Monday, August 25, 2014

សំណប់ចិត្តផ្សងព្រេង - The Lovely Elephant, East Mebon Temple


ដំរីជាសត្វនំាមកភាពត្រជាក់ត្រជុំជាពិសេសបង្ហាញពីភាពសំបូរសប្បាយនឹងទ្រព្យធន ហើយក៍សត្វមានតំលៃ ក្នុងចំនោមពពួកសត្វទំាងអស់។ សត្វដំរីបញ្ចាក់ពីអាយុវែងបើសិនជាអ្នកទទួលវត្ថុអនុស្សារីយ៍ពីនរណាម្នាក់ឬមិត្តរបស់អ្នក ជាមួយភាពខ្លំាងកា្លរបស់ដំរី ទើបមនុស្សយកសត្វដំរីធ្វើជាយាន្តជំនះ យ៉ាងណាមិញ ទ័ព្ឋខ្មែរសម័យអង្គរច្រើនប្រើសត្វដំរីជាអ្នកនំាមុខគេចេញទៅច្បំាងជានិច្ច។ ជាពិសេស សត្វដំរីជាយានជំនះរបស់ស្តេចឬព្រះមហាក្សត្រ ហើយទំាងកំពូលមហាវីរះក្សត្រខ្មែរសម័យហ្វណន ចេឡាទឹកលិច ដីគោក អង្គរ និង លង្វែក សុតតែប្រើសត្វដំរីដើម្បីជួយ ដឹកស្បៀង និង អូសសិលាដើម្បីកសាងមហាប្រាសាទដ៍ស្រស់ត្រកាល ដូចជាអង្គរវត្ត បាយ័ន បន្ទាយស្រី ព្រះវិហារ និង សំបូរព្រៃគុក។ 
 (អត្តបទភាសាខ្មែរខាងក្រោមដកស្រង់ពី វិគីភីឌាភាសាខ្មែរ​ ០៧តុលា២០១៤ )
ប្រាសាទមេបុណ្យខាងកើត មានទីតាំងស្ថិតនៅចំកណ្តាលបារាយណ៍ខាងកើត ចំងាយប្រហែល ៥០០ម ពីប្រាសាទប្រែរូប។ ប្រាសាទ​នេះ​ ត្រូវ​បាន​កសាង​ឡើង នៅភាគទី២ នៃសតវត្សរ៍ទី១០ ក្នុងឆ្នាំ៩៥២ ដោយព្រះបាទរាជេន្ទ្រវរ្ម័ន ឧទ្ទិសថ្វាយដល់ព្រះឥសូរ ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទ​នេះមានរូបរាងស្រដៀងទៅនឹងប្រាសាទមេបុណ្យខាងកើត។ កាលពីដើម ប្រាសាទនេះស្ថិតនៅលើកោះតូចមួយកណ្តាលបារាយណ៍ខាងកើត ដែលអាចធ្វើដំណើរបានដោយជិះទូក តែបច្ចុប្បន្នបារាយណ៍​នោះគោកអស់ទៅហើយ។
ការហៅឈ្មោះប្រាសាទថាមេបុណ្យខាងកើតគឺហៅសំដៅទៅលើ ប្រាសាទមេបុណ្យមានពីរ មួយគឺមេបុណ្យខាងកើត ស្ថិតនៅបារាយណ៍​ខាង​កើត និងមួយទៀតមេបុណ្យខាងលិច ស្ថិតនៅកណ្តាលបារាយណ៍ខាងលិច (បារាយណ៍ទឹកថ្លា)។ នៅក្នុងភាសាពាក្យ មេ ស្មើ មី,ម៉ា មាន​ន័យ​ថា​ ម្តាយ, ស្ត្រី។ ប្រាសាទមេបុណ្យ គឺជាកន្លែងរោងបុណ្យសំរាប់ប្រារព្ធពិធី ដូច្នោះហើយបានជាគេហៅតៗគ្នាថាមេបុណ្យ។

East Mebon temple is gorgeous peaks with a large temple-moutain-like ruin, rising three levels and crowned by five towers. king Rajendravarman II built it in AD 952 in late 10th C.E on an island in the middle of the now dry Eastern Baray to dedicate Shiva, Hindu, in honor of the King's parents. ​

No comments:

Post a Comment