(អត្តបទភាសាខ្មែរខាងក្រោមដកស្រង់ពី វិគីភីឌាភាសាខ្មែរ ១៧តុលា២០១៤ )
ប្រាសាទក្រវាន់មានទីតាំងស្ថិតនៅខាងកើតប្រាសាទអង្គរវត្ត និងខាងត្បូងប្រាសាទបន្ទាយក្តី។ ប្រាសាទនេះត្រូវបានកសាងនៅឆ្នាំ ៩២១ ក្នុងរាជព្រះបាទហស៌វរ្ម័នទី១ ឧទ្ទិសដល់ព្រះវិស្ណុ (ព្រះនារាយណ៍) ក្នុងព្រហ្មញ្ញសាសនា។
ប្រាសាទនេះប្រហែលជាត្រូវបានសាងសង់
ដោយមន្ត្រីកាត់ក្តីជាន់ខ្ពស់ម្នាក់។
ទោះបីជាប្រាសាទនេះមានលក្ខណៈតូចតែចម្លាក់នៅ
ឥដ្ឋមានលក្ខណៈល្អឥតខ្ទោះ។
ប្រាសាទនេះមានតួរប៉មប្រាំដែលបែរមុខទៅទិសខាងកើត។
រហូតមកដល់សព្វថ្ងៃ
គេពុំទាន់ស្រាវជ្រាវដឹងច្បាស់អំពីឈ្មោះដើមនៃប្រាសាទនេះនៅឡើយ។
តាមសៀវភៅបរទេសភាគច្រើនដែលស្តាប់ពុំច្បាស់នូវសម្ដីនៃអ្នកស្រុកដើមនិយាយ
ទៅជាសរសេរ ក្រវាញ តែតាមការណ៍ពិតប្រជាជនហៅប្រាសាទនេះថា
ក្រវាន់ (អានថា ក្រវ៉ាន់)
ព្រោះប្រជាជនយល់ថាក្រវាន់នេះជាឈ្មោះដើមឈើដែលសម្បូរដុះនៅម្ដុំនោះ។
តាមសៀវភៅវចនានុក្រមខ្មែររបស់ពុទ្ធសាសនបណ្ឌិត្យបោះពុម្ពគ្រាទី៥ ព.ស.២៥១១
គ.ស.១៩៦៧ ក្រវាន់ជាឈ្មោះឈើមួយប្រភេទមានផ្កាក្រអូបឈ្ងុយ
ស្រដៀងនឹងក្លិនចេកនួនទុំ។
No comments:
Post a Comment