ដកស្រង់ពីសៀវភៅ ព្រះគង្គា នគរវត្តគ្រឹះស្ថានបោះពុម្ពផ្សាយ អ៊ូគង្គា។ ១៦ តុលា ២០១៤
ប្រាសាទនាគព័ន្ឋ មានចម្លាក់នៅតាមស្រះតូចទំាង៤ មានលក្ខណពិសេសណាស់។ លោក ជីវ តាក្វាន់ បានមកស្រុកខ្មែរនៅចុងសតវត្សទី១៣។ គាត់បានសរសេររបាយការណ៍តូចមួយ តែមានន័យច្រើនលើសលប់សម្រាប់អ្នកចង់ដឹងពីប្រពៃណីទំនៀមទម្លាប់ខ្មែរនាសម័យនោះ។ គាត់បានមើលប្រាសាទជាច្រើននៅតំបន់អង្គរ ក្នុងនោះក៍មានប្រាសាទនាគព័ន្ឋដែរ ហើយគាត់បានរៀបរាប់ថា នៅខាងជើងកំពែងក្រុងមានបឹងរាង៤ ជ្រុងស្មើ មានប្រាសាទពណ៍មានចំកណ្តាល និង បន្ទប់មួយចំនួនទៀត។ នៅទីនេះមានតោមាស ព្រះពុទ្ឋមាស ដំរីសំរឹទ្ឋ គោសំរឹទ្ឋ និង សេះសំរឹទ្ឋ។ ដូចដែលយើងបានដឹងនៅតាមស្រះតូចៗទំាង៤
នៃប្រាសាទនាគព័ន្ឋ មានចម្លាក់ដែលមានមុខងារភ្ទាប់រវាងស្រះតូចទំាង៤ទៅនឹងស្រះធំកណ្តាល
។ នៅស្រះខាងកើតមានឆ្លាក់ជារូប មនុស្ស(ដេ
(អត្តបទភាសាខ្មែរខាងក្រោមដកស្រង់ពី វិគីភីឌាភាសាខ្មែរ)
ប្រាសាទនាគព័ន្ធ ត្រូវបានសាងសង់ឡើងនៅរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នាឆ្នាំ១១៩១ ដើម្បីឧទ្ទិសថ្វាយព្រះពុទ្ធសាសនាមហាយាន។
ប្រាសាទនេះ ត្រូវគេបានសាងសង់ នៅលើកោះទំហំ ៣៥០ម បួនជ្រុង ដែលមានស្រះ
សន្សំទឹកបរិសុទ្ធ៨ ដោយរៀបចំអោយមាន ជាសញ្ញាលេខបូក ជានិមិត្ដរូបនៃ
សញ្ញាមន្ទីពេទ្យ។ មានរូបចំលាក់ ទាំង៤ទិសសំរាប់ជាតំនាងអោយធាតុទាំង៤ គឺ
ធាតុដីតំនាងដោយ រូបចំលាក់ក្បាលមនុស្សស្ថិតនៅទិសខាងកើត ធាតុភ្លើងតំនាងដោយ
រូបចំលាក់ក្បាលតោស្ថិតនៅទិសខាងត្បូង
ធាតុខ្យល់តំនាងដោយរូបចំលាក់ក្បាលសេះស្ថិតនៅទិសខាងលិច
ធាតុទឹកតំនាងដោយរូបចំលាក់ក្បាលដំរី ស្ថិតនៅទិសខាងជើង។
រូបកាយនៃសត្វលោកផ្សំឡើងដោយធាតុ៤ គឺ ធាតុដី ធាតុភ្លើងធាតុខ្យល់
ធាតុទឹកហើយសត្វលោកដែលមានជំងឺ តែងបាត់បង់នូវ ធាតុណានិមួយនៃ ធាតុទាំង៤
កាលបើគេ ពិនិត្យឃើញថា អ្នកជំងឺខ្វះធាតុណាមួយនៃ ធាតុទាំង៤
គេតំរូវអោយអ្នកជំងឺនោះទៅធ្វើការរក្សារោគទៅតាមធាតុនៃទិសទាំង៤ ។ បើឃើញមាន
ចំលាក់សេះថ្ម អោបព័ទ្ធដោយមនុស្ស ជាច្រើន មានរឿងតំនាលថា មានហ្វូងមនុស្សប្រុស
មួយក្រុមបានជិះសំពៅ ឆ្លងមហាសាគរហើយបានជួបនឹងយក្ខិនីកំនាចមួយ វា
បានបង្កព្យុះភ្លៀងធ្វើអោយសំពៅលិចលង់នាយសំពៅឈ្មោះ សេមហៈ
ក៏បានបន់ស្រន់អស់ទេព្ដាអោយជួយដោយបារមី ព្រះពោធិសត្វលោកេស្វរៈ
ព្រះអង្គបានប្រមើមើលឃើញមនុស្សកំពុងជួបភ័យអន្ដរាយ
ហើយទ្រង់ក៏ប្រើអោយអាមាត្យមួយអង្គ ក្លែងជាសេះ បាលហៈ
ទៅជួយដល់អ្នកលិចលង់សំពៅនោះ អ្នកលិចលង់ទាំឡាយ ក៏បានតោងជើង
កន្ទុយសេះនាំមកដល់ត្រើយបានសុខសាន្ដទៅ។
No comments:
Post a Comment