ប្រាសាទបាយ័នជាប្រាសាទមួយសំខាន់ក្នុងចំណោមប្រាសាទល្បាញល្បីផ្សេងៗទៀតក្នុងក្រុងអង្គរ ពិសេសបំផុតមានកំពូល៥៤ ជានិមិត្តរូបខេត្តរបស់កម្ពុជាទំាង ៥៤ខេត្ត មានមុខ៤ តំណាងអោយព្រហ្មវិហារធម៌ទំាង៤ មេត្តា ករុណា មុទិតា ឧពេក្ខា សំរាប់ការស្រឡាញ់អាណិត និងចេះសង្គ្រោះគ្នាគ្រប់ទេសកាល។ ចំលាក់លើផ្ទំាងថ្មពិតជាមហាល្អពេកក្រែ រស់រវើក បិុនប្រសព្វពោរពេញទេពកោសល្យច្នៃប្រឌិត និង គតិបណ្ឌិតខ្ពស់ ត្រចេះត្រចង់នៃអរិយធម៌មហានគរខ្មែរ ហើយក៍បង្ហាញពីការធ្វើសង្គ្រាមប្រឆំាងចម្ប៉ា(ចាម)ដែលវាយលុករាជធានីអង្គរ និងកំចាត់សត្រូវចាមអោយបរាជ័យក្នុងឆ្នំា ១១៨១ ពីមហាវីរះក្សត្រព្រះបាទជ័យវរ្ម័នទី ៧។ លើសពីនេះវាក៍ឆ្លុះបញ្ចាំងពីជីវះភាពប្រជានុរាស្រ្ត ទំនៀមទំលាប់ ល្បែងកំសាន្ត ការប្រជុលមាន់ជាដើម។
( (អត្តបទភាសាខ្មែរខាងក្រោមដកស្រង់ពី វិគីភីឌាភាសាខ្មែរ ០៩តុលា២០១៤ )
ប្រាសាទបាយ័នស្ថិតនៅចំកណ្តាលនៃក្រុងអង្គរធំ។ ប្រាសាទនេះកសាងនៅចុងគ្រិស្តសតវត្សរ៍ទី ១២ និងដើមគ្រិស្តសតវត្សរ៍ទី ១៣ ដោយព្រះបាទជ័យវរ្ម័ន ទី៧។ ប្រាសាទនេះមាន តួប៉មនីមួយៗ មានមុខបួន ដែលមានកំពូល ៤៩
និងកំពូលក្លោងទ្វារចូល ៥ ទៀត សរុបទាំងអស់ ៥៤ កំពូល
ដែលតំណាងឲ្យខេត្តក្រុងខ្មែរ ទាំង ៥៤ នៅសម័យកាលនោះ។ មានអ្នកប្រាជ្ញមួយចំនួន បានគិតថា
មុខទាំង ៤ នោះតំណាងឲ្យព្រះពោធិសត្វលោកេស្វរៈ អ្នកខ្លះទៀត គិតថា
ជារូបតំណាងព្រះបាទជ័យវរ្ម័ន ទី៧។
ប្រាសាទបាយ័នមានប្លង់បីជាន់។ ជាន់ទី ១ និងទី ២
មានថែវដែលមានចម្លាក់ដ៏ល្អ។ ប្រាង្គនៅកណ្តាល ១៦
និងស្ថិតនៅជាន់ទី ៣ មានរាងកាកបាទ។
សំណង់ប្រាសាទបាយ័នមានលក្ខណៈស្មុគស្មាញ ទាំងថែវ ផ្លូវដើរ
និងជណ្តើរ។ ក្រៅពីទឹកមុខញញឹមនៃរូបបាយ័ន
ប្រាសាទនេះមានចម្លាក់ដ៏ល្អប្រណីត
ដែលរៀបរាប់ពីរឿងទេវកថានៅថែវខាងក្នុង និងខាងក្រៅ
រៀបរាប់ពីជីវភាពរស់នៅរបស់ប្រជាជននៅសម័យអង្គរ មានទាំងផ្សារ
ការនេសាទ ពិធីបុណ្យ ល្បែងប្រដាល់ ជល់មាន់ ។ល។
និងថែមទាំងមានការរៀបរាប់ពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តចម្បាំង
និងព្យុហយាត្រា ជាដើម។ ចម្លាក់នោះឆ្លាក់បានជ្រៅជាងនៅប្រាសាទអង្គរវត្ត តែមានលក្ខណៈសាមញ្ញ។ ទិដ្ឋភាពនៃចម្លាក់ បង្ហាញដោយផ្ទាំងតាមជួរ ពីរឬបីជួរ។
The wonderful Bayon, Angkor Thom, temple was built in the late 12th - early 13th C.E by Khmer King Jayavarman VII with religion Buddhism and most of the Big Angkor's wall are with lifelike statues, apsaras, people, horses, cocks, elephants to show the genius architect of Khmer empire. Especially, the four smiling faces are all the peak of the temple are peace, mercy, and recue of Buddha; you truly fall in love the temple to watch again and again the awesome pictures on it and then you feel really surprised on it.
No comments:
Post a Comment