Wednesday, October 1, 2014
Friday, September 26, 2014
បុណ្យភ្ជុំបិណ្ឌកាន់បិណ្ឌជាបុណ្យប្រពៃណីជាតិខ្មែរ - Khmer Traditional Bchum Ben Ceremony
(អត្តបទភាសាខ្មែរខាងក្រោមដកស្រង់ពី វិគីភីឌាភាសាខ្មែរ ១៧តុលា២០១៤ )
ប្រវត្តិបុណ្យភ្ជុំបិណ្ឌ
ពាក្យថា "ភ្ជុំបិណ្ឌ" មកពីពាក្យ "ភ្ជុំ" រួមគ្នាជាមួយពាក្យ "បិណ្ឌ" ដែលមានន័យថា : ភ្ជុំគឺការប្រមូលផ្តុំ ឬប្រជុំបិណ្ឌ (មកពីភាសាបាលី) "ដុំបាយ" ដូចេ្នះយើងអាចសម្គាល់ពាក្យនេះ តាមវិធីងាយបានថា គឺជា "ការប្រជុំ ឬប្រមូលផ្តុំដុំបាយ" (ការពូតដុំ បាយជាដុំៗដែលយើងហៅថា "បាយបិណ្ឌ") ។
បើតាមតម្រាចារតាមប្រវត្តិសាស្ត្រនៃប្រទេស កម្ពុជាយើង បានបង្ហាញថាពិធីបុណ្យភ្ជុំបិណ្ឌគឺកើតមានតាំងពីបុរាណកាលមក ម្ល៉េះ។ ប៉ុន្តែទាស់ត្រង់ថា កាលពីសម័យមុនគេមិនហៅថា បុណ្យភ្ជុំទេ ដោយនៅក្នុងពិធីនេះគេមានបែងចែកចេញជាពីរថ្នាក់។ ថ្នាក់ដំបូង គឺគេចាប់ផ្ដើមធ្វើចាប់ពីថ្ងៃ ១រោច រហូតដល់ថ្ងៃ១៤រោច ជាវារកភត្ត (ភត្តធ្វើតាមថ្ងៃ) ជាបន្តបន្ទាប់។ ចំណែកមួយថ្នាក់ទៀតគេធ្វើនៅថ្ងៃ ១៥រោច ដែលគេហៅថាបុណ្យភ្ជុំ។ ពិធីបុណ្យទាំងពីរថ្នាក់នេះ បច្ចុប្បន្នត្រូវបានយើងបូកបញ្ចូលគ្នា ហើយហៅកាត់ថា ពិធីបុណ្យបិណ្ឌភ្ជុំនេះឯង។
បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃ ព្រះរាជពិធីទា្វរទសមាស ប្រជារាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជាតាំងពីបុរាណរៀងមក (ពុំដឹងពីពេលណាច្បាស់លាស់) តែងតែមាន ប្រារព្ធពិធីនេះមិនដែលអាក់ខានឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មានរយៈពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ1, បិណ្ឌ2 ... និងថៃ្ងបញ្ចប់ គឺជា ថៃ្ង "ភ្ជុំបិណ្ឌ"។ បុណ្យភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែបព្រះពុទ្ធសាសនា។
ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម។
រីឯពួកសត្វនរកវិញគ្រាន់តែដឹងថា ព្រះឧបគុត្តសេ្ថរលោក និមន្តទៅភ្លាមក៏ធ្វើឲ្យ ពួកសត្វនរកទាំងនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ពួកសត្វនរកទាំង នោះមានការកោតខ្លាចនូវ ភាពអស្ចារ្យនេះយ៉ាងខ្លាំង ក៏នាំគ្នាចុះមក អបអរសាទរ ហើយសួរអំពី ឬទិ្ធបារមីរបស់ព្រះអង្គ លោកក៏បាន ពន្យល់ សមែ្តងធម៌ទេសនាអោយពួកសត្វនរកទាំងនោះស្តាប់ ក្រោយមកលោក ក៏បានលាត្រឡប់ មកស្ថានមនុស្សវិញ ហើយពួកសត្វនរកទាំងនោះបានផ្តាំផ្ញើថា : "ទូលព្រះបង្គំទាំងអស់គ្នាសព្វថៃ្ងនេះលំបាកវេទនាណាស់ ណាកម្តៅភ្លើងនរក ណាអត់អាហារ មិនដែលមានសាច់សាលោហិតណាលើកយក អាហារភោជន ឬ បច្ច័យបួនមកឧបត្ថម្ភខ្ញុំម្តងណាទេ គឺខ្ញុំអត់ឃ្លាននោះខ្លាំងណាស់ រោគាព្យាធិ ជំងឺតម្កាត់ក៏មានច្រើនដែរ អ៊ីចឹងបើតេជគុណនិមន្តទៅស្ថានមនុស្សលោកវិញ សូមព្រះតេជគុណមេត្តាផ្សព្វផ្សាយឲ្យ បងប្អូនញាតិមិត្ត ម៉ែ ឪ ជីដូន ជីតា របស់ខ្ញុំធ្វើបុណ្យ និមន្តព្រះសង្ឃមក ដាក់បិណ្ឌ ឬកាន់បិណ្ឌផង រួចហើយ ផ្សព្វផ្សាយពរសព្វសាធុការផល្លានិសង្ឃ បុណ្យដាក់បិណ្ឌដល់ទូល ព្រះបង្គំទាំងអស់គ្នាផង ដើម្បីអោយបានផលជួបឧបត្ថម្ភឲ្យ បានឆែ្អតស្កប់ស្កល់បាត់ទុក្ខវេទនាតទៅ"។
ព្រះឧបគុត្តតេ្ថរ ក៏នាំយកបណ្តាំទាំងនោះទៅក្រាបបង្គំទូលសេ្តចនាពេលនោះទៅ។ គ្រាន់តែថ្វាយព្រះពរប៉ុណ្ណឹងសេ្តចក៏ធ្វើជា ចុតហ្មាយ ផ្សព្វផ្សាយដល់ប្រជារាស្រ្តគ្រប់ៗគ្នា ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យប្រជារាស្រ្តទាំងអស់ធ្វើបុណ្យដាក់បិណ្ឌ ឬកាន់បិណ្ឌនៅក្នុង រដូវវស្សាដោយផ្តាំផ្ញើទៀតថា ឲ្យធ្វើចំនៅថៃ្ង ១រោច ខែភទ្របទរហូតដល់ ថៃ្ង១៥រោច ខែភទ្របទ ឬដាច់ខែដោយហេតុនេះហើយដែល នាំឲ្យមានពិធីកាន់បិណ្ឌជាប្រពៃណី តាំងពីពេលនោះរហូតមកដល់សព្វថៃ្ងនេះ។
ពិធីបុណ្យភ្ជុំបិណ្ឌ មានដើមកំណើតនៅសម័យអង្គរ នៅពេលដែលប្រជាជនធ្វើតាមសត្វ មុនព្រះព្រហ្មឫព្រះពុទ្ធសាសនា។ ប្រសិន បើយោងទៅតាមព្រះគម្ពីរដែលទាក់ទងទៅនឹងពិធីបុណ្យភ្ជុំបិណ្ឌគឺមានភាពស្មុគស្មាញច្រើន ប៉ុន្តែព្រះគម្ពីរដំបូងពាក់ព័ន្ធមានព្រះ សង្ឃ៥អង្គបានចរចាជាមួយព្រលឹងខ្មោច។ ក្នុងព្រះគម្ពីរទី២ មន្រ្តីរាជការនិងទាហានជាច្រើនបានទទួលបញ្ជារបស់ស្ដេចឲ្យទៅធ្វើ សង្គ្រាម។ នៅលើសំពៅនៅពេលយប់ពួកគេបានជួបជាមួយនឹងព្រលឹងខ្មោចអត់ឃា្លន។ មន្ត្រីរាជការនិងទាហានបានសួរថា"តើពួក យើងអាចឲ្យចំណីអាហារទៅឲ្យអ្នកដោយរបៀបណា?" ព្រលឹងខ្មោចបានឆ្លើយ"អ្នកអាចឲ្យចំណីអាហារទៅមនុស្សមា្នក់ក្នុងចំណោម អ្នកទាំងអស់ដែលចេះសិល្ប៍៥ឫសិល្ប៍៨ហើយហៅឈ្មោះរបស់ពួកយើង"។ បើយោងទៅតាមព្រះតេជគុណ អ៊ុំ សាម បានឲ្យដឹងថា ជាយូរណាស់មកហើយព្រះសង្ឃពុទ្ធសាសនា បានដើរគ្រប់ទីកន្លែងដើម្បីបិណ្ឌបាត្រ មិនថាជួបនឹងអាកាសធាតុអាក្រក់យ៉ាងណា នោះទេ។ ក្រោយមកក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នដែលជាអ្នកតស៊ូដ៏ខ្លាំងនៃព្រះពុទ្ធសាសនាបានគាំទ្រនឹងផ្ដល់ឲ្យព្រះសង្ឃពុទ្ធ សាសនានូវរបស់ចាំបាច់ចំនួន៤គឺ សំលៀកបំពាក់ អាហារ ជំរក និងថ្នាំពេទ្យ។ ស្ដេចដឹងថានៅពេលដែលព្រះសង្ឃដើរបិណ្ឌបាត្រ ក្នុងរដូវវស្សានេះជួបប្រទះនឹងភ្លៀងផ្គរយ៉ាងខ្លាំង។ ស្ដេចមានចិត្តអាណិតអាសូរដល់ព្រះសង្ឃយ៉ាងខ្លាំង ដូច្នេះបានស្នើរសុំមិនឲ្យ ព្រះសង្ឃដើរបិណ្ឌបាត្ររយះពេល៣ខែរៀងរាល់រដូវវស្សា។ ដូច្នេះស្ដេចក៏បានអំពាវនាវដល់ប្រជាជនទាំងអស់ឲ្យផ្ដល់ជូននូវអាហារ និងតំរូវការមូលដ្ឋានផ្សេងទៀតសម្រាប់ព្រះសង្ឃក្នុងរយះពេលនេះ។ អ្នកដើរតាមព្រះពុទ្ធនឹងទទួលបានកុសលផលបុណ្យជាច្រើន។ ជាលទ្ធផលមានមនុស្សកាន់តែច្រើនបានផ្ដល់ជូននូវតំរូវការចាំបាច់ទាំង៤ដល់ព្រះសង្ឃ។ និន្នាការនេះបានបង្កើតឲ្យមានគម្ពីរមួយ ទៀតស្ដីអំពីពិធីបុណ្យភ្ជុំបិណ្ឌ។ តាមការអានគម្ពីរនិយាយថាមានព្រះសង្ឃមួយអង្គជាន់ខ្ពស់មានអានុភាពខ្លាំងក្លាអាចចុះទៅឋាននរក បាន។ គាត់អាចហោះហើរនៅឋាននរកដោយគ្មាន ទទួលរងនូវគ្រោះភ័យ។ អ្នកដែលស្លាប់នៅឋាននរកនោះមានការចាប់អារម្មណ៍ យ៉ាងខ្លាំងនូវដំណើរទស្សនកិច្ចរបស់គាត់ ហើយធ្វើឲ្យគាត់ គាត់ទទួលបាននូវការស្វាគមន៍យ៉ាងកក់ក្ដៅ ហើយគាត់បានទេសនា ទៅឲ្យពួកគេស្ដាប់។ មុនពេលដែលគាត់ត្រឡប់មកវិញវិញាណទាំងនោះបានសុំឲ្យគាត់ជំរាបជូនសាច់ញាត្តិរបស់ពួកគេថាការរស់នៅ របស់ពួកគេទទួលរងនូវភ្លើងនរក ការអត់ឃ្លាន និងជំងឺយ៉ាងខ្លាំង។ ដូចនេះសាច់ញាត្តិដែលរស់នៅគួរតែផ្ដល់ជូនព្រះសង្ឃនូវរបស់ចាំ បាច់ទាំង៤ដើម្បីដោះលែងពួកគេពីការរងទុក្ខនេះ។ ព្រះមហាក្សត្របានបញ្ជាឲ្យមនុស្សទាំងអស់ប្រារព្ធពិធីបុណ្យកាន់បិណ្ឌដែលមាន រយះពេល១៥ថ្ងៃដើម្បីឧទ្ទិសកុសលទៅឲ្យអ្នកដែលស្លាប់ក្នុងអំឡុងពេលរដូវវស្សានេះ។ ដូចនេះពិធីបុណ្យភ្ជុំបិណ្ឌបាន កើតមាន ចាប់តាំងពីពេលនោះមក។
ប្រជាជនខែ្មរ ក៏តែងតែចងចាំ និងយល់គ្រប់ៗគ្នាថា "បុណ្យភ្ជុំបិណ្យ" គឺជាការធ្វើបុណ្យដាក់បិណ្ឌ ដើម្បីឧទ្ទិសដល់ បេតបុគ្គលជាឪពុក ម្តាយ បងប្អូន ញាតិសន្តានទាំងឡាយ ដែលបានចែកស្ថានទៅ ហើយ មិនដឹងជាទៅចាប់កំណើតនៅលោកខាងមុខជាអ្វីនោះ។ ប៉ុនែ្តបើ តាមអត្ថបទរបស់ លោក សុង ស៊ីវ វិញការធ្វើបុណ្យភ្ជុំបិណ្ឌ ពុំមែនមានន័យតែប៉ុណ្ណឹងទេ គឺលោកបានបកស្រាយដោយលើកយកអត្ថន័យចំនួន ៣ គឺ :
ម្យ៉ាងទៀតប្រជាជនខ្មែរប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌដោយសារតែពួកគេបានជំនឿយ៉ាងមុតមាំតាមបណ្ដាំចាស់ៗដែលពោលណែនាំនិងអនុវត្តជារៀងរាល់ឆ្នាំតៗគ្នាមក។ គេជឿថាសាច់ញាត្តិដែលបានចែកឋានទៅហើយ មានមាតាបិតា ជីដូនជីតា បងប្អូនកូនចៅ ញាតិកាទាំង៧សន្ដាននោះ ដែលខ្លះមានបាបកម្មត្រូវទទួលទោសនៅឋាននរកកើតជាប្រេត កើតជាអបាយភូមិវេទនាណាស់។ ឋាននោះស្ថិតនៅជ្រៅឆ្ងាយពីឋាន មនុស្សមិនអាចមើលឃើញពន្លឺព្រះអាទិត្យទេ គ្មានសំលៀកបំពាក់ គ្មានអាហារបរិភោគឡើយ។ លុះដល់រដូវបុណ្យគេដោះលែងឲ្យមក ទទួលផល្លានិសង្ឃដែលសាច់សាលោហិតធ្វើបុណ្យឧទ្ទិសឲ្យ។ ប្រជាជនខ្មែរជឿថាព្រលឹងរបស់អ្នកទាំងនោះនឹងមកដល់វត្តអារាមហើយ ទទួលការផ្ដល់ជូនពីសាច់ញាត្តិឫកូនចៅរបស់ពួកគេតាមរយះការអធិដ្ឋានដោយព្រះសង្ឃ។ ម្យ៉ាងទៀតគេខ្លាចជីដូនជីតាដាក់ប្រទេចបណ្ដា សាឲ្យគេហិនហោច ប្រសិនបើដើរស្វែងរកគ្រប់៧វត្តហើយនៅមិនឃើញសាច់ញាត្តិធ្វើបុណ្យឧទ្ទិសឲ្យ។ មួយវិញទៀតគេសង្ឃឹមថាកុសល ផលបុណ្យដែលគេបានធ្វើនៅជាតិនេះ នឹងធ្វើឲ្យគេទទួលបាននូវសេចក្ដីសុខ សេចក្ដីចំរើនរហូតដល់ជាតិក្រោយ។
តាមពិតបរាភវសូត្រមានន័យថា «មាត្រាដែលពោលពីធម្មជាតិដែលគ្មានក្ដីចម្រើន ឬធម៌ជាហេតុនាំឲ្យមានក្ដីវិនាស»។ សូត្រនេះមាននៅក្នុងគម្ពីរសុត្តន្តបិដកខុទ្ទកនិកាយ សុត្តនិបាត តតិយភាគទី៥៤ ទំព័រទី៣៦។ ធម៌នេះយើងអាចអះអាងថា មិនមែនធ្វើឲ្យអ្នកស្ដាប់បានដល់នូវក្ដីវិនាសឡើយ ផ្ទុយទៅវិញធ្វើឲ្យអ្នកស្ដាប់បានដឹងច្បាស់ពីមូលហេតុដែលនាំឲ្យ វិនាស ហើយឲ្យគេជៀសវាង ដើម្បីគេចឲ្យផុតពីក្ដីវិនាសហើយ ប្រសិនបើគេមិនបានស្ដាប់ធម៌នេះ គេអាចនឹងមិនដឹងពីហេតុដែលនាំឲ្យវិនាសហេតុនេះអាចនឹង ប្រព្រឹត្តខុសជាហេតុនាំឲ្យវិនាសទៅវិញទេ។ ក្នុងនោះព្រះពុទ្ធបានបង្រៀនពីហេតុផលសាមញ្ញៗ និងជាក់ស្ដែងដូចជាថា បុគ្គលដែលមានវ័យចំណាស់ពេកហើយយកមនុស្សក្មេងជាប្រពន្ធប្ដីភាពជា បុគ្គលអកត្ដញ្ញូ មិនដឹងគុណឪពុកម្ដាយ អ្នកលេងល្បែង ៣ប្រការ គឺល្បែងស្រី ល្បែងស្រា និងល្បែងភ្នាល់គ្រប់ប្រភេទ ភាពជាអ្នកខ្ជិលច្រអូសជាដើមថាហេតុនាំមកនូវក្ដីវិនាស។
ប្រវត្តិបុណ្យភ្ជុំបិណ្ឌ
ពាក្យថា "ភ្ជុំបិណ្ឌ" មកពីពាក្យ "ភ្ជុំ" រួមគ្នាជាមួយពាក្យ "បិណ្ឌ" ដែលមានន័យថា : ភ្ជុំគឺការប្រមូលផ្តុំ ឬប្រជុំបិណ្ឌ (មកពីភាសាបាលី) "ដុំបាយ" ដូចេ្នះយើងអាចសម្គាល់ពាក្យនេះ តាមវិធីងាយបានថា គឺជា "ការប្រជុំ ឬប្រមូលផ្តុំដុំបាយ" (ការពូតដុំ បាយជាដុំៗដែលយើងហៅថា "បាយបិណ្ឌ") ។
បើតាមតម្រាចារតាមប្រវត្តិសាស្ត្រនៃប្រទេស កម្ពុជាយើង បានបង្ហាញថាពិធីបុណ្យភ្ជុំបិណ្ឌគឺកើតមានតាំងពីបុរាណកាលមក ម្ល៉េះ។ ប៉ុន្តែទាស់ត្រង់ថា កាលពីសម័យមុនគេមិនហៅថា បុណ្យភ្ជុំទេ ដោយនៅក្នុងពិធីនេះគេមានបែងចែកចេញជាពីរថ្នាក់។ ថ្នាក់ដំបូង គឺគេចាប់ផ្ដើមធ្វើចាប់ពីថ្ងៃ ១រោច រហូតដល់ថ្ងៃ១៤រោច ជាវារកភត្ត (ភត្តធ្វើតាមថ្ងៃ) ជាបន្តបន្ទាប់។ ចំណែកមួយថ្នាក់ទៀតគេធ្វើនៅថ្ងៃ ១៥រោច ដែលគេហៅថាបុណ្យភ្ជុំ។ ពិធីបុណ្យទាំងពីរថ្នាក់នេះ បច្ចុប្បន្នត្រូវបានយើងបូកបញ្ចូលគ្នា ហើយហៅកាត់ថា ពិធីបុណ្យបិណ្ឌភ្ជុំនេះឯង។
បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃ ព្រះរាជពិធីទា្វរទសមាស ប្រជារាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជាតាំងពីបុរាណរៀងមក (ពុំដឹងពីពេលណាច្បាស់លាស់) តែងតែមាន ប្រារព្ធពិធីនេះមិនដែលអាក់ខានឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មានរយៈពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ1, បិណ្ឌ2 ... និងថៃ្ងបញ្ចប់ គឺជា ថៃ្ង "ភ្ជុំបិណ្ឌ"។ បុណ្យភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែបព្រះពុទ្ធសាសនា។
ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម។
រឿងទាក់ទងនឹងបុណ្យភ្ជុំបិណ្ឌ
អ្នកប្រាជ្ញ[នរណា?]បានបង្កើតឲ្យមានគម្ពីរ ៣ ដែលទាក់ទងទៅនឹងពិធីបុណ្យកាន់បិណ្ឌគឺ :- គម្ពីរ បេតវត្ថុ : បកស្រាយពីរឿងប្រេត គម្ពីរអានិសង្ឃបិណ្ឌនិយាយអំពីផលនៃការធ្វើបុណ្យ
- គម្ពីរពិទ្យាធរ ឬគម្ពីរវិជ្ជាធរៈ និយាយតំណាលអំពីប្រពៃណីរបស់ជាតិខែ្មរ ដែល ជាប់ទាក់ទងមកដល់សព្វថៃ្ង
- គម្ពីរវិមានវត្ថុ គម្ពីរធម្មបទ ជា ដើម...។
រីឯពួកសត្វនរកវិញគ្រាន់តែដឹងថា ព្រះឧបគុត្តសេ្ថរលោក និមន្តទៅភ្លាមក៏ធ្វើឲ្យ ពួកសត្វនរកទាំងនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ពួកសត្វនរកទាំង នោះមានការកោតខ្លាចនូវ ភាពអស្ចារ្យនេះយ៉ាងខ្លាំង ក៏នាំគ្នាចុះមក អបអរសាទរ ហើយសួរអំពី ឬទិ្ធបារមីរបស់ព្រះអង្គ លោកក៏បាន ពន្យល់ សមែ្តងធម៌ទេសនាអោយពួកសត្វនរកទាំងនោះស្តាប់ ក្រោយមកលោក ក៏បានលាត្រឡប់ មកស្ថានមនុស្សវិញ ហើយពួកសត្វនរកទាំងនោះបានផ្តាំផ្ញើថា : "ទូលព្រះបង្គំទាំងអស់គ្នាសព្វថៃ្ងនេះលំបាកវេទនាណាស់ ណាកម្តៅភ្លើងនរក ណាអត់អាហារ មិនដែលមានសាច់សាលោហិតណាលើកយក អាហារភោជន ឬ បច្ច័យបួនមកឧបត្ថម្ភខ្ញុំម្តងណាទេ គឺខ្ញុំអត់ឃ្លាននោះខ្លាំងណាស់ រោគាព្យាធិ ជំងឺតម្កាត់ក៏មានច្រើនដែរ អ៊ីចឹងបើតេជគុណនិមន្តទៅស្ថានមនុស្សលោកវិញ សូមព្រះតេជគុណមេត្តាផ្សព្វផ្សាយឲ្យ បងប្អូនញាតិមិត្ត ម៉ែ ឪ ជីដូន ជីតា របស់ខ្ញុំធ្វើបុណ្យ និមន្តព្រះសង្ឃមក ដាក់បិណ្ឌ ឬកាន់បិណ្ឌផង រួចហើយ ផ្សព្វផ្សាយពរសព្វសាធុការផល្លានិសង្ឃ បុណ្យដាក់បិណ្ឌដល់ទូល ព្រះបង្គំទាំងអស់គ្នាផង ដើម្បីអោយបានផលជួបឧបត្ថម្ភឲ្យ បានឆែ្អតស្កប់ស្កល់បាត់ទុក្ខវេទនាតទៅ"។
ព្រះឧបគុត្តតេ្ថរ ក៏នាំយកបណ្តាំទាំងនោះទៅក្រាបបង្គំទូលសេ្តចនាពេលនោះទៅ។ គ្រាន់តែថ្វាយព្រះពរប៉ុណ្ណឹងសេ្តចក៏ធ្វើជា ចុតហ្មាយ ផ្សព្វផ្សាយដល់ប្រជារាស្រ្តគ្រប់ៗគ្នា ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យប្រជារាស្រ្តទាំងអស់ធ្វើបុណ្យដាក់បិណ្ឌ ឬកាន់បិណ្ឌនៅក្នុង រដូវវស្សាដោយផ្តាំផ្ញើទៀតថា ឲ្យធ្វើចំនៅថៃ្ង ១រោច ខែភទ្របទរហូតដល់ ថៃ្ង១៥រោច ខែភទ្របទ ឬដាច់ខែដោយហេតុនេះហើយដែល នាំឲ្យមានពិធីកាន់បិណ្ឌជាប្រពៃណី តាំងពីពេលនោះរហូតមកដល់សព្វថៃ្ងនេះ។
ពិធីបុណ្យភ្ជុំបិណ្ឌ មានដើមកំណើតនៅសម័យអង្គរ នៅពេលដែលប្រជាជនធ្វើតាមសត្វ មុនព្រះព្រហ្មឫព្រះពុទ្ធសាសនា។ ប្រសិន បើយោងទៅតាមព្រះគម្ពីរដែលទាក់ទងទៅនឹងពិធីបុណ្យភ្ជុំបិណ្ឌគឺមានភាពស្មុគស្មាញច្រើន ប៉ុន្តែព្រះគម្ពីរដំបូងពាក់ព័ន្ធមានព្រះ សង្ឃ៥អង្គបានចរចាជាមួយព្រលឹងខ្មោច។ ក្នុងព្រះគម្ពីរទី២ មន្រ្តីរាជការនិងទាហានជាច្រើនបានទទួលបញ្ជារបស់ស្ដេចឲ្យទៅធ្វើ សង្គ្រាម។ នៅលើសំពៅនៅពេលយប់ពួកគេបានជួបជាមួយនឹងព្រលឹងខ្មោចអត់ឃា្លន។ មន្ត្រីរាជការនិងទាហានបានសួរថា"តើពួក យើងអាចឲ្យចំណីអាហារទៅឲ្យអ្នកដោយរបៀបណា?" ព្រលឹងខ្មោចបានឆ្លើយ"អ្នកអាចឲ្យចំណីអាហារទៅមនុស្សមា្នក់ក្នុងចំណោម អ្នកទាំងអស់ដែលចេះសិល្ប៍៥ឫសិល្ប៍៨ហើយហៅឈ្មោះរបស់ពួកយើង"។ បើយោងទៅតាមព្រះតេជគុណ អ៊ុំ សាម បានឲ្យដឹងថា ជាយូរណាស់មកហើយព្រះសង្ឃពុទ្ធសាសនា បានដើរគ្រប់ទីកន្លែងដើម្បីបិណ្ឌបាត្រ មិនថាជួបនឹងអាកាសធាតុអាក្រក់យ៉ាងណា នោះទេ។ ក្រោយមកក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នដែលជាអ្នកតស៊ូដ៏ខ្លាំងនៃព្រះពុទ្ធសាសនាបានគាំទ្រនឹងផ្ដល់ឲ្យព្រះសង្ឃពុទ្ធ សាសនានូវរបស់ចាំបាច់ចំនួន៤គឺ សំលៀកបំពាក់ អាហារ ជំរក និងថ្នាំពេទ្យ។ ស្ដេចដឹងថានៅពេលដែលព្រះសង្ឃដើរបិណ្ឌបាត្រ ក្នុងរដូវវស្សានេះជួបប្រទះនឹងភ្លៀងផ្គរយ៉ាងខ្លាំង។ ស្ដេចមានចិត្តអាណិតអាសូរដល់ព្រះសង្ឃយ៉ាងខ្លាំង ដូច្នេះបានស្នើរសុំមិនឲ្យ ព្រះសង្ឃដើរបិណ្ឌបាត្ររយះពេល៣ខែរៀងរាល់រដូវវស្សា។ ដូច្នេះស្ដេចក៏បានអំពាវនាវដល់ប្រជាជនទាំងអស់ឲ្យផ្ដល់ជូននូវអាហារ និងតំរូវការមូលដ្ឋានផ្សេងទៀតសម្រាប់ព្រះសង្ឃក្នុងរយះពេលនេះ។ អ្នកដើរតាមព្រះពុទ្ធនឹងទទួលបានកុសលផលបុណ្យជាច្រើន។ ជាលទ្ធផលមានមនុស្សកាន់តែច្រើនបានផ្ដល់ជូននូវតំរូវការចាំបាច់ទាំង៤ដល់ព្រះសង្ឃ។ និន្នាការនេះបានបង្កើតឲ្យមានគម្ពីរមួយ ទៀតស្ដីអំពីពិធីបុណ្យភ្ជុំបិណ្ឌ។ តាមការអានគម្ពីរនិយាយថាមានព្រះសង្ឃមួយអង្គជាន់ខ្ពស់មានអានុភាពខ្លាំងក្លាអាចចុះទៅឋាននរក បាន។ គាត់អាចហោះហើរនៅឋាននរកដោយគ្មាន ទទួលរងនូវគ្រោះភ័យ។ អ្នកដែលស្លាប់នៅឋាននរកនោះមានការចាប់អារម្មណ៍ យ៉ាងខ្លាំងនូវដំណើរទស្សនកិច្ចរបស់គាត់ ហើយធ្វើឲ្យគាត់ គាត់ទទួលបាននូវការស្វាគមន៍យ៉ាងកក់ក្ដៅ ហើយគាត់បានទេសនា ទៅឲ្យពួកគេស្ដាប់។ មុនពេលដែលគាត់ត្រឡប់មកវិញវិញាណទាំងនោះបានសុំឲ្យគាត់ជំរាបជូនសាច់ញាត្តិរបស់ពួកគេថាការរស់នៅ របស់ពួកគេទទួលរងនូវភ្លើងនរក ការអត់ឃ្លាន និងជំងឺយ៉ាងខ្លាំង។ ដូចនេះសាច់ញាត្តិដែលរស់នៅគួរតែផ្ដល់ជូនព្រះសង្ឃនូវរបស់ចាំ បាច់ទាំង៤ដើម្បីដោះលែងពួកគេពីការរងទុក្ខនេះ។ ព្រះមហាក្សត្របានបញ្ជាឲ្យមនុស្សទាំងអស់ប្រារព្ធពិធីបុណ្យកាន់បិណ្ឌដែលមាន រយះពេល១៥ថ្ងៃដើម្បីឧទ្ទិសកុសលទៅឲ្យអ្នកដែលស្លាប់ក្នុងអំឡុងពេលរដូវវស្សានេះ។ ដូចនេះពិធីបុណ្យភ្ជុំបិណ្ឌបាន កើតមាន ចាប់តាំងពីពេលនោះមក។
មូលហេតុដែលប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ
ប្រជាជនខែ្មរ ក៏តែងតែចងចាំ និងយល់គ្រប់ៗគ្នាថា "បុណ្យភ្ជុំបិណ្យ" គឺជាការធ្វើបុណ្យដាក់បិណ្ឌ ដើម្បីឧទ្ទិសដល់ បេតបុគ្គលជាឪពុក ម្តាយ បងប្អូន ញាតិសន្តានទាំងឡាយ ដែលបានចែកស្ថានទៅ ហើយ មិនដឹងជាទៅចាប់កំណើតនៅលោកខាងមុខជាអ្វីនោះ។ ប៉ុនែ្តបើ តាមអត្ថបទរបស់ លោក សុង ស៊ីវ វិញការធ្វើបុណ្យភ្ជុំបិណ្ឌ ពុំមែនមានន័យតែប៉ុណ្ណឹងទេ គឺលោកបានបកស្រាយដោយលើកយកអត្ថន័យចំនួន ៣ គឺ :
- ដើម្បីឧទិ្ទសកុសលចំពោះបេតបុគ្គល ឬប្រេតបុគ្គល (ពាក្យ "បេត" ជាពាក្យបាលី ឯពាក្យ "ប្រេត" ជាពាក្យសំស្រ្កឹត)
- ដើម្បីឲ្យបានសេចក្តីសុខចម្រើន សិរីសួស្តីដែលកើតពីផលទានរបស់ខ្លួន។
- ដើម្បីបង្កើតសាមគ្គីរបស់ជាតិ គឺការស្រុះស្រួលគ្នាទាំងពេលវេលាកំណត់ទាំងការធ្វើនំគម អន្សម ពេញទូទាំង ព្រះរាជាណាចក្រកម្ពុជា យើងក៏អាចកត់សម្គាល់ នូវពាក្យមួយទៀតថា "បុណ្យសែនដូនតា" ដែលជាពាក្យសាមញ្ញសម្រាប់ប្រជារាស្រ្តខ្លះ ព្រោះថាពាក្យទាំងពីរគឺមានន័យដូចគ្នា។
ម្យ៉ាងទៀតប្រជាជនខ្មែរប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌដោយសារតែពួកគេបានជំនឿយ៉ាងមុតមាំតាមបណ្ដាំចាស់ៗដែលពោលណែនាំនិងអនុវត្តជារៀងរាល់ឆ្នាំតៗគ្នាមក។ គេជឿថាសាច់ញាត្តិដែលបានចែកឋានទៅហើយ មានមាតាបិតា ជីដូនជីតា បងប្អូនកូនចៅ ញាតិកាទាំង៧សន្ដាននោះ ដែលខ្លះមានបាបកម្មត្រូវទទួលទោសនៅឋាននរកកើតជាប្រេត កើតជាអបាយភូមិវេទនាណាស់។ ឋាននោះស្ថិតនៅជ្រៅឆ្ងាយពីឋាន មនុស្សមិនអាចមើលឃើញពន្លឺព្រះអាទិត្យទេ គ្មានសំលៀកបំពាក់ គ្មានអាហារបរិភោគឡើយ។ លុះដល់រដូវបុណ្យគេដោះលែងឲ្យមក ទទួលផល្លានិសង្ឃដែលសាច់សាលោហិតធ្វើបុណ្យឧទ្ទិសឲ្យ។ ប្រជាជនខ្មែរជឿថាព្រលឹងរបស់អ្នកទាំងនោះនឹងមកដល់វត្តអារាមហើយ ទទួលការផ្ដល់ជូនពីសាច់ញាត្តិឫកូនចៅរបស់ពួកគេតាមរយះការអធិដ្ឋានដោយព្រះសង្ឃ។ ម្យ៉ាងទៀតគេខ្លាចជីដូនជីតាដាក់ប្រទេចបណ្ដា សាឲ្យគេហិនហោច ប្រសិនបើដើរស្វែងរកគ្រប់៧វត្តហើយនៅមិនឃើញសាច់ញាត្តិធ្វើបុណ្យឧទ្ទិសឲ្យ។ មួយវិញទៀតគេសង្ឃឹមថាកុសល ផលបុណ្យដែលគេបានធ្វើនៅជាតិនេះ នឹងធ្វើឲ្យគេទទួលបាននូវសេចក្ដីសុខ សេចក្ដីចំរើនរហូតដល់ជាតិក្រោយ។
បរាភវសូត្រ
បរាភវសូត្រ (អានថា ប៉ៈ រ៉ា ភៈ វៈ) តែងត្រូវបានព្រះសង្ឃសូត្រនៅក្នុងព្រះវិហារជារៀងរាល់ថ្ងៃនា ពេលទៀបភ្លឺ នៅក្នុងអំឡុងពេលបុណ្យកាន់បិណ្ឌ។ នៅក្នុងបរាភវសូត្រនេះជារឿយៗគេឮឃ្លាមួយដែលថា នាំឲ្យវិនាស។ ឃ្លានេះជាហេតុនាំឲ្យអ្នកខ្លះមានទស្សនៈថា ពួកគេមិនហ៊ានស្ដាប់ធម៌បរាភវសូត្រទេ ព្រោះខ្លាចវិនាស។តាមពិតបរាភវសូត្រមានន័យថា «មាត្រាដែលពោលពីធម្មជាតិដែលគ្មានក្ដីចម្រើន ឬធម៌ជាហេតុនាំឲ្យមានក្ដីវិនាស»។ សូត្រនេះមាននៅក្នុងគម្ពីរសុត្តន្តបិដកខុទ្ទកនិកាយ សុត្តនិបាត តតិយភាគទី៥៤ ទំព័រទី៣៦។ ធម៌នេះយើងអាចអះអាងថា មិនមែនធ្វើឲ្យអ្នកស្ដាប់បានដល់នូវក្ដីវិនាសឡើយ ផ្ទុយទៅវិញធ្វើឲ្យអ្នកស្ដាប់បានដឹងច្បាស់ពីមូលហេតុដែលនាំឲ្យ វិនាស ហើយឲ្យគេជៀសវាង ដើម្បីគេចឲ្យផុតពីក្ដីវិនាសហើយ ប្រសិនបើគេមិនបានស្ដាប់ធម៌នេះ គេអាចនឹងមិនដឹងពីហេតុដែលនាំឲ្យវិនាសហេតុនេះអាចនឹង ប្រព្រឹត្តខុសជាហេតុនាំឲ្យវិនាសទៅវិញទេ។ ក្នុងនោះព្រះពុទ្ធបានបង្រៀនពីហេតុផលសាមញ្ញៗ និងជាក់ស្ដែងដូចជាថា បុគ្គលដែលមានវ័យចំណាស់ពេកហើយយកមនុស្សក្មេងជាប្រពន្ធប្ដីភាពជា បុគ្គលអកត្ដញ្ញូ មិនដឹងគុណឪពុកម្ដាយ អ្នកលេងល្បែង ៣ប្រការ គឺល្បែងស្រី ល្បែងស្រា និងល្បែងភ្នាល់គ្រប់ប្រភេទ ភាពជាអ្នកខ្ជិលច្រអូសជាដើមថាហេតុនាំមកនូវក្ដីវិនាស។
លលៃប្រាសាទចំណាស់នៅសៀមរាប - The Ruin Rolei Temple, Siem Reap
ខ្មែរសំបូរវប្បធម៌ប្រពៃ មានទាំងសិល្បះ អក្សរសាស្រ្ត កំណើតទឹកដីពូជសាសន៍ ប្រាង្គប្រាសាទ យ៉ាងចំណាស់ ហើយគួរចង់សិក្សា និងថែរក្សាកេរ្ត៌ដូនតាបុព្វបុរសយើង។ អ្នករាល់គ្នាប្រាកដជាមានអារម្មណ៍ស្ងប់ស្ងែងចំពោះស្នាដៃមហាអស្ទារ្យរបស់កំពូលមហាក្សត្រខ្មែរល្បី
ល្បាយមុនសម័យអង្គរដែលបានកសាងប្រាសាទដូចរូបខាងលើនេះ។ (អត្តបទភាសាខ្មែរខាងក្រោមដកស្រង់ពី វិគីភីឌាភាសាខ្មែរ ០១តុលា២០១៤ )
ប្រាសាទលលៃ ស្ថិតនៅខាងជើងផ្លូវជាតិលេខ៦ (សៀមរាប-ភ្នំពេញ)ត្រង់បង្គោល គីឡូម៉ែត្រលេខ១៣ បត់ចុះចម្ងាយ ៥០០ម៉ែត្រពីផ្លូវជាតិ ក្នុងភូមិលលៃ ឃុំប្រាសាទបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ប្រាសាទនេះស្ថិតនៅកណ្តាលបារាយណ៍ "ឥន្រ្ទតាដាក" ដែលមានបណ្តោយប្រវែង ៣៨០០ម៉ែត្រ និងទទឹង ៣០០ម៉ែត្រ នៅជិតព្រះ វិហារវត្តលលៃ ។ ប្រាសាទលលៃមានតួប៉ម៤ ធ្វើពីឥដ្ឋ សង់រៀងជាពីរជួរមុខក្រោយស្ថិតនៅលើទីទួលខ្ពស់កណ្តាល បារាយណ៍ មានសិលាចារឹកដូច ប្រាសាទព្រះគោបែរមុខទៅទិសខាងកើត ហើយមាន ទ្វារបពោ្ឆតបីទិសទ្វារចូលមួយ នៅលើ មេទ្វារប៉មទាំង៤ មានសិលាចារឹកចារស្មើដៃបៀ្របដូចអក្សរពុម្ព។ ចំណែកផែ្តរលើទ្វារមាន ក្បាច់រចនានៅ អមមាត់ទ្វារក្នុងប្រអប់ មានចម្លាក់ជារូបប្រាសាទមានទ្វារបាលដៃកាន់ ស៊ែររីត្រីសូល៍ ។ តួប៉មនីមួយៗ មានតម្កល់សិវលិង្គមិនតែប៉ុណ្ណោះមានឈ្មោះ អ្នកបំរើដែលទទួល នាទីផេ្សងៗពីគ្នាក្នុងការថែទាំនិង រៀបចំកិច្ចបូជាប្រចាំប៉មនីមួយៗ ។ ប្រសាទនេះប៉មប្រាសាទមួយដួលរលំជិតអស់ នៅសល់ តែមួយផ្ទាំងតូចប៉ុណ្ណោះ រីឯប៉មបីទៀត មានសភាពចាស់ ទ្រុឌទ្រោមខ្លាំង ហើយនៅពេលបច្ចុប្បន្ន ។ ប្រាសាទលលៃកសាងនៅចុងសតវត្សទី៩ នៃគ,ស៨៩៣ ដោយព្រះបាទយសោវរ្ម័នទី១ ដើម្បីឧទ្ទិសថ្វាយ ដល់ព្រះឥសូរ ក្នុង សាសនាព្រាហ្មណ៍។ តាមសិលាចារឹករបស់ប្រាសាទនេះ បានលំអិតអំពីពេលវេលាល្អ ដែលគេដេញគន់គូរឡើង ដើម្បីប្រារព្ធ ពិធីឆ្លងពេលដែល ព្រះបាទយសោវរ្ម័នទី១ កសាងប្រាសាទលលៃ នេះប្រហែលជាព្រះអង្គចាប់ផ្តើមអនុវត្តគំរោងផ្លាស់រាជធានីពី "ហរិហរាល័យ" (តំបន់រលួសសព្វថៃ្ង) ទៅជា "យសោធរ" (តំបន់ឧទ្យានអង្គរសព្វថៃ្ង) ជាបណ្តើរៗ ។ តាមសិលាចារឹកដដែលឲ្យដឹងដែរថាទឹក នៅក្នុងបារាយណ៍នេះ ។ គឺសំរាប់ការប្រើប្រាស់នៅទីក្រុងហរិហរាល័យ និងសំរាប់ធ្វើស្រែចំការនៅតំបន់ នេះបច្ចុប្បន្នស្រះដែលនៅជុំវិញប្រាសាទ បាត់អស់ហើយក្លាយទៅជាវាលស្រែ ។
ប្រាសាទលលៃបានកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទ យសោវរ្ម័នទី១ ក្នុងសតវត្សរ៏ទី៩ ឧទ្ទិសដល់សាសនាហិណ្ឌូ ។ ប្រាសាទនេះស្ថិតនៅលើទីទួលខ្ពស់កណ្តាលបឹងបារាយណ៏ព្រះឥសូរ (សព្វថ្ងៃនេះពុំមានទឹកទៀតឡើយ) ប្រកបដោយប្រាសាទជា ច្រើនខ្នង មានការតុបតែងដោយរូបទេពធីតាឆ្លាក់ដ៏ល្អវិចិត្រ ។ ប្រាសាទមួយដែលស្ថិតក្នុងអាណាចក្រហរិហរាល័យៈ ។ ប្រាសាទលលៃជាប្រាសាទមួយដែលស្ថិតនៅក្នុងចំណោមក្រុមទេវស្ថាន ក្រុងហរិហរាល័យៈ ។ ប្រាសាទនេះកសាងឡើងនៅចំកណ្តាលបារាយណ៏ព្រះឥសូរ ។ ព្រះបាទឥន្ទ្រវរ្ម័នទី១ កសាង បារាយណ៏នេះឡើងដើម្បីការពារសត្រូវ ប៉ុន្តែព្រះអង្គក៏បានផ្លាស់រាជធានីនេះទៅឯក្រុងព្រះនគរវិញដោយ ហេតុថាមិនអាចពង្រីកអាណាចក្ររបស់ព្រះអង្គនៅឯក្រុងហរិ ហរាល័យៈអោយធំជាងនេះបាន ។ ដូច្នេះហើយបានជាឈ្មោះរបស់ក្រុងហរិហរាល័យៈត្រូវបានរលាយបាត់ តាំងពីពេលនោះមក ។
តើប្រាសាទលលៃមានអ្វីទស្សនាខ្លះ? ប្រាសាទលលៃកសាងឡើងនៅលើជើងគ្រឹះដែលមានទទឹង ៨០ម្រ៉ែត បណ្តោយ៩0ម៉្រែត ធ្វើអំពីឥដ្ឋទាំងអស់មានគោបុរៈផ្នែកខាងកើតតែមួយប៉ុណ្ណោះ ។ ប្រាសាទនេះជាក្រុមប្រាសាទដែលមានទាំងអស់៤ ពីរខ្នងស្ថិតនៅជួរទិសខាងកើត និង ទិសខាងលិច ចំណែកឯប្រាសាទពីរទៀតស្ថិតនៅជួរទិសខាងជើងនិង ខាងត្បូងមានសិលាចារឹកស្រដៀងនឹងប្រាសាទព្រះគោ ខុសគ្នាត្រង់ចំនួនប្រាសាទប៉ុណ្ណោះ ។ រូបចម្លាក់នៅប្រាសាទលលៃ ទោះបីជាមានការទ្រុឌទ្រោមខ្លាំងក៏ដោយ ក៏នៅមានក្បាច់ចម្លាក់ដ៏រស់រវើកតាមស៊ុមទ្វារ និង ចម្លាក់ថ្មភក់នៅលើផ្តែរ ដែលគេអាចសន្និដ្ឋានបានថា ប្រាសាទដែលនៅទិសខាងកើតមានហោងជាងរូបព្រះឥន្ទ្រគង់ លើ ដំរីឯរាវ័ណ ។ ផ្នែកខាងឆ្វេង និងខាងស្តាំរបស់ក្បាលដំរីឯរាវ័ណមានកម្រងផ្កា ។ នៅហោជាងលើផ្តែរជាចម្លាក់ផុសរបស់តាបសទាំងអស់ដែលមាន ៨ អង្គ កំពុងតែអង្គុយសមាធិតាំងសិល្ប៏ ។ ចំណែកឯចម្លាក់នៅស៊ុមទ្វារធ្វើអំពីថ្មភក់ជារូបសិង្ហពាំកម្រង ផ្កា ។ ចំណែកឯចម្លាក់នៅស៊ុមទ្វារធ្វើអំពីថ្មភក់ជារូបសិង្ហពាំកម្រង ផ្កា ។ ទោះបីជាចម្លាក់ភាគច្រើនត្រូវបានរលាយបាត់ និងត្រូវបំផ្លិចបំផ្លាញក៏ដោយក៏គេនៅតែចាត់ទុកថាសិល្បៈដ៏ស្អាត វិចិត្រក្នុងទម្រង់សិល្បៈសម័យព្រះគោ ឬ ក្នុងយុគសម័យអាណាចក្រហរិហរាល័យ។
សម្រស់ល្អឯកប្រាសាទបន្ទាយក្តី - The Unique Beautiful Bantey Kdei Temple, Siem Reap!
(អត្តបទភាសាខ្មែរខាងក្រោមដកស្រង់ពី វិគីភីឌាភាសាខ្មែរ ១៧តុលា២០១៤ )
ប្រាសាទបន្ទាយក្តី មានទីតាំងស្ថិតនៅជាប់នឹងប្រាសាទតាព្រហ្ម ជ្រុងអាគ្នេយ៍ក្នុងភូមិស្រះស្រង់ខាងត្បូង បើធ្វើដំណើរតាមផ្លូវខាងកើតអង្គរវត្ត ត្រូវកាត់តាមប្រាសាទក្រវ៉ាន់។ ប្រាសាទនេះត្រូវបានកសាងឡើងនៅពាក់កណ្តាលទី២ នៃសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ដោយព្រះបាទជ័យវរ្ម័នទី៧ ។ ប្រាសាទនេះមានលក្ខណៈស្រដៀងគ្នានឹងប្រាសាទតាព្រហ្ម ប៉ុន្តែមានទំហំតូចជាង និងមិនសូវស្មុគស្មាញ។ មិនមាននរណាដឹងថាប្រាសាទនេះ សាងសង់ឡើងដើម្បីឧទ្ទិសដល់អ្វីនោះទេ ព្រោះគេមិនទាន់រកឃើញសិលាចារិកណាមួយនីឡើយ។ ការស្រាវជ្រាវថ្មីៗនេះធ្វើឡើងដោយសាកលវិទ្យាល័យសូហ្វីយ៉ា បានបញ្ជាក់ថាបន្ទាយក្តី បានសាងសង់ឡើងនៅលើប្រាសាទ ដែលមានអាយុចាស់ជាងសតវត្សរ៍ទី១២ ដោយសារគេឃើញគ្រឹះនៃប្រាសាទមួយទៀត ក្រោមគ្រឹះនៃប្រាសាទបន្ទាយក្តី ដែលគេសន្និដ្ឋានថាវាមានទំនាក់ទំនងទៅនឹងភូមិកុដិ តាំងពីសម័យព្រះបាទជ័យវរ្ម័នទី២។

Subscribe to:
Posts (Atom)