(អត្តបទភាសាខ្មែរខាងក្រោមដកស្រង់ពី វិគីភីឌាភាសាខ្មែរ ១៧តុលា២០១៤)
ប្រាសាទព្រៃ ស្ថិតនៅខាងស្តាំដៃចំងាយប្រមាណ៤០ម៉ែត្រនៃជ្រុងឦសានប្រាសាទព្រះខ័ន។ ប្រាសាទនេះស្ថាបនាឡើងអំពីថ្មភក់បែរមុខទៅទិសខាងកើត ចុងសតវត្សទី១២ និង ដើមសតវត្សទី១៣ ដោយព្រះបាទជ័យវរ្ម័នទី៧។ ការហៅថាប្រាសាទព្រៃនេះប្រហែលជានៅពេលមនុស្សទៅដល់ដំបូងគឺឃើញប្រាសាទនេះត្រូវព្រៃដុះជុំជិត។ ពាក្យថាព្រៃ
នេះត្រូវបានប្រើច្រើនសំរាប់ឈ្មោះប្រាសាទ
ដូចជាប្រាសាទនេះខាងលិចភូមិអង្គរក្រៅហៅថាប្រាសាទព្រៃដែរ
ហើយមានប្រាសាទមួយទៀតនៅខាងត្បូងបារាយណ៍ខាងកើត និង នៅជ្រុងនិរតីនៃប្រាសាទបន្ទាយសំរ៉ែ អ្នកស្រុកហៅថាប្រាសាទព្រៃប្រាសាទ។ ពាក្យដែលមានន័យថាព្រៃនេះគឺប្រើតាំងពីសម័យខ្មែរបុរាណដែលសរសេរលើសិលាចារឹករ្រៃ។
No comments:
Post a Comment