Wednesday, October 8, 2014

ប្រាសាទបន្ទាយសំរ៉ែថែកេរ្តិ៍វប្បធម៌ខ្មែរ - The Attractive Bantey Samre Temple, Siem Reap


 ​​ (អត្តបទភាសាខ្មែរខាងក្រោមដកស្រង់ពី វិគីភីឌាភាសាខ្មែរ​ ១០តុលា២០១៤ )
 ប្រាសាទបន្ទាយសំរ៉ែស្ថិត​នៅ​ខាង​កើត​បារាយណ៍​យសោធ​រត​ដាក​ (បារាយណ៍​ខាង​កើត) ហើយ​ស្ថិត​នៅ​ចម្ងាយ​ប្រ​ហែល​ ២ ​គីឡូ​ម៉ែត្រ​​ពីភូមិ​ប្រ​ដាក នៅ​ខាង​ត្បូង​ផ្លូវ​ពី​ប្រ​ដាក​ទៅ​ភ្នំបូ​ក ។ ប្រា​សាទ​បន្ទាយ​​សំ​រែ​កសាង​ឡើង​នៅ​ពាក់​កណ្តាល​គ្រិស្តសតវត្សទី​ ១២ ឧ​ទិ្ទសដល់​ព្រហ្ម​មញ្ញ​សាសនា​និ​កាយ​ព្រះ​នារាយណ៍ ។ យើង​សូម​លើក​យក​ពាក្យ​បន្ទាយ​សំ​រ៉ែនេះ​មក​ពន្យល់ បន្ទាយ​ គឺ​មាន​កំពែង​ព័ទ្ធ​ជុំ​វិញ ចំណែក​ សំ​រែ ជាតិ​មនុស្ស​អ្នកព្រៃ​មួយ​ពួក​កើត​នៅ​ក្នុងកម្ពុជ​រដ្ឋ ដូច្នេះ​ឈ្មោះ​ដែល​ហៅ​ថា​បន្ទាយ​សំ​រែ​នេះ​គឺ​ប្រ​ហែល​ជា​ទាក់​ទង​ទៅ​នឹង​ទី ​តាំង​ដែល​មាន​កំ​ពែង​ខ្ពស់​ជុំ​វិញ​ ហើយ​ដែល​មាន​ស្តេច​ និង​អ្នក​បម្រើ​ដែល​ជា​ជន​ជាតិ​សំ​រែ​រស់​នៅ​ទី​កន្លែង​នេះ ។ ឈ្មោះ​បន្ទាយ​សំ​រែ​នេះ​គឺ​ទាក់​ទង​និង​ប្រ​វត្តិ​ពិត​ដែល​ថានៅ​ម្តុំ​ភូមិ ​ប្រ​ដាក ដែល​កាល​ដើម​ឡើយ​ គឺ​មាន​ជន​ជាតិ​សំ​រែ​រស់​នៅ​ពិត​មែន ហើយ​សព្វ​ថ្ងៃ​គេ​សង្ស័យ​ថា ប្រ​ជា​ជន​នៅ​ប្រ​ដាក​នេះ​មាន​ជី​ដូន​ជី​តា ជាជន​ជាតិ​សំ​រែ ដែល​គេ​យក​មក​ឲ្យ​យាម​ប្រា​សាទ ។ ជា​ពិ​សេស​ ពួក​សំ​រែ​នៅ​ភ្នំ​ក្រ​វាញ​បាន​និយាយ​ថា​​ មាន​បង​ប្អូន​នៅ​អង្គរ ​ ហើយ​ប្រ​ហែល​ជា​មាន​អ្វី​មួយ​នៅ​បន្ទាយ​សំ​រ៉ែនេះ ។ ដូច​ច្នេះ​ ឈ្មោះ​នៃ​ប្រា​សាទ​​សំ​រ៉ែ​នេះ​ គឺ​ទាក់​ទង់​នឹង​ប្រ​វត្តិ​សាស្រ្ត ​ពិតដែល​ទាក់​ទង់​ទៅនិង​រឿង​ព្រេង និង​ទាក់​ទង់​និង​ទីតាំង​រូប​រាង​របស់​ប្រា​សាទ​នេះ ៕
ដកស្រង់ពីសៀវភៅ ព្រះគង្គា នគរវត្តគ្រឹះស្ថានបោះពុម្ពផ្សាយ អ៊ូគង្គា។ ១០ តុលា ២០១៤
 ហោជាងនៅប្រាសាទបន្ទាយសំរ៉ែ បើនៅហោជាងប្រាសាទបន្ទាយសំរ៉ែ ដែលសាងនៅសតវត្សទី១២ ផង គឺកាន់តែច្បាស់ជាងនេះទៅទៀត ខ្ញុំសូមនិយាយត្រង់ទៅកាន់ចម្លាក់ផ្ទាល់តែម្តង។ ចម្លាក់១ផ្ទំាងនេះ មានទីតំាងស្ថិតនៅខ្លោងទ្វារខាងលិចបំផុតនៃប្រាសាទ។ រូបនេះមានការសឹករេចរឹលមួយចំនួនធំ ប៉ុន្តែនៅមានសល់ដានខ្លះៗល្មមនឹងអាចអោយយើងសិក្សាបបាន។ នៅចំកណ្តាលនៃហោជាង មានរូបទេពប្រុស១ អង្គក្នុងឥរិយាបថសមាធិនៅក្នុងដៃមានកាន់ផ្គំា។ នៅសងខាងទេពប្រុសនេះ មានតួអង្គ២នាក់ឈរនៅអមសងខាង។ នៅផុតតួអង្គទំាង២នាក់នេះទៀត មានតួអង្គប្រុស២នាក់ផ្សេងទៀត អង្គុយបែរខ្លួនងាកទៅរកទេពប្រុសដែលនៅកណ្តាលហោជាង។ នៅពីលើព្រះកេសទេពប្រុសដែលសំខាន់ជាងគេ មានទេពស្រីឈរពីលើដៃសំពះត្រឹមទ្រូង។ នៅជុំវិញ ទំនងមានទេពស្រីច្រើនទៀតតែពុកផុយពិបាកនឹងកំណត់បានណាស់។ ចម្លាក់នេះ ក៍បង្ហាញដូចចម្លាក់នៅប្រាសាទព្រះខ័នដែរ ដែលទេពប្រុសនៅចំកណ្តាលគឺជាព្រះឥសូរ ហើយមានព្រះនារាយណ៍ និងព្រះព្រហ្មនៅសងខាង។ រូបដែលបានស្នើពីខាងលើគ្រាន់តែជាស្នាមខ្សែទឹកដែលតំណាងអោយទន្លេគង្គាប៉ុណ្ណោះ។ ប៉ុន្តែហោជាងឯនេះវិញ យើងនឹងឃើញកាន់តែច្បាស់ថានៅលើព្រះកេសព្រះឥសូរមិនមែនជាស្នាមទៀតទេ តែបែរជាមនទេពស្រីគង់នៅពីលើទៅវិញ។ តើទេពស្រីអង្គណាដែលហ៊ាននៅលើព្រះកេសព្រះឥសូរនោះ? ឥតមាននរណាទៀតឡើយក្រៅពីនាងគង្គា។

No comments:

Post a Comment