ប្រាសាទព្រះខ័នពិតជាពិសេសដោយចំលាក់អក្សរាដ៍រឹងមំាពោរពេញដោយថាមពលគឹភាពទាក់ទាញ អ្នកគ្រាន់តែចោលកន្ទុយភ្នែកបន្តិច អ្នកគិតថាវាជារូបដដែលៗ តែបើអ្នកសំលឹងដោយប្រើរូបបារម្មណ៍អ្នកប្រាកដជាដក់ចិត្តជាប់ស្នេហ៍មិនអាចដកចិត្តរូចទេ ហើយអ្នកនឹងស្រមៃឃើញសំរស់អក្សរាជាញឹកញាប់។ លើសពីនេះទៅទៀត ភាពមហាអស្ទារ្យដែលកំពូលវីរះក្សត្រខ្មែរគឺព្រះបាទជ័យវរ្ម័នទី៧ បានកសាងឡើងដើម្បីឧទ្ទិសដល់វិញ្ញាណខ័ន្ខរបស់ព្រះបិតារបស់ព្រះអង្គ។ ជាពិសេសសំរាប់គោរពប្រតិបត្តិសំរាប់ព្រះពុទ្ឋសាសនារបស់ព្រះអង្គ ហើយមានរចនាបថបែបប្រាសាទបាយ័ន។ ម្យ៉ាងវិញទៀតភាពស្រលាញ់សង្គ្រោះសាមគ្គីគ្នារបស់ប្រជានុរាស្រ្តមន្ត្រីនិងស្តេចបង្ហាញពីភាពអត់ធ្មត់ខ្លំាងក្លាព្យាយាមដើម្បីកសាងអាណាចក្រដ៍រុងរឿងនាសម័យអង្គរ។
(អត្តបទភាសាខ្មែរខាងក្រោមដកស្រង់ពី វិគីភីឌាភាសាខ្មែរ ០៦តុលា២០១៤ )
ប្រាសាទព្រះខ័ន មានរាងបួនជ្រុងទ្រវែង មានវិមាត្រប្រវែង ៨០០ ម. x ៧០០ ម. សង់ឡើងនៅរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧
តែពុំបានសង់រួចនៅក្នុងសម័យព្រះអង្គទេ មហាក្សត្រក្រោយៗ
បានសង់បន្ថែមបន្ដបន្ទាប់នៅគ្រិស្តសតវត្សទី ១២ - ១៣។
ក្បាច់រចនានៃប្រាសាទ មានលក្ខណៈដូចជាប្រាសាទបន្ទាយក្ដី និងប្រាសាទតាព្រហ្ម
ដែរ។ ប្រាសាទព្រះខ័ន ស្ថិតនៅតាមផ្លូវវង់ធំ
ដោយចេញតាមផ្លូវទ្វារដីឆ្នាំងនៃ អង្គរធំ។
ប្រាសាទនេះកសាងឡើងនៅគ្រិស្តសតវត្យរ៍ទី ១២ ក្នុងឆ្នាំ ១១៩១ ដោយព្រះបាទជយវរ្ម័ន ទី ៧
ឧទ្ទិសដល់ព្រះវររាជបិតារបស់ព្រះអង្គ។ ទីអារាមនេះ មានទំហំ ៥៦
ហិចតា។ តាមសិលាចារឹកថា ប្រាសាទនេះសាងសង់នៅសមរភូមិចុងក្រោយ ដែលព្រះបាទជយវរ្ម័ន ទី ៧ បានផ្តួលរំលំពួកចាម។
ប្រាសាទនេះមានកំពែងបួនជាន់។ នៅកំពែងខាងក្រៅ
ដែលបច្ចុប្បន្នរុំព័ទ្ធទៅដោយព្រៃ គឺជាកន្លែងដែលព្រះសង្ឃ
និងសិស្សស្នាក់នៅក្នុងប្រាសាទនេះ។ នៅកំពែងជាន់ទីពីរ
គឺជាកន្លែងគោរពសាសនា។ ប្រាសាទកណ្តាលជាកន្លែងព្រះពុទ្ធសាសនា
ឯភាគខាងជើង និងខាងលិច គឺសម្រាប់ឧទ្ទិសដល់ព្រហ្មមញ្ញសាសនា
គឺព្រះនារាយណ៍ (ព្រះវិស្ណុ) (ខាងលិច) និងព្រះឥសូរ (ព្រះសិវៈ)
(ខាងជើង)។ នៅផ្នែកខាងត្បូង ជាកន្លែងសម្រាប់គោរពបុព្វជន។ម្យ៉ាងវិញទៀត ព្រះខ័ន មានន័យថា ដាវ។ តាមការស្រាវជ្រាវនៅពេលថ្មីៗ នេះ
ប្រជាជនយល់ថា ប្រាសាទព្រះខ័ន
ជាទីកន្លែងដាក់គ្រឿងសម្រាប់ធ្វើសឹក។ ដូច្នេះ ព្រះខ័ន
គឺជាឈ្មោះទំនើបនៅរក្សា ឈ្មោះពីបុរាណ ពោលគឺ ជ័យស្រី នេះមានន័យថា
ព្រះខ័ន និងមានន័យម៉្យាងទៀតថា ម្ល។ ហើយ ប្រាសាទព្រះខ័នត្រូវបានកសាងនៅលើតំបន់ដែលព្រះបាទជយវរ្ម័ន ទី ៧ បានទទួលជ័យជំនះលើការឈ្លានពានរបស់ពួកចាម ក្នុង គ.ស. ១១៩១។ ឈ្មោះនៃប្រាសាទមានន័យថា ព្រះខ័នជ័យ (ដាវជ័យ) ដែលយកឈ្មោះពីបុរាណ ជ័យស្រី (ទីក្រុងជ័យជំនះដ៏ពិសិដ្ឋ)។
Preah Khan is the fantastic temple indeed with sacred sword and attractive the temples' wall apsara to show great leader of King Jayavarman VII in the late 12th century (C.E). The temple was dedicated to Jayavarman VII's father. Furthermore, it originally served as a Buddhist monastery and school, engaging over 1000 monks, the Buddha images were vandalized in the later Hindu resurgence. In fact, I do like this temple so much and pray to my hero great King Jayavarman VII & his father, please their spirits keep staying with Cambodia forever.
No comments:
Post a Comment