាងកើត ហើយទ្វារខ្មោច ស្ថិតនៅខាងស្តាំដៃ ទ្វារជ័យ។ ចំនែកឯព្រះបរមរាជវាំងចតុមុខមង្គលវិញ ទ្វារជ័យស្ថិតនៅទិសខាងកើត ដែរតែទ្វារខ្មោចវិញស្ថិតនៅឯទិសខាងជើងទៅវិញ។ ទ្វារខ្មោចនេះ ត្រូវបានគេអនុញ្ញាតិអោយប្រើ តែពេលណាមានព្រះមហាក្សត្រចូលទីវង្គត ដើម្បីដង្ហែព្រះសព ទៅធ្វើឈាបនកិច្ចនៅឯទីវាលមេរុ។ សំណង់ទាំងឡាយ ក្នុងព្រះបរមរាជវាំង ត្រូវបានគេកសាងឡើងទៅតាម ស្ថាបត្យកម្មប្រពៃណីជាតិ ដោយអ្នកឧកញ៉ាទេពនិម្មិត ម៉ក់ ជាស្ថាបត្យករដ៏ឆ្នើម។ ប្រាសាទជាច្រើន មានរាងបង្អួតសង្ហារ ទៅតាមក្បូរក្បាច់រចនា មានដំបូលច្រើនជាន់ ប្រក់ក្បឿងពណ៌មាស និងមានប្រាង្គកណ្ដាលសារពើសូត្រ កំពូលស្រួចបាញ់ទៅលើ ដែលជានិមិត្តរូបនៃ ការរីកចម្រើនមិនចេះចប់។
ព្រះបរមរាជវាំង ត្រូវបានចាត់ទុកជាតំណាងប្រទេសជាតិទាំងមូល ហើយរាល់សំណង់ប្រាសាទ នៅក្នុងព្រះបរមរាជវាំង ត្រូវបានគេលាបលំអ ដោយពណ៌លឿង តំណាងឲ្យព្រះពុទ្ធសាសនា និងពណ៌ស តំណាងឲ្យព្រហ្មញ្ញសាសនា។

ប្រាសាទទេវាវិនិច្ឆ័យ

ប្រាសាទទេវាវិនិច្ឆ័យ
ប្រាសាទទេវាវិនិច្ឆ័យសាងសង់ក្នុងរាជព្រះបាទស៊ីសុវត្ថិ ក្នុងឆ្នាំ ១៩១៣ - ១៩១៧ ហើយធ្វើពិធីសម្ពោធ នៅថ្ងៃ ទី ១៦ មិថុនា ១៩១៩។ ទំហំប្រាសាទ បណ្តោយ ៦០ម ទទឹង ៣០ម និងមានកំពូលស្រួចកំពស់ ៥៩ម ជាព្រះទីនាំង សម្រាប់ធ្វើ៖
  • ពិធីរាជាភិសេក ព្រះមហាក្សត្រឡើងសោយរាជ្យ
  • ព្រះរាជពិធីបុណ្យទ្វារទសមាស
  • ព្រះរាជសាវនាការថ្វាយសារតាំង
  • ពិធីសច្ចាប្រណិធាន
  • ព្រះរាជបដិសណ្ឋារកិច្ច ចំពោះភ្ញៀវជាន់ខ្ពស់ជាតិ និងអន្តរជាតិ។
ក្នុងប្រាសាទទេវាវិនិច្ឆ័យ ចែកចេញជា ព្រះទីនាំងស្វេតឆ័ត្រ ហោរាជបណ្ឌិត ហោព្រះអដ្តិ ព្រះទីនាំងក្សិណ ព្រះទីនាំងបុស្បុក ព្រះទីនាំងមហាមន្ទីរ ព្រះទីនាំងនារីរ័ត្នសោភា ព្រះទីនាំងចក្រពត្តិ និងព្រះទីនាំងព្រះស្ងោយ។ នៅលើកំពូលស្រួច មានរូបព្រះភក្ត្រព្រះព្រហ្ម មុខ៤ ដែល​បែរ​ព្រះភក្ត្រ​ទៅរកទិសទាំង៤។

ព្រះមហាប្រាសាទខេមរិន្ទ

ព្រះមហាប្រាសាទខេមរិន្ទ ស្ថិតនៅខាងលិច ឈៀងខាងជើង ប្រាសាទទេវាវិនិច្ឆ័យ កសាងក្នុងឆ្នាំ ១៩២៧ - ១៩៣០ ដោយអ្នកឧកញ៉ាទេពនិម្មិត ខៀវ ក្នុងរជ្ជកាល [[ស៊ីសុវត្ថិមុនីវង្ស|ព្រះបាទស៊ីសុវត្ថិមុនីវង្ស។ បច្ចុប្បន្នជាព្រះរាជដំណាក់ដែលព្រះមហាក្សត្រគង់នៅជាអចិន្ត្រៃយ៍។ ប្រាសាទ​នេះ​ ត្រូវ​បាន​ព្រះមហាក្សត្រប្រើប្រាស់សំរាប់ ទទួលភ្ញៀវកិត្តិយសធំៗ បណ្ដាប្រមុខរដ្ឋបរទេស ដែលមកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាស្នាក់អាស្រ័យ ដូចជា លោកប្រធានាធិបតីបារាំងសាលដឺហ្គោល ជាដើម។

ប្រាសាទសហមេត្រី

ប្រាសាទសហមេត្រី ស្ថិតនៅខាងជើងហោសម្រាន្តភិរម្យក្បែរកំពែងព្រះបរមរាជវាំងខាងជើង កសាងឡើងនៅឆ្នាំ ១៩៥០ ក្នុងរជ្ជកាលព្រះបាទនរោត្ដមសីហនុ ជាព្រះរាជដំណាក់ថ្មី សម្រាប់​ព្រះមហាក្សត្រីស៊ីសុវត្ថិកុសុមៈនារីរ័ត្ន ជាព្រះវររាជមាតា របស់ព្រះអង្គតាំងឧបោសថសិលនៅទីនោះ ក្រោយ​ពេល​ដែល​ព្រះស្វាមី ព្រះបាទនរោត្តមសុរាម្រិត បានចូលទិវង្គត។ ពីមុនជាកន្លែងសំរាប់ជួបជុំនាយទាហានការពារព្រះបរមរាជវាំង ហើយ​ក្រោយមកទៀត ត្រូវបានប្រើប្រាស់ជាលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់។

ប្រាសាទហោសំរាន្តភិរម្យ

ប្រាសាទហោសំរាន្តភិរម្យ ស្ថិតនៅខាងជើងប្រាសាទទេវាវិនិច្ឆ័យ កសាងឡើងក្នុងឆ្នាំ ១៩១៥ - ១៩១៧ក្នុងរាជ្យព្រះបាទស៊ីសុវត្ថិ ជា​កន្លែង​សម្រាប់​ទុកឧបករណ៍តន្ត្រីបុរាណ និងប្រពៃណីខ្មែរ ព្រមទាំងត្រៀម ប្រដាប់ប្រដាសម្រាប់ ព្រះរាជពិធីហែក្បួនផ្សេងៗ ។ នៅជាន់ខាងលើ ជា​បន្ទប់​សម្រាប់ព្រះមហាក្សត្រទ្រង់សំរួលព្រះកាយមុននិងក្រោយ ពេលព្រះអង្គទ្រង់គង់ និងចុះពីគជេន្ទ្រ នៅពេលត្រលប់ពីបរបាញ់សត្វ។ ប្រាសាទ​នេះ​បានក្លាយទៅជាសារមន្ទីរព្រះសីហនុ ដែលមាន តម្កល់ទុកវត្ថុអនុស្សាវរីយ៍ ដ៏មានតម្លៃ ដែលមហាអគ្គបុរសរដ្ឋ នៃ​បណ្តា​ប្រទេស​ជា​មិត្ត​ថ្វាយ​ដល់ ព្រះមហាក្សត្រ។ ក្រោយមកសារមន្ទីរនេះត្រូវ បានរើទៅដាក់នៅថែវខាងមុខប្រាសាទភោជនីយវិញនៅឆ្នាំ ២០០៥ រហូតដល់សព្វថ្ងៃ។

ប្រាសាទច័ន្ទឆាយា

ព្រះទីនាំងច័ន្ទឆាយា
ប្រាសាទច័ន្ទឆាយាកសាង ស្ថិតនៅជាប់កំពែងខាងមុខ ឈៀងខាងជើងនៃព្រះបរមរាជវាំង ឡើងនាឆ្នាំ ១៩១៣ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ។ សំណង់ស្ថាបត្យកម្ម មានរាងខ្ពស់ស្រលះ គ្មានជញ្ជាំង ដើម្បីឲ្យព្រះច័ន្ទចាំងរស្មីទៅខាងក្នុង ផ្នែកខាងលើនៃប្រាសាទនេះ គ្មានបន្ទប់ទេ គឺ​ជា​ធ្លា​សម្រាប់​រាំក្បាច់របាំ ដើម្បីសម្ដែងទស្សនីយភាព និង ព្រះរាជពិធីលៀងសាយភោជន៍ជូនភ្ញៀវជាតិ និង​អន្តរជាតិ ជាន់ខ្ពស់។ បច្ចុប្បន្ន ប្រាសាទនេះ គឺ​សំរាប់​ជា​វេទិកា​កិត្តិយស ដែលព្រះមហាក្សត្រទ្រង់ទត ការហែក្បួនព្យុះហយាត្រាកងទ័ពជាតិ និងជាវេទិកាកិត្តិយស ពេលដែលព្រះមហាក្សត្រ ទ្រង់​ថ្លែង​សុន្ទរក ថាទៅកាន់ប្រជារាស្ត្ររបស់ព្រះអង្គ នៅពេលមានពិធីបុណ្យសំខាន់ៗ ដូច​ជា ថ្ងៃបុណ្យឯករាជ្យជាតិ របស់​កម្ពុជា គឺ​ថ្ងៃ​ទី​៩ខែវិច្ឋិកា ដែល​ប្រារព្ធធ្វើ​ពិធី​ធំ ក្នុងរយៈពេល​៥ឆ្នាំ​ម្ដង ផ្សេងៗ។

ប្រាសាទសំរិទ្ឋភិមាន ឬ ហោព្រះខ័ន

ប្រាសាទនេះ ស្ថិតនៅខាងត្បូងប្រាសាទទេវាវិនិច្ឆ័យ ត្រូវបានកសាងឡើង ដំណាលគ្នា នឹងប្រាសាទហោសំរាន្តភិរម្យដែរ គឺនៅឆ្នាំ ១៩១៥ - ១៩១៧។ ប្រាសាទនេះប្រើប្រាស់ សម្រាប់ជាកន្លែងតម្កល់នូវគ្រឿងបញ្ចកកុធភណ្ឌ ដែលរួមមាន ព្រះខ័នរាជ្យ ម្កុដរាជ្យ ព្រះសុព៌ណបាទុកា ព្រះ​លំពែង​ជ័យ ព្រះវាលវីជនី ក្រិស ផ្ទិលធំ ... ។ នៅហោព្រះខ័ននេះ ត្រូវបានក្រុមបារគូ រៀបចំអាសនៈ ថ្វាយទេវតាខាងព្រហ្មញ្ញសាសនា មាន ព្រះសិវៈ ព្រះវិស្ណុ ព្រះចន្ទ ព្រះគណេស និង ព្រះកម្ចាយ។

ព្រះទីន័ងភោជនីយ

ព្រះទីន័ងភោជនីយ កសាងឡើងនៅឆ្នាំ ១៩១៣ - ១៩១៧ សំរាប់ប្រើប្រាស់ក្នុងពិធីលៀងសាយភោជន ក្នុងពិធីបុណ្យចំរើនព្រះជន្ម ព្រះមហាក្សត្រ និងសំរាប់ការសំដែងសិល្បៈ ឬ ផ្ទាំងទស្សនីយភាព ភាពយន្តជូនដល់ភ្ញៀវកិត្តិយសជាន់ខ្ពស់ របស់ព្រះមហាក្សត្រ។ នៅក្នុងពិធីចំរើនព្រះជន្ម ព្រះ​មហាក្សត្រជាទូទៅប្រព្រឹត្តទៅមានរយៈពេល៥ថ្ងៃ (លើកលែងតែឆ្នាំដែលមានឈ្មោះសត្វត្រូវគ្នានឹងកំណើតព្រះអង្គ គឺមានរយៈពេល១សប្តាហ៍។
នៅពេលនេះហើយដែលនាម៉ឺនាសព្វមុខមន្ត្រីបានរៀបចំដាក់តាំងផលិតផលដ៏មានតំលៃផ្សេងៗនៅលើតុដែលគេរៀបចំនៅតាមថែវខាងកើត និង ខាងត្បូងនៃព្រះទីនាំងភោជនីយដែលគេអោយឈ្មោះថាបុណ្យតាំងតុ។

វិមានស្តេចណាប៉ូឡេអុងទី៣

វិមានស្តេចណាប៉ូឡេអុងទី៣ កសាងឡើងដោយដែកមានលំអដោយរូបនាឡិកា១ដ៏ធំ សំរាប់រាជនីជា ព្រះជាយារបស់ ព្រះចៅអធិរាជណាប៉ូឡេអុងទី៣ព្រះនាម ព្រះអធិរាជនី អីហ្ស៊េនី នៅពេលបើកសម្ពោធព្រែកជីកស៊ុយអេ នៅឆ្នាំ ១៨៦៩។ បន្ទាប់មកព្រះចៅអធិរាជណាប៉ូឡេអុងទី៣បានថ្វាយជា អនុស្សាវរីយ៍ដល់ព្រះបាទនរោត្តម ក្នុងឆ្នាំ១៨៧០ ដើម្បីជាចំណងមិត្តភាពបារាំង-ខ្មែរយូរអង្វែង ហើយប្រាសាទនេះ ត្រូវបានរៀបចំដំឡើងឡើងវិញ តាមគំរូដើមទាំងអស់ ក្នុងឆ្នាំ ១៨៧៦។ វិមាននេះត្រូវបានធ្វើការជួសជុលជា ថ្មីដោយក្រុមអ្នកបច្ចេកទេសស្ម័គ្រចិត្តបារាំង១ក្រុមនៅក្នុងឆ្នាំ ១៩៩២។ បច្ចុប្បន្ន ប្រាសាទនេះត្រូវបានគេរៀបចំ ដាក់តាំងនូវផ្ទាំងគំនូរ វត្ថុសិល្បៈ និងព្រះឆាយាលក្ខណ៍ អតីត។

ព្រះរាជដំណាក់ច័ន្ទ ឬ ព្រះរាជការិយាល័យ

ប្រាសាទនេះ ស្ថិតនៅខាងក្រោយប្រាសាទណាប៉ូឡេអុងទី៣ ត្រូវបានកសាងឡើងក្នុងឆ្នាំ ១៩៥៤ - ១៩៥៩ក្នុងរជ្ជកាល ព្រះបាទនរោត្ដមសុរាម្រឹត ក្រោយការដាក់រាជ្យបាន៤ឆ្នាំ នៃ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ដែលបានដាក់រាជ្យនៅ ថ្ងៃ​ទី ៣ មិនា ១៩៥៥។ ប្រាសាទ​នេះ​​ចែក​ចេញ​ជា​២​ជាន់​គឺ ១ជាន់ សំរាប់ទុកដាក់គ្រឿងអលង្ការក្រុមរបាំព្រះរាជ្យទ្រព្យ ព្រះពស្ដ្រ និងវត្ថុអនុស្សាវរីយ៍ការទូត។ ឯមួយជាន់ទៀត នៅខាងត្បូង រៀប​ចំ​ជា​ការិយាល័យរបស់មន្ត្រីនៃព្រះបរមរាជវាំង និងជាព្រះរាជការិយាល័យព្រះប្រមុខរដ្ឋ សម្តេចនរោត្តមសីហនុ។ បច្ចុប្បន្ន ព្រះរាជដំណាក់ច័ន្ទ ជា​មន្ទីរ​ការិយាល័យ​រដ្ឋបាល នៃក្រសួងព្រះបរមរាជវាំង។

សមុទ្រសាគរសម្រស់ឆ្នេរកែប - The Green Kep's Beach, Cambodia


រស់ជាតិម្ហូបខ្មែររំដេង - Good Restaurant Romdeng Phnom Penh


Wednesday, September 17, 2014

ស្តេចកនប្រាសាទព្រៃនគរក្នុង - Prasat Prei Norko Krun


ចូលឆ្នំាថ្មីប្រពៃណីខ្មែររាប់បាតព្រះសង្ឃ - Meeting Family in Khmer New Years


ជីផាត


សារះមន្ទីរជាតិក្បាច់ប្រណិត - Khmer National Museum



 (អត្តបទភាសាខ្មែរខាងក្រោមដកស្រង់ពី វិគីភីឌាភាសាខ្មែរ​ ២២តុលា២០១៤ )

សារមន្ទីរជាតិនៅទីក្រុងភ្នំពេញជាសារមន្ទីរធំជាងគេនៅប្រទេសកម្ពុជា ដែលជាទីតាំងប្រមូលផ្ដុំសម្បត្តិវប្បធម៌​និងប្រវត្តិសាស្ត្រ​ដ៏សំខាន់។ សារមន្ទីរជាតិមានរក្សាទុក​រូបសំណាកនិង​ភស្ដុតាងប្រវត្តិសាស្ត្រ​កម្ពុជា ចំនួនជាង​១ម៉ឺន៤ពាន់ តាំងពីសម័យបុរេប្រវត្តិ​ សម័យអង្គរ និង សម័យក្រោយៗមកទៀត។
សារមន្ទីរ​ជាតិ​នេះ​ត្រូវ​បាន​កសាង​​នៅ​​​​​ថៃ្ង១៥​សីហ឵១៩១៧​ តាម​របៀប​ស្ថាបត្យកម្ម ​ប្រពៃណីខ្មែរ ​ហើយ​ត្រូវ​បាន​សម្ពោធ​ក្នុង​ឆ្នាំ​១៩២០​ ​ដោយ​ព្រះបាទ​ស៊ី​សុវត្ថិ ។​ ​នៅ​ខាងក្នុង​សារមន្ទីរ​ជាតិ​មាន​តំកល់​វត្ថុ​បុរាណ​សល់​តាំងពី​សម័យ​មុន​អង្គរ​ ​និង​សម័យ​អង្គរ ។​ ​វា​ជា​ការ​ប្រមូល​ថែរក្សា​ទុក​ដ៏​ល្អ​សម្រាប់​ពិភពលោក​ធ្វើការ​ស្រាវជ្រាវ​ អំពី​វត្ថុ​បុរាណ​ ​សិល្បៈ​ ​សាសនា​បុរាណវិទ្យា​ខ្មែរ​តាំងពី​សតវត្ស​ទី​៤ ​រហូត​ដល់​សតវត្ស​ទី​១៣​។​​សារមនី្ទរជាតិត្រូវបានកសាងឡើងនៅក្នុងឆ្នាំ ១៩១៧ នាសម័យអាណានិគមបារាំងមកលើព្រះរាជាណាចក្រកម្ពុជា (១៨៦៣-១៩៥៣) ដែលមានស្ថាបត្យករ ជនជាតិបារាំង​ ឈ្មោះ​ហ្ថក​ហ្រ៉ូសលីយេ (George Groslier)ដែលមានបណ្ដោយ៥៤ម៉ែត្រ និង ជម្រៅ៦៦ម៉ែត្រ ហើយសង់លើខឿនដែលមានកម្ពស់២ម៉ែត្រកន្លះ។ ពិធីសម្ភោធបានប្រព្រឹត្តិទៅ ថៃ្ងទី ១៣ ខែមេសា ឆ្នាំ១៩២០ ក្រោមព្រះរាជាធិបតីភាពរបស់ ព្រះករុណា ព្រះបាទស៊ីសុវត្ថិ ព្រះចៅក្រុងកម្ពុជា និង ចំពោះ​មុខ​លោក ហង់រី បូឌ្វាំង អ្នកប្រចាំការជាន់ខ្ពស់បារាំងនៅកម្ពុជា។ កាលពីដំបូងឡើយសារមនី្ទរជាតិនេះមានឈ្មោះថា សារមនី្ទរក្រុងកម្ពុជាធិបតី ហើយ​ដើម្បី​លើក​កិតិ្តយស​ដល់​លោក​ទេសាភិបាល​បារាំង​ឈ្មោះ អាល់ប៊ែរ សារូត៍ (Albert Sarraut) ទើបប្តូរឈ្មោះជាសារមនី្ទរអាល់ប៊ែរ សារូត។​
សារមនី្ទរជាតិត្រូវបានកសាងឡើងនៅក្នុងឆ្នាំ ១៩១៧ នាសម័យអាណានិគមបារាំងមកលើព្រះរាជាណាចក្រកម្ពុជា (១៨៦៣-១៩៥៣) ដែលមានស្ថាបត្យករ ជនជាតិបារាំង​ ឈ្មោះ​ហ្ថក​ហ្រ៉ូសលីយេ (George Groslier)ដែលមានបណ្ដោយ៥៤ម៉ែត្រ និង ជម្រៅ៦៦ម៉ែត្រ ហើយសង់លើខឿនដែលមានកម្ពស់២ម៉ែត្រកន្លះ។ ពិធីសម្ភោធបានប្រព្រឹត្តិទៅ ថៃ្ងទី ១៣ ខែមេសា ឆ្នាំ១៩២០ ក្រោមព្រះរាជាធិបតីភាពរបស់ ព្រះករុណា ព្រះបាទស៊ីសុវត្ថិ ព្រះចៅក្រុងកម្ពុជា និង ចំពោះ​មុខ​លោក ហង់រី បូឌ្វាំង អ្នកប្រចាំការជាន់ខ្ពស់បារាំងនៅកម្ពុជា។ កាលពីដំបូងឡើយសារមនី្ទរជាតិនេះមានឈ្មោះថា សារមនី្ទរក្រុងកម្ពុជាធិបតី ហើយ​ដើម្បី​លើក​កិតិ្តយស​ដល់​លោក​ទេសាភិបាល​បារាំង​ឈ្មោះ អាល់ប៊ែរ សារូត៍ (Albert Sarraut) ទើបប្តូរឈ្មោះជាសារមនី្ទរអាល់ប៊ែរ សារូត។
សព្វថៃ្ងមានការតាំងផ្លាកពីរធើ្វអំពីថ្មកែវមួយជា ភាសាខ្មែរ និងមួយទៀតជាភាសាបារាំងដែលគេចារិកតាំងពីជំនាន់នោះ។ ប្លង់សារមនី្ទរត្រូវបានគូរដោយលោក ហ្ថកហ្រ៉ូសលីយេ (George Groslier) សមូហកម្មនៃក្បាច់​ចម្លាក់របស់វិមាន​ សុទ្ធសឹងជាស្នាដៃរបស់វិចិត្រករខែ្មរដែលជា គ្រូ និង ជា សិស្សរបស់សាលានេះ​ដែលមានដូចជារឿងនាងកាកី ឬ រៀមកេរ្ដិ៍ជាដើម ( កាលពីសម័យ នោះអាគារនោះជាសារមនី្ទរផងនិង ជា​សាលា​បណ្តុះបណ្តាលផង) ។ អ្នកទាំងនោះបានតុបតែងក្បាច់ចមា្លក់ដ៏រស់រវើកនៅលើបង្អួចទាំងដប់ពីរ និងទៅលើទ្វារធំទាំងបី ដែល​បាន​គូរផ្ទាំង​គំនូរ​ផេ្សងៗ​តាម​រឿង​ព្រេងនិទាន​ខែ្មរបុរាណ​តាម​សន្លឹក​ បង្អួច​ជួរខាងលិច (ពីខាងក្នុង)។
សារមនី្ទរជាតិសិ្ថតនៅក្នុងមណ្ឌលតែមួយរបស់ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ខាងត្បូង (សង់ក្នុងឆ្នាំ១៩១៧) ប្រជាជនខែ្មរមានទម្លាប់ ហៅ មណ្ឌលនេះថា សាលារចនា។ សារមនី្ទរ​ត្រូវបាន​គ្រប់គ្រង​ដោយអភិរក្សជនជាតិបារាំងមានជាអាទិ លោក ហ្សកហ្រ្គូសលីយេ ជាអភិរក្ស ទីមួយ ពែ្យរឌុយប៉ុង (Pierre Dupont) ហើយ បន្តមក​ទៀត​ការគ្រប់គ្រង​សារមនី្ទរ​ក៏ត្រូវបាន​ប្រគល់​ជូនទៅ​លោក សូឡង់ ជែរីប៊ែរណា (Solange Thierry Bernard) ធ្វើជាចាងហ្វាង រហូតដល់ឆ្នាំ១៩៤៩។
បន្តបន្ទាប់មកទៀតក្នុងឆ្នាំ១៩៥០សារមនី្ទរ កាន់កាប់ដោយលោក Jean Boesselier ដែលជាអភិរក្សរងនៅអង្គរ ក៏បានទទួលការងារដឹកនាំនៅសារមនី្ទរវិញ។ លោកបាន រៀបចំ​ការផេ្ទរ​អំណាច​គ្រប់គ្រង​ សារមនី្ទរពីសាលាបារាំងចុងបូព៌ា‌មកជូនរាជរដ្ឋាភិបាលវិញ។ ពេលនោះហើយដែលសារមនី្ទរត្រូវបូ្តរឈ្មោះមកជា សារមនី្ទរជាតិ នៃ កម្ពុជា។ បន្ទាប់ពីលោក Jean Boesselier មក​កញ្ញា​ម៉ាដឺឡែន ហ្ស៊ីតូ (Madeleine Giteau) (១៩៥៦-១៩៦៦) បានមកធើ្វជាអភិរក្សបន្ត ។

Tuesday, September 16, 2014

ជំនឿនិងការគោរពបូងសួងរបស់ខ្មែរ - The Belief and Worship of Khmer


តាសោមសាយកេរ្តិ៍ល្បាញល្បីសម្រស់ - The Attractive Ta Som Temple


ប្រាសាទតាសោម ជាប្រាសាទខាងពុទ្ធសាសនា មានទីតាំងស្ថិតនៅខាងកើតប្រាសាទនាគព័ន្ធ។ ប្រាសាទនេះត្រូវបានកសាងឡើងនៅចុងសតវត្សទី១២ ដោយព្រះបាទជ័យវរ្ម័នទី៧ ឧទ្ទិសថ្វាយដល់ព្រះបិតារបស់ព្រះអង្គ។
​ប្រាសាទ​តូច​ដែល​មាន​រចនាប័ទ្ម​បាយ័ន​និង​មានរ​បង​ព័ទ្ធជុំវិញ​រាង​ទាប​ ផ្ទាល់​ដី ប៉ម​ប្រាសាទ​បែរ​ទៅ​រក​គោ​បុរៈ និង​កន្លែង​សញ្ញា​កាកបាទ​ខាងក្នុង​ប្រាសាទ​គឺ​ដូច​គ្នា​ខ្លាំងណាស់​ទៅ​នឹង​ ប្រាសាទតាព្រហ្ម​។ មាន​ចម្លាក់​ជាច្រើន​មាន​សភាព​ល្អ​នៅឡើយ និង​បង្ហាញ​យ៉ាង​ពិសេស​នូវ​ការស្ថាបនា​ឡើង​យ៉ាង​វិចិត្រ​សម្រាប់​ស្នាដៃ​ សតវត្សរ៍​ទី​១២​។ អ្វី​ដែល​គួរ​កត់សម្គាល់​ពី​ចម្លាក់​ទេវតា​ គឺ​បង្ហាញ​អំពី​បុគ្លលិក​លក្ខណៈ​​មិន​ធម្មតា​មួយ​។ ដើមឈើ​ធំៗ​ដុះ​ពីលើ​កំពូល​នៃ​គោបុ​រៈខាង​កើត វា​កំពុងតែ​បំផ្លាញ​ក្លោងទ្វារ​ ដូចរូបថតបានបង្ហាញ។

ទឹកត្នោតធម្មជាតិរស់ឆ្ងាញ់ពិត - The Natural Palm Tree Juice in Cambodia


ឆ្នេរខ្សាច់ពណ៌សសម្រស់អូរឈើទាល - The White Beautiful Beach of Sihanouk Ville


ទំលៀមទំលាប់អាពាហ៍ពិពាហ៍ខ្មែរ - The Khmer Traditional Marriege

ច្បាប់​អាពាហ៍ពិពាហ៍ និង​គ្រួសារ ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋសភានៃរដ្ឋកម្ពុជា នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ១៩៨៩ នាសម័យប្រជុំសាមញ្ញលើក ទី១៧ នីតិកាលទី១។


   ​អាពាហ៍ពិពាហ៍ គឺជា​ពិធី​មង្គល​មួយ​យ៉ាងសំខាន់​បំផុត។ ពិធី​នេះ​មាន​អត្ថន័យ​​ទូលំទូលាយ​ណាស់​ក្នុង​គ្រួសារ​ខ្មែរ ព្រោះក្នុង​ពិធី​នេះ​ហើយ ​ដែល​ព្រឹទ្ធាចារ្យ​ចាស់ទុំ ជា​ឪពុក​ម្ដាយ​ទាំងសងខាង​របស់​កូនកំលោះ​ កូនក្រមុំ ​ផ្សំផ្គុំ​ពួកគេ​ដែល​ជា​កូន​ៗ ឲ្យក្លាយជាគូស្វាមី ភរិយា​ប្រចាំ​ជីវិត ។​    ​ពាក្យ​អាពាហ៍​នេះ ​កើតចេញ​ពី​ពាក្យ​សំស្ក្រឹត​ថា ’​អា​វា​ហី​មានន័យថា ការនាំ​កូនស្រី​ទៅ​ខាង​ប្រុស ។ រីឯ​ពាក្យ​ពិពាហ៍​វិញ​ មានន័យ​ថា ការនាំ​កូនប្រុស​ឲ្យទៅ​ខាង​កូនស្រី ដែលជាពាក្យ​​កើតចេញ​ពី​ភាសាសំស្ក្រឹត​ "វិវាហី" ។ តែ​ចំពោះ​ជនជាតិ​ខ្មែរ​វិញ ខុស​ពី​ក្លិង្គ​ ដោយយើងមាន​ទម្លាប់​នាំ​កូនប្រុស​ទៅខាង​កូនស្រី​វិញ គឺ​ចំណុច​នេះ​ហើយ​ដែល​ចង្អុល​ឲ្យ​យើង​ដឹង​ថា ខ្មែរ​​នា​សម័យ​អតីតកាល​តែង​និយម​ស្រី​ជា​ធំ​ក្នុង​សង្គម​ជាតិ ។ បំណង​ធំ​របស់​ឪពុកម្ដាយចំពោះ​កូន​គឺ​សុភមង្គល​សំរាប់ប្ដី​ប្រពន្ធ ។ ពាក្យ​ថា ប្ដី ឬ​ស្វាមី​ មានន័យ​ថា ម្ចាស់​, លោក​ម្ចាស់ អ្នក​ចិញ្ចឹម​បីបាច់​ថែរក្សា ។ ចំណែក​ពាក្យ​ថា ប្រពន្ធ ឬ​ភរិយា​វិញ​មានន័យថា ចំណង​មេត្រី​រួមរឹត ។​ ​ដូច្នេះ​បើ​និយាយ​ឲ្យ​ខ្លី​មក វត្ថុបំណង​របស់​អ្នកមានគុណ​ទាំង​ឪពុក​ម្ដាយបង្កើត ទាំង​ឪពុក​ម្ដាយក្មេក គឺ​មាន​សេចក្ដីប្រាថ្នា​ឲ្យ​គូ​ស្វាមីភរិយា​ស្រលាញ់គ្នា ប្រកប​ដោយ​សុខភាព សុខដុមរមនា សុភមង្គល​ចំពោះ​បុត្រាបុត្រី​ តាំងពី​ពេល​រៀប​អាពាហ៍ពិពាហ៍​រហូតដល់​ចាស់ ពោល​គឺ​ពេល​សក់ស្កូវ ឬ​បាក់ធ្មេញ​រៀងៗ​ខ្លួន ។ បើ​និយាយ​ម្យ៉ាង​ទៀត​គឺ ស្រលាញ់​គ្នា​រហូត​ដល់​ជីវិតក្ស័យ​តែម្ដង ។ ក្នុងករណី​នេះ​ហើយ ដែល​បុព្វបុរស​ខ្មែរ​បាន​បង្កើតឡើងនូវ​ពិធីការ​ខ្លះ​ដែល​មាន​លក្ខណៈ​តឹងតែង និង​អធឹកអធម្ម ដើម្បី​ឲ្យ​ស្វាមី​-​ភរិយា​ចងចាំ​ទុក​ជា​អនុស្សាវរីយ៍ កុំឲ្យ​ភ្លេច​ពេលដែល​ខ្លួន​គេ​ទាំង​ពីរ​បាន​គ្នា​ជា​ប្ដី​-​ប្រពន្ធ ។ ម្យ៉ាងទៀត ​សូម​រំលឹក​ឡើងវិញ​ថា ភាព​ឱ​ឡា​រឹក​នៃ​ពិធី​អាពាហ៍ពិពាហ៍​ខ្មែរ ដោយ​មាន​ការចូលរួម​ពី​សំណាក់​ញាតិមិត្ត​ជិត​ឆ្ងាយ ដែល​ជា​ភ្ញៀវ​ផង និង​ជា​សាក្សី​ដឹង​ឮ​ផង ក៏​ជា​វិធីសាស្ត្រ​មួយ​ដែរ ។ ទន្ទឹម​ជាមួយនេះ ​វត្ថុបំណង​មួយទៀត​គឺ ដើម្បី​ឲ្យ​គូ​ស្វាមីភរិយា​ពត់ចិត្ត​ឲ្យ​ចេះ​អត់ធ្មត់​សង្កត់ចិត្ត សក្ដិសម​នឹង​ពរ​សព្វ​សារធុ​ការ ដែល​បាន​ទទួល​នៅក្នុង​ច្បាប់រដ្ឋប្បវេណី​ខ្មែរ មាន​ការយល់ព្រម​ពី​អ្នក មានគុណ​ទាំងសងខាង ។​ ​ក្នុងករណី​នេះ​ហើយ ដែល​នាទី​របស់​មេបា​ក្នុងនាម​ជា​ឪពុក​ម្ដាយ​ខាង​ប្រុស ឬ​នាទី​របស់​មេបា​ខាង​ស្រី​មាន​សារសំខាន់​ណាស់ ។ ម្យ៉ាងទៀត​នា​សម័យ​ដើម គឺ​មាន​ការកំណត់​អាយុកាល​ដែរ ដែល​ប្រុស​ចាប់ពី​អាយុ ១៧ ឆ្នាំ ចំពោះ​ស្រី​វិញ​ពី ១៤ ឆ្នាំ ។ គេ​ក៏​កត់ត្រា​នូវ​ពិធី​លើក​ជំនូន ឬ​ខាន់ស្លា ពិធី​បែងចែក​ទ្រព្យ​តាម​ក្បួន​ប្រពន្ធ​ទូល​ប្ដី​រែក។ នេះ​ជា​ទំនៀម​ទម្លាប់​ដែល​មាន​ពី​បុរាណកាល​មក ។​  ​ក្នុង​ការផ្សំផ្គុំ​បុត្រី និង​បុត្រា គួរ​រំលឹក​ឡើងវិញ​ដែរ ដើម្បី​ឲ្យ​ប្ដី​ប្រពន្ធ​ចេះ​ថែរក្សា​គ្នា ដោយ​សុភមង្គល ចាស់ទុំ​ខ្មែរ​រមែង​តែង​ជ្រើសរើស​តាម​តារាង​ផ្សំ​ស​ម្ព​ង្ស និង​តាម​តារាង​សម្ពង្ស​នាគ ដណ្ដឹង​គូ ​ដែល​ជា​របៀប​មើល​គូព្រេង​បុរាណ ។ ម្យ៉ាងទៀត​គេ​ក៏​ត្រូវ​មើល​ថ្ងៃ​ខែកំណើត ​តាម​បទ​បែប​បុរាណ​ដូចជា របៀប​មើល​លក្ខណៈ​ប្រុស​-​ស្រី ពិធី​មើល​វេលា​ជាដើម ដែល​គេ​ដកស្រង់​តាម​ក្បួន​ពិភេក្សណ៍ ហោ​រា​...​។​
​    
​រួម​សេចក្ដី​មក វត្ថុបំណង​របស់​ឪពុកម្ដាយ ឬ​គូ​សា្វមីភរិយា​គ្មានអ្វី​ក្រៅ​ពី​សេចក្ដី​សុខសប្បាយ និង​សិរី​សួស្តីសម្រាប់​ដំណើរ​ជីវិត​របស់​គេឡើយ  F (​ម​.​ត្រា​ណេ)  ២២ តុលា ២០១៤




Khmer Wedding: Traditional Cambodian weddings are intricate affairs that consist of multiple ceremonies lasting three days and three nights.
The wedding begins with the groom and his family traveling to the bride’s home bearing gifts to the bride’s family as dowry. Family members and friends are introduced, and wedding rings exchanged. Customarily, three traditional songs accompany this first segment; the first song announcing the arrival of the groom and the next is on the presentation of the dowry followed by a final song to invite the elders to chew Betel Nut, an age-old Khmer tradition. Then it is the Tea ceremony, at which the bride and groom offer tea to the spirits of their ancestors. To prepare the bride and groom for their life as a married couple, their hair must then be symbolically cut to represent a fresh start to their new relationship together as husband and wife. The master of ceremony performs the first symbolic hair cut; the bride and groom’s parents, relatives, and friends then take turn to symbolically cut the bride and groom’s hair and give them blessing and good wishes.

The final is the most memorable segment of the wedding. Family members and friends take turns to tie the bride’s and groom’s left and right wrists with blessing strings. The praises and wishes of happiness, good health, success, prosperity, and long-lasting love are acknowledged witnessed by the loud sound of the gong and joyful cheers. Then, they throw palm flowers over the new couple accompanied by a traditional song. After the couple is pronounced husband and wife, the groom hold the bride’s fabric into the bridal room accompanied by a traditional song.
At the close of this wedding ceremony, all of the guests are invited to a wedding reception accompanied by an orchestral concert. The Khmer wedding is a rowdy and joyous event.  

Nowadays most families reduce the three-day and three –night ritual to a one-day affair.
 

អាពាហ៍ពិពាហ៍ គឺជា​ពិធី​មង្គល​មួយ​យ៉ាងសំខាន់​បំផុត។ ពិធី​នេះ​មាន​អត្ថន័យ​​ទូលំទូលាយ​ណាស់​ក្នុង​គ្រួសារ​ខ្មែរ ព្រោះក្នុង​ពិធី​នេះ​ហើយ ​ដែល​ព្រឹទ្ធាចារ្យ​ចាស់ទុំ ជា​ឪពុក​ម្ដាយ​ទាំងសងខាង​របស់​កូនកំលោះ​ កូនក្រមុំ ​ផ្សំផ្គុំ​ពួកគេ​ដែល​ជា​កូន​ៗ ឲ្យក្លាយជាគូស្វាមី ភរិយា​ប្រចាំ​ជីវិត ។​ - See more at: http://www.cen.com.kh/culture/detail_culturereligion/MGFkNWFmYzNmOWN#sthash.7ufrudtC.dpuf
អាពាហ៍ពិពាហ៍ គឺជា​ពិធី​មង្គល​មួយ​យ៉ាងសំខាន់​បំផុត។ ពិធី​នេះ​មាន​អត្ថន័យ​​ទូលំទូលាយ​ណាស់​ក្នុង​គ្រួសារ​ខ្មែរ ព្រោះក្នុង​ពិធី​នេះ​ហើយ ​ដែល​ព្រឹទ្ធាចារ្យ​ចាស់ទុំ ជា​ឪពុក​ម្ដាយ​ទាំងសងខាង​របស់​កូនកំលោះ​ កូនក្រមុំ ​ផ្សំផ្គុំ​ពួកគេ​ដែល​ជា​កូន​ៗ ឲ្យក្លាយជាគូស្វាមី ភរិយា​ប្រចាំ​ជីវិត ។​ - See more at: http://www.cen.com.kh/culture/detail_culturereligion/MGFkNWFmYzNmOWN#sthash.7ufrudtC.dpuf
អាពាហ៍ពិពាហ៍ គឺជា​ពិធី​មង្គល​មួយ​យ៉ាងសំខាន់​បំផុត។ ពិធី​នេះ​មាន​អត្ថន័យ​​ទូលំទូលាយ​ណាស់​ក្នុង​គ្រួសារ​ខ្មែរ ព្រោះក្នុង​ពិធី​នេះ​ហើយ ​ដែល​ព្រឹទ្ធាចារ្យ​ចាស់ទុំ ជា​ឪពុក​ម្ដាយ​ទាំងសងខាង​របស់​កូនកំលោះ​ កូនក្រមុំ ​ផ្សំផ្គុំ​ពួកគេ​ដែល​ជា​កូន​ៗ ឲ្យក្លាយជាគូស្វាមី ភរិយា​ប្រចាំ​ជីវិត ។​ - See more at: http://www.cen.com.kh/culture/detail_culturereligion/MGFkNWFmYzNmOWN#sthash.7ufrudtC.dpuf
អាពាហ៍ពិពាហ៍ គឺជា​ពិធី​មង្គល​មួយ​យ៉ាងសំខាន់​បំផុត។ ពិធី​នេះ​មាន​អត្ថន័យ​​ទូលំទូលាយ​ណាស់​ក្នុង​គ្រួសារ​ខ្មែរ ព្រោះក្នុង​ពិធី​នេះ​ហើយ ​ដែល​ព្រឹទ្ធាចារ្យ​ចាស់ទុំ ជា​ឪពុក​ម្ដាយ​ទាំងសងខាង​របស់​កូនកំលោះ​ កូនក្រមុំ ​ផ្សំផ្គុំ​ពួកគេ​ដែល​ជា​កូន​ៗ ឲ្យក្លាយជាគូស្វាមី ភរិយា​ប្រចាំ​ជីវិត ។​ - See more at: http://www.cen.com.kh/culture/detail_culturereligion/MGFkNWFmYzNmOWN#sthash.7ufrudtC.dpuf

​     ​អាពាហ៍ពិពាហ៍ គឺជា​ពិធី​មង្គល​មួយ​យ៉ាងសំខាន់​បំផុត។ ពិធី​នេះ​មាន​អត្ថន័យ​​ទូលំទូលាយ​ណាស់​ក្នុង​គ្រួសារ​ខ្មែរ ព្រោះក្នុង​ពិធី​នេះ​ហើយ ​ដែល​ព្រឹទ្ធាចារ្យ​ចាស់ទុំ ជា​ឪពុក​ម្ដាយ​ទាំងសងខាង​របស់​កូនកំលោះ​ កូនក្រមុំ ​ផ្សំផ្គុំ​ពួកគេ​ដែល​ជា​កូន​ៗ ឲ្យក្លាយជាគូស្វាមី ភរិយា​ប្រចាំ​ជីវិត ។​ - See more at: http://www.cen.com.kh/culture/detail_culturereligion/MGFkNWFmYzNmOWN#sthash.7ufrudtC.dpuf