Thursday, August 28, 2014

អាថ៌កំបំាងតាព្រហ្មមានឬទ្ឋិ​ - The Covering Ta Prohm Temple by Trees

 ប្រាសាទតាព្រហ្មមានលក្ខណះគួរអោយអាថ៌កំបាំងណាស់ដោយសារតែផ្នែកនីមួយៗរបស់វាមានភាពស្រដៀងគ្នា
ដែលអាចធ្វើអោយអ្នកភាន់ច្រលំពីច្រកចូលទ្វានិងចេញរបស់ប្រាសាទគឺប្លង់ប្រាសាទខាងក្នុងដូចជាស្មុគស្មាញហើយ
ពិតជាភាពចំលងប្លង់មួយទៅមួយទំាងចំលាក់ក្បាច់លើជញ្ចំាងថ្ម សសរពេជ្រ កំពូល ដូចគ្នាណាស់។ បន្លែមទៀត មានវល្ល័ដើមពោធ៌ និង ជ្រៃ ធំៗ ព័ន្ឋរឹតអាគារប្រាង្គប្រាសាទយ៉ាងមំា ហាក់បីដូច ជួយទប់ទ្រប្រាសាទអោយមានអាយុកាលមឺុនទស្សវត្សក៍ប៉ុន្តែបើមាកឈើធ្លាក់ខ្យល់បក់រលំក៍អាចធ្វើអោយខូចប្រាសាទយ៉ាងខ្លំាង។ ពិសេស ប្រាសាទនេះមានសំរស់ទាក់ទាញ គឺការលាក់សំរស់ក្នុងព្រៃព្រឹក្សា និង ភាពអាថ៌កំបំាងក្នុងបន្ទប់នីមួយៗរបស់វា អ្នកប្រាកដជាមិនអាចចង់ឃ្លាតឆ្ងាយពីការសំលឹងមើលស្នាដៃដ៍ឧត្តមឧត្តង់របស់ព្រះបាទជ័យវរ្ម័នទី ៧ ។ (អត្តបទភាសាខ្មែរខាងក្រោមដកស្រង់ពី វិគីភីឌាភាសាខ្មែរ​ ១០តុលា២០១៤ )
ឈ្មោះដើមរបស់ប្រាសាទតាព្រហ្មគឺ រាជវិហារ។ ប្រាសាទតាព្រហ្មាមានទីតាំងនៅតាមផ្លូវវង់តូចទៅតាមទារជ័យគឺ បន្ទាប់ពីប្រាសាទតាកែេវប្រហែល១គ.ម ហើយមានកំពែងបន្ទាយក្តីផ្នែកពាយ័ព្យ។ ប្រាសាទនេះកសាងឡើយនៅក្នុងឆ្នាំ១១៨៦នៃគ្រឹស្តរាជ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសថ្វាយព្រះមាតារបស់ព្រះអង្គក្រោមរូបភាពប្រាជ្ញាបារមី។ ប្រាសាទនេះរុំព័ទ្ធទៅដោយឈើធំៗដុះលើប្រាសាទ។
តាមសិលាចារិកនៅប្រាសាទនេះបញ្ជាក់ប្រាប់ពីទំហំ និងមុខងាររបស់ប្រាសាទ។ តាព្រហ្មមាន ៣១៤០ភូមិ និងមានមនុស្ស ៧៩៣៦៥នាក់ មើលថែប្រាសាទរួមមានរាជគ្រូ ១៨នាក់ មន្រ្តី២៧៤០នាក់ ជំនួយការ២២០២នាក់ និងអ្នករាំរបាំ ៦១៥នាក់។ ក្នុងចំនោមទ្រព្យសម្បត្តិរបស់ប្រាសាទនេះមាន ចានមាស ដែលមានទំងន់ជាង៥០០គីឡូក្រាម មានពេជ្រ៣៥៣៥ គុជខ្យង៤០៦២០ ត្បូងមានតំលៃ៤៥៤០ ស្បៃពីប្រទេសចិន៨៧៦ សូត្រ៥១២ និងក្លស់៥២៣។
ប្រាសាទតាព្រហ្មកសាងឡើងពីថ្មភក់ និងថ្មបាយក្រៀមមានកំពែង ៥ជាន់ និង​ មានប្រាង្គប្រាសាទចំនួន៣៩។​ កំពែងខាងក្រៅរបស់ប្រាសាទនេះមានប្រវែង ៧០០​ Χ ១០០០ ម៉ែត្រ។ នៅខាងជើងគោបុរៈខាងកើតនៃកំពែងខាងក្រៅ មានអាគាររបាំមួយ។ ប្រាសាទនេះក៏ត្រូវបានចាត់ទុកផងដែរ ជាសាកលវិទ្យាល័យផ្នែកវិទ្យាសាស្ត្រដែលក្រោមការគ្រប់គ្រងរបស់ក្សត្រីឥន្ទ្រទេវី។

The mysterious Ta Prohm temple is paradise of God where is nearby Banteay Sdei temple was built by Jayavarman VII in the middle 12 th C.E- Early 13 th C.E to be worship of Buddhism and it was dedicated to the King's mother. On the other hand, Ta Prohm is massive fig and silk-cotton trees grow from the towers and corridors offering a jungle atmosphere and some of the best tree-in-temple. And you will through your spirit into the temple after your visiting there because of your pay attention on the statues, building, and trees.


No comments:

Post a Comment