Friday, August 29, 2014

សុបិនទឹកធ្លាក់និមិត្ត​ - The Dream Waterfall in Khirivon District, Takeo

ផ្អោបទឹកធ្លាក់ជាកន្លែងកំសាន្តក្នុងស្រុកដែលពេញនិយមចំពោះអ្នកស្រុកតាកែវ និង កំពត ហើយមានភាពមមាញឹកច្រើនក្នុងពិធីបុណ្យខ្មែរសំខាន់ៗ ដូចជា ចូលឆ្នំាខ្មែរ និង ភ្ជុំបិណ ហើយសំរស់វាមានភាពល្អបែបតាមធម្មជាតិ ហើយផ្លូវទៅកាន់លើភ្នំតាមទឹកធ្លាក់តូចចង្អៀត ហើយក៍មានភាពកង្វក់ដោយសកម្មភាពមនុស្ស និង ការជីករករ៉ែតាមជើងភ្នំ។ បន្ទាប់ពីងូតទឹកអ្នកក៍អាចឡើងភ្នំកំសាន្តដើម្បីគយគន់វាលស្រែល្វឹងល្វើយ និង ស្តាប់សំនៀងសត្វស្លាប ជាមួយបរិយាកាស​ដ៍សែនរីករាយជាមួយខ្យល់បរិសុទ្ឋពិតៗ។
Khirivon Waterfall is local entertainment where is in Khirivon district in Takeo province and you can visit it very confirm table on N.2 between your exploring Ta Prohm Tonle Balti, Phnom Chiso, Tamou Mountain Zoo, and Bayung Mountain and you can continue to Kampot & Kep with be linked the nice road to Tani market and turn left on.The hill waterfall is nicely to take bath after your finish your picnic lunch, sometimes it is luckily to swim because it is not enough water to swim and it is also good to do trekking there that is amazing view from the top of the hill. However, you should be careful with the stones and can be slide easily with narrow path to climb up the hill.

Thursday, August 28, 2014

ភាពស្រស់បំព្រងឧទ្យានគីរីរម្យ - The Gorgeous Natural Khirirom Pool

ឧទ្យានគីរីរម្យជាកន្លែងដ៍ស្រស់ស្រាយអមដោយដើមឈើខៀវខ្លីត្រង់ៗតាមដងផ្លូវ និង ឬសូរសំនៀងបក្សាបក្សីយ៉ាងអង្រូនដូងចិត្តអ្នកដំណើរដែលចូលកាន់ឧទ្យានធម្មជាតិ ហើយបន្ទាប់មកអ្នកនឹងអាចទទួលទានអាហារយ៉ាងគួរចង់ចំាជាមួយសេចក្តីសប្បាយរីករាយជាមួយក្រុមគ្រួសារ មិត្តភក្ត័ និង អ្នករូមការងារ ដើម្បីភាពធូរស្រាលក្នុងចិត្តជាមួយការជួបប្រទះទេសភាពដ៍សែនមនោរម្យ។ លើសពីនេះអ្នកអាចថតរូបផ្តិតយកធម្មជាតិប្លែកភ្នែក សត្វ ទឹកធ្លាក់ និង ការងូតទឹកកំសាន្តយ៉ាងត្រជាក់រំភើល។
Khiri Resort is the gorgeous park where is not far from Phnom Penh and it takes around 2 hours and half to reach there to enjoy your weekend to get the refresh air, a long the entrance of the park is both sides with the attractive trees and to listen the birds' singing. However, it is a big difficult to travel there with  a small road from N.4 to reach the hillside resort and you won't forget it with nice landscape and natural pool, especially the most picnic lunch of local there is the experience of trip. In fact, I really like the local meal and the people of my holiday with work team.

អាថ៌កំបំាងតាព្រហ្មមានឬទ្ឋិ​ - The Covering Ta Prohm Temple by Trees

 ប្រាសាទតាព្រហ្មមានលក្ខណះគួរអោយអាថ៌កំបាំងណាស់ដោយសារតែផ្នែកនីមួយៗរបស់វាមានភាពស្រដៀងគ្នា
ដែលអាចធ្វើអោយអ្នកភាន់ច្រលំពីច្រកចូលទ្វានិងចេញរបស់ប្រាសាទគឺប្លង់ប្រាសាទខាងក្នុងដូចជាស្មុគស្មាញហើយ
ពិតជាភាពចំលងប្លង់មួយទៅមួយទំាងចំលាក់ក្បាច់លើជញ្ចំាងថ្ម សសរពេជ្រ កំពូល ដូចគ្នាណាស់។ បន្លែមទៀត មានវល្ល័ដើមពោធ៌ និង ជ្រៃ ធំៗ ព័ន្ឋរឹតអាគារប្រាង្គប្រាសាទយ៉ាងមំា ហាក់បីដូច ជួយទប់ទ្រប្រាសាទអោយមានអាយុកាលមឺុនទស្សវត្សក៍ប៉ុន្តែបើមាកឈើធ្លាក់ខ្យល់បក់រលំក៍អាចធ្វើអោយខូចប្រាសាទយ៉ាងខ្លំាង។ ពិសេស ប្រាសាទនេះមានសំរស់ទាក់ទាញ គឺការលាក់សំរស់ក្នុងព្រៃព្រឹក្សា និង ភាពអាថ៌កំបំាងក្នុងបន្ទប់នីមួយៗរបស់វា អ្នកប្រាកដជាមិនអាចចង់ឃ្លាតឆ្ងាយពីការសំលឹងមើលស្នាដៃដ៍ឧត្តមឧត្តង់របស់ព្រះបាទជ័យវរ្ម័នទី ៧ ។ (អត្តបទភាសាខ្មែរខាងក្រោមដកស្រង់ពី វិគីភីឌាភាសាខ្មែរ​ ១០តុលា២០១៤ )
ឈ្មោះដើមរបស់ប្រាសាទតាព្រហ្មគឺ រាជវិហារ។ ប្រាសាទតាព្រហ្មាមានទីតាំងនៅតាមផ្លូវវង់តូចទៅតាមទារជ័យគឺ បន្ទាប់ពីប្រាសាទតាកែេវប្រហែល១គ.ម ហើយមានកំពែងបន្ទាយក្តីផ្នែកពាយ័ព្យ។ ប្រាសាទនេះកសាងឡើយនៅក្នុងឆ្នាំ១១៨៦នៃគ្រឹស្តរាជ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសថ្វាយព្រះមាតារបស់ព្រះអង្គក្រោមរូបភាពប្រាជ្ញាបារមី។ ប្រាសាទនេះរុំព័ទ្ធទៅដោយឈើធំៗដុះលើប្រាសាទ។
តាមសិលាចារិកនៅប្រាសាទនេះបញ្ជាក់ប្រាប់ពីទំហំ និងមុខងាររបស់ប្រាសាទ។ តាព្រហ្មមាន ៣១៤០ភូមិ និងមានមនុស្ស ៧៩៣៦៥នាក់ មើលថែប្រាសាទរួមមានរាជគ្រូ ១៨នាក់ មន្រ្តី២៧៤០នាក់ ជំនួយការ២២០២នាក់ និងអ្នករាំរបាំ ៦១៥នាក់។ ក្នុងចំនោមទ្រព្យសម្បត្តិរបស់ប្រាសាទនេះមាន ចានមាស ដែលមានទំងន់ជាង៥០០គីឡូក្រាម មានពេជ្រ៣៥៣៥ គុជខ្យង៤០៦២០ ត្បូងមានតំលៃ៤៥៤០ ស្បៃពីប្រទេសចិន៨៧៦ សូត្រ៥១២ និងក្លស់៥២៣។
ប្រាសាទតាព្រហ្មកសាងឡើងពីថ្មភក់ និងថ្មបាយក្រៀមមានកំពែង ៥ជាន់ និង​ មានប្រាង្គប្រាសាទចំនួន៣៩។​ កំពែងខាងក្រៅរបស់ប្រាសាទនេះមានប្រវែង ៧០០​ Χ ១០០០ ម៉ែត្រ។ នៅខាងជើងគោបុរៈខាងកើតនៃកំពែងខាងក្រៅ មានអាគាររបាំមួយ។ ប្រាសាទនេះក៏ត្រូវបានចាត់ទុកផងដែរ ជាសាកលវិទ្យាល័យផ្នែកវិទ្យាសាស្ត្រដែលក្រោមការគ្រប់គ្រងរបស់ក្សត្រីឥន្ទ្រទេវី។

The mysterious Ta Prohm temple is paradise of God where is nearby Banteay Sdei temple was built by Jayavarman VII in the middle 12 th C.E- Early 13 th C.E to be worship of Buddhism and it was dedicated to the King's mother. On the other hand, Ta Prohm is massive fig and silk-cotton trees grow from the towers and corridors offering a jungle atmosphere and some of the best tree-in-temple. And you will through your spirit into the temple after your visiting there because of your pay attention on the statues, building, and trees.


មហាជញ្ចំាងអន្ទងស្នេហ៍ប្រាសាទបាយ័ន - The Awesome Statues of Bayon Temple's Wall, Siem Reap

ប្រាសាទបាយ័នជាប្រាសាទមួយសំខាន់ក្នុងចំណោមប្រាសាទល្បាញល្បីផ្សេងៗទៀតក្នុងក្រុងអង្គរ ពិសេសបំផុតមានកំពូល៥៤ ជានិមិត្តរូបខេត្តរបស់កម្ពុជាទំាង ៥៤ខេត្ត មានមុខ៤ តំណាងអោយព្រហ្មវិហារធម៌ទំាង៤ មេត្តា ករុណា មុទិតា ឧពេក្ខា សំរាប់ការស្រឡាញ់អាណិត និងចេះសង្គ្រោះគ្នាគ្រប់ទេសកាល។ ចំលាក់លើផ្ទំាងថ្មពិតជាមហាល្អពេកក្រែ រស់រវើក បិុនប្រសព្វពោរពេញទេពកោសល្យច្នៃប្រឌិត និង គតិបណ្ឌិតខ្ពស់ ត្រចេះត្រចង់នៃអរិយធម៌មហានគរខ្មែរ ហើយក៍បង្ហាញពីការធ្វើសង្គ្រាមប្រឆំាងចម្ប៉ា(ចាម)ដែលវាយលុករាជធានីអង្គរ​ និងកំចាត់សត្រូវចាមអោយបរាជ័យក្នុងឆ្នំា ១១៨១ ពីមហាវីរះក្សត្រព្រះបាទជ័យវរ្ម័នទី ៧។ លើសពីនេះវាក៍ឆ្លុះបញ្ចាំងពីជីវះភាពប្រជានុរាស្រ្ត ទំនៀមទំលាប់ ល្បែងកំសាន្ត ការប្រជុលមាន់ជាដើម។
(​​ (អត្តបទភាសាខ្មែរខាងក្រោមដកស្រង់ពី វិគីភីឌាភាសាខ្មែរ​ ០៩តុលា២០១៤ )
ប្រាសាទបាយ័នស្ថិត​នៅ​ចំ​កណ្តាល​នៃ​ក្រុង​អង្គរ​ធំ។ ប្រាសាទ​នេះ​ក​សាង​នៅ​ចុង​គ្រិស្តសតវត្សរ៍​ទី ១២ និង​ដើម​គ្រិស្តសតវត្សរ៍​ទី ១៣​ ដោយ​​ព្រះបាទជ័យវរ្ម័ន ទី៧។ ប្រាសាទ​នេះ​មាន តួ​ប៉ម​នីមួយៗ មាន​មុខ​បួន ដែល​មាន​កំពូល ៤៩ និង​កំពូល​ក្លោង​ទ្វារ​ចូល ៥ ទៀត សរុប​ទាំង​អស់ ៥៤ កំពូល ដែល​តំណាង​ឲ្យ​ខេត្ត​ក្រុង​ខ្មែរ ទាំង ៥៤ នៅ​សម័យ​កាល​នោះ។ មាន​អ្នក​ប្រាជ្ញ​មួយ​ចំនួន​ បាន​គិត​ថា មុខ​ទាំង ៤ នោះ​តំណាង​ឲ្យ​ព្រះ​ពោធិសត្វ​លោកេស្វរៈ អ្នក​ខ្លះ​ទៀត​ គិត​ថា ជា​រូប​តំណាងព្រះបាទជ័យវរ្ម័ន ទី៧។ ប្រាសាទ​បាយ័ន​មាន​ប្លង់​បី​ជាន់។ ជាន់​ទី​ ១ និង​ទី ២ មាន​ថែវ​ដែល​មាន​ចម្លាក់​ដ៏​ល្អ។ ប្រាង្គ​នៅ​កណ្តាល ១៦ និង​ស្ថិត​នៅ​ជាន់​ទី ៣ មាន​រាង​កាកបាទ។ សំណង់​ប្រាសាទ​បាយ័ន​មាន​លក្ខណៈ​ស្មុគ​ស្មាញ ទាំង​ថែវ ផ្លូវ​ដើរ និង​ជណ្តើរ។ ក្រៅ​ពី​ទឹក​មុខ​ញញឹម​នៃ​រូប​បាយ័ន ប្រាសាទ​នេះ​មាន​ចម្លាក់​ដ៏​ល្អ​ប្រណីត​ ដែល​រៀប​រាប់​ពី​រឿង​ទេវកថា​នៅ​ថែវ​ខាង​ក្នុង និង​ខាង​ក្រៅ​ រៀប​រាប់​ពី​ជីវភាព​រស់​នៅ​របស់​ប្រជាជន​នៅ​សម័យ​អង្គរ មាន​ទាំង​ផ្សារ ការ​នេសាទ ពិធី​បុណ្យ ល្បែង​ប្រដាល់ ជល់​មាន់ ។ល។ និង​ថែម​ទាំង​មាន​ការ​រៀប​រាប់​ពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្តចម្បាំង និង​ព្យុហយាត្រា​ ជា​ដើម។ ចម្លាក់​នោះឆ្លាក់​បាន​ជ្រៅ​ជា​ងនៅប្រាសាទអង្គរវត្ត តែ​មាន​លក្ខណៈ​សាមញ្ញ។ ទិដ្ឋភាព​នៃ​ចម្លាក់ បង្ហាញ​ដោយ​ផ្ទាំង​តាម​ជួរ ពីរ​ឬ​បី​ជួរ។

The wonderful Bayon, Angkor Thom, temple was built in the late 12th - early 13th C.E by Khmer King Jayavarman VII with religion Buddhism and most of the Big Angkor's wall are with lifelike statues, apsaras, people, horses, cocks, elephants to show the genius architect of Khmer empire. Especially, the four smiling faces are all the peak of the temple are peace, mercy, and recue of Buddha; you truly fall in love the temple to watch again and again the awesome pictures on it and then you feel really surprised on it.

Wednesday, August 27, 2014

ឋានសួគ៌អប្សសរបវរអង្គរវត្ត - The Heaven of Angkor Wat's Apsaras

អប្សារាអង្គរវត្តពិតជាពិសេសគ្មានគូរប្រជែងបាន ព្រោះមានក្បាច់អក្សារាជាច្រើនប្រភេទផ្សេងៗគ្នា ដែលបង្អួចសំរស់ទាក់ទាញយ៉ាងខ្លំាងដល់អ្នកគយគន់ទំាងពួង។ លើសពីនេះ អ្នកនឹងធ្លាក់ក្នុងអន្លង់ស្នេហ៍ ទេពអប្សសដ៍ទន់ភ្លន់ឆើតឆៃ បង្ហាញពីភាពរុងរឿងវិសាលភាពបូពា៌។
ទាក់ទងនិងសាសនា  (អត្តបទភាសាខ្មែរខាងក្រោមដកស្រង់ពី វិគីភីឌាភាសាខ្មែរ​ ០៧តុលា២០១៤ )
នៅលើផែនដី​មាន​​កន្លែង​មិន​ច្រើន​ទេ​ដែល​អាច​ប្រកួត​ប្រជែង​នឹង​ភាព​ត្រចះ​ត្រចង់​នៃ​ប្រាសាទ​អង្គរវត្ត។ អង្គរវត្ត​គឺ​ជា​សំនង់​ខាង​សាសនា​ធំជាង​គេ​នៅលើពិភពលោក។​ ពិត​ហើយ​នេះ​ជា​អច្ឆរិយវត្ថុ​មួយ​នៃ​ ពិភពលោក។ ប្រាសាទ​នេះ​ត្រូវ​បាន​គេ​ជឿថា​ប្រើ​ជា​ប្រាសាទ និង​ជា​ផ្នូរសំរាប់​ព្រះបាទសូរ្យវរ្ម័នទី២ នៅ​ចំ​កណ្តាលចក្រភព​ខ្មែរ​នៅ​ពាក់​កណ្តាល​ទី​មួយ​នៃ​សតវត្ស​ទី​១២។ អង្គរវត្ត​ត្រូវបាន​ថែ​រក្សា​ល្អ​បំផុត​នៅក្នុង​ចំនោម​​ប្រាសាទ​នៅ​ សម័យអង្គរ។ ប្រាសាទ​ផ្សេងៗ​ទៀត​និង​ទីក្រុង​ដែល​មាន​កំពែង​ព័ទ្ធ​ជុំវិញ​អង្គរធំ មាន​ន័យ​ថា​ស្ថាបត្យកម្ម​ខ្មែរ​ទាក់ទង​នឹង​គំនិត​នៃ​ប្រាសាទ​ភ្នំ។ ពេល​កសាង​ប្រាសាទ​អង្គរវត្ត​នៅ​ដើម​សតវត្ស​ទី​ ១២​ រឿងនេះ​ត្រូវ​បាន​គេគិត​យ៉ាង​ល្អិត​ល្អន់ តួ​ប៉ម​កណ្តាល​ត្រូវ​បាន​ហ៊ុំ​ព័ទ្ធ​ដោយ​កំពូល​ ៤។ កំពូល​កណ្តាល​តំនាង​អោយ​ភ្នំ​ព្រះ​សុមេរុ​ក្នុង​រឿង​ទេវកថា ជា​ភ្នំ​ពិសិទ្ធ​នៅ​ចំ​កណ្តាល​ចក្រវាឡ ដែល​ជា​លំនៅដ្ឋាន​នៃ​ព្រះ​នរាយណ៍ (វិស្ណុ) ក្នុង​សាសនា​ហិណ្ឌូ។ កំពូល​ទាំង​៥​ជា​​និមិត្តរូប​នៃ​​កំពូល​ទាំង​៥​របស់​ភ្នំ​សុមេរុ។ វា​ពិបាក​នឹង​អធិប្បាយតាម​ពាក្យ​សំដី​ចំពោះ​ភាព​សំបើម​នៃ​អង្គរវត្ត ប៉ុន្តែ​វាអាច​ពន្យល់​ជា​ផ្នែក​ដោយ​​​ការ​មើល​ទៅ​លើ​ទំហំ​រួម។ ប្រាសាទ​ត្រូវ​ព័ទ្ធ​ដោយ​​ទក្សិណទឹក ដែល​ដូច​គ្នា​ទៅ​នឹង​ប៉ម​នៃ​ទីក្រុង​ឡុង ដែល​បាន​​កសាង​ឡើង​ក្នុង​ពេល​ប្រហាក់​ប្រហែល​គ្នា​ មើល​ទៅ​មិន​ខុស​គ្នា​ច្រើន​ទេ​ទៅ​នឹង​ប្រលាយ​ចំការ។​ ទក្សិណ​ទឹក​មាន​ទទឹង ១៩០ម និង បង្កើត​បាន​ជា​រាង​ចតុកោណ​កែង ១,៥គ.មx១,៣គ.ម។ គិត​មើលទៅថា​​វា​ពិបាក​ចំពោះ​កំលាំង​វាយ​​ប្រហារផ្សេងៗ​ដែល​មាន​ការ​ការពារ​ ដ៏​មាំ​មួន។ ប៉ុន្តែ​ទក្សិណ​គ្រាន់​តែ​ជា​និមិត្តរូប​នៃ​មហា​សមុទ្រ​ព័ទ្ធ​ជុំវិញ​ពិភពលោក​នៃ ​ប្រាសាទ​ក្នុង​សាសនា​ហិណ្ឌូ​ជា​ជាង​ប្រើ​ជា​កំពែង​ការ​ពារ។​ របង​ព័ទ្ធ​ជុំវិញ​នៅ​មាត់​ទក្សិណ​ខាង​ក្នុង​​ចតុកោណ​ដែង​មាន​ទំហំ​ ១០២៥មx៨០០ម មាន​ក្លោង​ទ្វារ​មួយ​នៅ​ផ្នែក​ជ្រុង​និមួយៗ។​ ប៉ុន្តែ​វា​​ខុស​ប្រក្រតី​​ចំពោះ​ឥទ្ធិពល​សំខាន់​នៃ​សាសនា​ហិណ្ឌូ​នៃ​ ប្រាសាទ​សម័យ​អង្គរ។​ ច្រក​ចូល​សំខាន់​បែរ​មុខ​ទៅ​ទិស​ខាង​លិច។ ក្លោង​ទ្វារ​ចូល​នេះ​គឺ​តុប​តែង​ដោយ​រោង​ទងគឺ​ទទឹ​ង​២៣៥ម​ដែល​មាន​ទ្វារ​៣។ ទោះ​បី​យ៉ាង​ណា​ក៏​ដោយ រតនសម្បត្តិ​ដ៏​ឆ្នើម​បំផុត​របស់​ប្រាសាទ​គឺ​មាន​ក្បាច់​ចំលាក់​រាប​២គម​ នៅជុំវិញ​ជញ្ជាំង​រោង​ថែវ​ខាង​ក្រៅ​ដែល​មាន​ចំលាក់​ទេវតា​និង​អប្សរា​រាប់​ រយ។​ ចំលាក់​សាំញ៉ាំ​នៅ​តាម​រោង​ថែវ​ប្រាប់​នូវ​រឿង​ផ្សេងៗ​ដូចជា​ ព្រះ​នរាយណ៍ ជ័យជំនះ​របស់​ព្រះបាទសូរ្យវរ្ម័នទី២នៅ​លើ​សមរភូមិ។​ បរិវេណ​គ្រប​ដណ្តប់​ដោយ​ផ្ទៃ​ដី​៨១​ហិចតា។

Apsaras are so beautiful ladies on the wall of Angkor Wat and the Apsaras represent an important motif in the stone Angkorian temples in Cambodia (8th–13th centuries AD), however all female images are not considered to be apsaras. Khmer female figures that are dancing or are poised to dance are considered Apsaras ; female figures, depicted individually or in groups, who are standing still and facing forward in the manner of temple guardians or custodians are called devatas. Cambodian people believe the Apsaras which are devatas to protect all the temples, people, and Khmer land.

Monday, August 25, 2014

សំណប់ចិត្តផ្សងព្រេង - The Lovely Elephant, East Mebon Temple


ដំរីជាសត្វនំាមកភាពត្រជាក់ត្រជុំជាពិសេសបង្ហាញពីភាពសំបូរសប្បាយនឹងទ្រព្យធន ហើយក៍សត្វមានតំលៃ ក្នុងចំនោមពពួកសត្វទំាងអស់។ សត្វដំរីបញ្ចាក់ពីអាយុវែងបើសិនជាអ្នកទទួលវត្ថុអនុស្សារីយ៍ពីនរណាម្នាក់ឬមិត្តរបស់អ្នក ជាមួយភាពខ្លំាងកា្លរបស់ដំរី ទើបមនុស្សយកសត្វដំរីធ្វើជាយាន្តជំនះ យ៉ាងណាមិញ ទ័ព្ឋខ្មែរសម័យអង្គរច្រើនប្រើសត្វដំរីជាអ្នកនំាមុខគេចេញទៅច្បំាងជានិច្ច។ ជាពិសេស សត្វដំរីជាយានជំនះរបស់ស្តេចឬព្រះមហាក្សត្រ ហើយទំាងកំពូលមហាវីរះក្សត្រខ្មែរសម័យហ្វណន ចេឡាទឹកលិច ដីគោក អង្គរ និង លង្វែក សុតតែប្រើសត្វដំរីដើម្បីជួយ ដឹកស្បៀង និង អូសសិលាដើម្បីកសាងមហាប្រាសាទដ៍ស្រស់ត្រកាល ដូចជាអង្គរវត្ត បាយ័ន បន្ទាយស្រី ព្រះវិហារ និង សំបូរព្រៃគុក។ 
 (អត្តបទភាសាខ្មែរខាងក្រោមដកស្រង់ពី វិគីភីឌាភាសាខ្មែរ​ ០៧តុលា២០១៤ )
ប្រាសាទមេបុណ្យខាងកើត មានទីតាំងស្ថិតនៅចំកណ្តាលបារាយណ៍ខាងកើត ចំងាយប្រហែល ៥០០ម ពីប្រាសាទប្រែរូប។ ប្រាសាទ​នេះ​ ត្រូវ​បាន​កសាង​ឡើង នៅភាគទី២ នៃសតវត្សរ៍ទី១០ ក្នុងឆ្នាំ៩៥២ ដោយព្រះបាទរាជេន្ទ្រវរ្ម័ន ឧទ្ទិសថ្វាយដល់ព្រះឥសូរ ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទ​នេះមានរូបរាងស្រដៀងទៅនឹងប្រាសាទមេបុណ្យខាងកើត។ កាលពីដើម ប្រាសាទនេះស្ថិតនៅលើកោះតូចមួយកណ្តាលបារាយណ៍ខាងកើត ដែលអាចធ្វើដំណើរបានដោយជិះទូក តែបច្ចុប្បន្នបារាយណ៍​នោះគោកអស់ទៅហើយ។
ការហៅឈ្មោះប្រាសាទថាមេបុណ្យខាងកើតគឺហៅសំដៅទៅលើ ប្រាសាទមេបុណ្យមានពីរ មួយគឺមេបុណ្យខាងកើត ស្ថិតនៅបារាយណ៍​ខាង​កើត និងមួយទៀតមេបុណ្យខាងលិច ស្ថិតនៅកណ្តាលបារាយណ៍ខាងលិច (បារាយណ៍ទឹកថ្លា)។ នៅក្នុងភាសាពាក្យ មេ ស្មើ មី,ម៉ា មាន​ន័យ​ថា​ ម្តាយ, ស្ត្រី។ ប្រាសាទមេបុណ្យ គឺជាកន្លែងរោងបុណ្យសំរាប់ប្រារព្ធពិធី ដូច្នោះហើយបានជាគេហៅតៗគ្នាថាមេបុណ្យ។

East Mebon temple is gorgeous peaks with a large temple-moutain-like ruin, rising three levels and crowned by five towers. king Rajendravarman II built it in AD 952 in late 10th C.E on an island in the middle of the now dry Eastern Baray to dedicate Shiva, Hindu, in honor of the King's parents. ​

ក្រពុំផ្កាឈូកសំរស់បឹងជើងភ្នំ - The Green Lotus Pond, Chambok, Champong Speu

The lotus are white and pink with a bit sweet smell and they are offered to Buddha, they are special flowers because all the people cut them to give Buddha for Buddha day essentially. In fact, the people plant lotus trees to make the water clearly for usage and they get benefit from them such as they sell the flowers, lotus seeds, root of lotus. The lotus' leave is very sake to use for packing food, and cake that it is very good way to keep sustainability and responsibility of environment.

ទឹកធ្លាក់លង់និស្ស័យធម្មជាតិ​ - The Amazing Swimming Pool Chambok, Kompong Speu

It is really natural swimming pool with big stone and cold water, especially the water flows from Khiri Rom to be linked to Chambok, this site where is the third waterfall seems the holy pool for bathing, and you truly enjoy the sound of birds, watch the high waterfall, and taking green forests. Moreover, you trek with bringing picnic to get it there and spend time to absorb the 100% fresh air.

យាន្តជំនះដ៍ពិសេសរបស់អ្នកស្រែចំការ - The Fantastic Transport Ox-Cart in Rural, Chambok

រទេះគោជាយាន្តជំនះមួយយ៉ាងសំខាន់បំផុតរបស់ប្រជាពលរដ្ឋអ្នកស្រែចំការ​សំរាប់ដឹកជញ្ចូនទំនិញ និង សំរាប់មនុស្សបំផ្លាស់ទី។ ជាពិសេសវាជាយានជំនះដ៍ពិសេសកាលសម័យបុរាណ ដែលមានប្រវត្តិដូចការដកស្រង់ខាងក្រោមពី កែវច័ន្ទបូរណ័ & (​ម​.​ត្រា​ណេ​)  :

វត្តមាន​នៃ​រទេះគោ មាននៅ​ក្នុងប្រទេស​ឥណ្ឌា នា​សម័យ​វេទ​និយម​ ពោលគឺ​រវាង ១៧០០​ឆ្នាំមុន​គ​.​ស នេះ​បើតាម​ឯកសារ​​សំណេរ​​ដៃ​មួយចំនួន​ដូចជា គម្ពីរ​មនោគមវិជ្ជា​សាសនា និង​ក្បួន​បច្ចេកទេស ដូចជា​ក្បួន​សង្គ្រាម​សាស្ត្រ​ជាដើម​។ នៅក្នុង​ប្រទេស​ឥណ្ឌា នា​សម័យ​នោះ គេ​ឃើញ​មាន​រទេះ​ពីរ​ប្រភេទ គឺ​រទេះគោ​សម្រាប់​ដឹកជញ្ជូន និង​រទេះសេះ​សម្រាប់​ធ្វើសឹក​សង្គ្រាម​។ រទេះ​ទាំងពីរ​ប្រភេទ​ខាងលើនេះ ត្រូវបាន​គេ​ឆ្លាក់​នៅលើ​ថ្ម​ចាប់តាំងពី​ឆ្នាំ ១២៥​នៃ​គ​.​ស មក​។ លក្ខណៈសម្បត្តិ​របស់រ​ទេះ​ឥណ្ឌា គឺ ថ្វីត្បិតតែ​ទម្រង់​បាន​ផ្លាស់ប្តូរ​តាម​​សម័យកាល​ក៏ដោយ ក៏ប៉ុន្តែវា​នៅតែ​ប្រើ​កង់​ពីរ​ដូច​បុព្វ​សម័យដដែល​។​
​ ​ស្ថិតក្រោម​ឥទ្ធិពល​វប្បធម៌​ឥណ្ឌា ជនជាតិខ្មែរ​ក្នុង​អាណាចក្រ​នគរ​ភ្នំ ក៏បាន​ខ្ចី​យានជំនិះ​នេះ​ពី​ពួក​ឥណ្ឌា ចាប់​តាំងពីដើម​សតវត្សរ៍​ទី​១​នៃ​គ​.​ស​ម្ល៉េះ​។ ហេតុ​នេះ ការប្រើប្រាស់​រទេះ​គោ ឬ​ក្របី បាន​ផ្តើមឡើង​ចាប់តាំងពី​សតវត្សរ៍​ទី​១​នៃ​គ​.​ស និង​បន្ត​រហូតដល់​បច្ចុប្បន្ន​។ នា​សម័យ​បុ​រេ​អង្គរ ក៏ដូចជា​សម័យអង្គរ​ដែរ រទេះគោ​ខ្មែ បាន​បំពេញ​តួនាទី​យ៉ាងសំខាន់​បំផុត​ក្នុងសង្គម​ខ្មែរ មិន​គ្រាន់តែ​ផ្នែក​សង្គមកិច្ច​តែប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​ជំនឿ​សាសនា​ផងដែរ​។​

​ ​តាមរយៈ​ចម្លាក់​ប្រាសាទអង្គរវត្ត នា​សតវត្សរ៍​ទី​១២​នៃ​គ​.​ស យើង​អាច​ឃើញ​យ៉ាងច្បាស់​ថា រទេះសេះ​ដែល​ព្រះបាទ​សុរិយា​វរ្ម័នទី​២ ប្រថាប់​ពីលើ​នោះ គឺជា​សញ្ញា​តំណាង​នូវ​ព្រះអាទិត្យ ឬ​ព្រះ​សុរិយា ដែលជា​និមិត្តរូប​នៃ​សន្តតិវង្ស​របស់​ទ្រង់​។ ម្យ៉ាងវិញទៀត ក្នុងការ​សម្តែង​ក្បួន​រទេះ ដូចជា​ក្នុង​រឿង​រាមកេរ្តិ៍ មហា​ភារតៈ ឬក៏​ក្នុង​ជាតក​បែប​ពុទ្ធ​និយម គេ​ក៏​ឃើញ​មាន​ការនិយម​នូវ​រទេះសេះ​ដែរ​។ រទេះគោ និង​សេះ ត្រូវបាន​ជនជាតិខ្មែរ​​ពេញនិយម​ក្នុង​រជ្ជកាល​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ នេះបើ​យើង​ពិនិត្យ​លើ​វិស័យ​បដិមា​សាស្ត្រ​បុរាណ​។​
​ ​ការស្រាវជ្រាវ​ខាង​បុរាណវិទ្យា​របស់​យើង​បានបញ្ជាក់​ឲ្យ​ដឹងថា ក្នុង​វប្បធម៌​ខ្មែរ​បែប​ព្រា​ហ្ម​ញ្ញ​សាសនា កង់រទេះ ឬ​កងចក្រ គឺជា​អាវុធ​ស័ក្តិសិទ្ធិ​របស់​ព្រះ​នរាយណ៍ ហើយ​វា​ក៏​ជាស​ញ្ញា​តំណាង​នូវពេល​វេលា ដូចជា​ខែ និង​រដូវ​ដែលមាន​ក្នុង​មួយឆ្នាំ ឬក៏​ចំនួន​ថ្ងៃ​ទាំង ៣៦៥​ថ្ងៃ​​។ ទន្ទឹមនឹង​នេះដែរ ចក្រ​ក៏​ជា​អាវុធ​របស់​ព្រះអាទិទេព និង​ស្តេច​ចក្រ​វា​ឡ​ផងដែរ​។ ក្នុង​លទ្ធិ​ព្រះពុទ្ធសាសនា​វិញ គេ​ឃើញ​មាន​ធម្ម​ចក្រ​ដែលមាន​អត្ថន័យ​ប្រហាក់ប្រហែល​ដូចខាងលើ​នេះដែរ​។ កងចក្រ​តំណាង​នូវ​ធម្មទេសនា​ដំបូងបង្អស់​របស់​ព្រះពុទ្ធ​អង្គ ក្នុង​ឧទ្យាន​លម្ពិនី ដោយមាន​ភារកិច្ច​អភិវឌ្ឍន៍​ព្រះ​ឱវាទ ឬ​ព្រះ​វិន័យ​របស់​ព្រះ​បរមគ្រូ​នៃ​យើង​។​

​ ​ដូចនេះ ជនជាតិខ្មែរ​បាន​ស្គាល់​រទេះគោ និង​និមិត្ត​រូបរបស់​វា​យ៉ាងច្បាស់​លាស់ តាំងតែ​ពី​សម័យ​បុ​រេ​អង្គរ ជាពិសេស​ក្នុងសម័យ​វប្បធម៌​នគរ​ភ្នំ ដូចជា​សំណល់​កង់រទេះ នៅ​កម្ពុជា​ក្រោម និង​វត្ថុ​ជា​ច្រើ​ដែល​គេ​បាន​ជួបប្រទះ​ជា​សក្ខីភាព​ស្រាប់​។ ជាក់ស្តែង តាំងពីដើម​សតវត្សរ៍​ទី​១ រហូតដល់​សព្វថ្ងៃ រទេះគោ​នៅតែ​ពេញនិយម​ក្នុង​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង ដូចជា​វត្តមាន​របស់​កាក់ ដែលមាន​ឆ្លាក់​មនុស្ស​ជិះ​ពីលើ​នៅ​ទីក្រុង​អង្គរបុរីស្រាប់​។ ម្យ៉ាងវិញទៀត គេ​ក៏បាន​រកឃើញ​នូវ​ដុំ​​នៃ​រទេះគោ​មួយចំនួន ធ្វើពីឈើនៅក្នុង​តំបន់​ដែនដី​សណ្តរកម្ពុជា​ក្រោម​ដែរ​។ ក៏ប៉ុន្តែ​អ្វីដែល​អស្ចារ្យ​នោះ គឺ​សេះ​ត្រូវបាន​ប្រើប្រាស់​តាំង​ពីមុន​សម័យ​នគរ​ភ្នំ​ម្ល៉េះ ដូច​ករណី​ចម្លាក់​លើ​ចិញ្ចៀន​នៅ​ស្ថានីយ​ព្រះ​ហារ នៅ​ខេត្តព្រៃវែង​ជា​សក្ខីកម្ម​ស្រាប់​៕ 

The cows are using to transport the people's crops, goods, and wood. The cows can help people to make cultivation, especially you can enjoy the experience to get ride it to learn the local villagers in Chambok community where is home-stay and waterfall with evergreen forest and the sound of bird in the jungle.

Sunday, August 24, 2014

ប្រាសាទព្រះគោមនោរម្យដូងចិត្ត - The memorable Preah Ko temple

ប្រាសាទព្រះគោជាកន្លែងជាទីមោរម្យដូងចិត្តដោយសំរស់តួប្រាសាទជាមួយនឹងភាពឆើតឆាយរបស់ចំលាក់នៅលើជញ្ចំាងថ្មដែលមានមាឌធំមំាធាត់
ដែលបង្ហាញពីការគោរពខ្ចាប់ខ្ចួនទៅលើលទ្ឋិព្រាហ្មណ៍សាសនា ហើយមានរូបព្រះគោបីនៅពីមុខប្រាសាទ ទល់មុខសំដៅទៅកាន់ប្រាសាទនីមួយៗ។មានដើមឈើព័ន្ឋជំុវិញជួយលើកសំរស់កាន់តែទាក់ទាញ ដល់អ្នកទស្សនាទំាងអស់ ជាមួយខ្យល់ត្រជាក់រំភើយៗកាន់តែជួយជំរុញអារម្មណ៍អ្នកទស្សនាទំាងឡាយរំជើបរំជួយចិត្ត។
ប្រាសាទព្រះគោ ជា​ប្រាសាទ​មួយ​ស្ថិតនៅចន្លោះ ប្រាសាទបាគងនិងប្រាសាទលលៃនៅ​ខាងលិច​ផ្លូវ​ទៅកាន់ប្រាសាទបាគង។ ប្រាសាទ​នេះ​ត្រូវបាន​កសាងឡើង​នៅ​សតវត្សរ៍ទី៩ ដោយ​ ព្រះបាទឥន្ទ្រវរ្ម័ន ទី១(៨៧៧​-​៨៨៩) ដើម្បី​ឧទ្ទិស​ដល់ព្រះឥសូរក្នុងព្រហ្មញ្ញសាសនា។ នេះ​ក៏ជា​ប្រាសាទ ដែល​សង់ឡើង​ដើម្បី​ឧទ្ទិសថ្វាយ​ដល់​ព្រះមាតាបិតា​របស់​ព្រះអង្គ និង​បុព្វជន ព្រះបាទជ័យវរ្ម័នទី២ និង​ព្រះអគ្គមហេសី​។

Preah Ko temple is the beautiful temple with six towers displaying set on a platform, the three front temples are with male statues on the wall, the three behind temples are with female ones, Apara, and Preah Ko has three sacred bulls which kneel to face the temples. The Preah Ko temple was built under the Khmer King Indravarman I in 879, Late 9th C.E,  to honor members of the king's family, whom it places in relation with the Hindu deity Shiva. In fact, Cambodian people believe the cow who is power and holly to bring glory, peace, love, and property to stay with his own Empire.  

សម្រស់ប្រាសាទព្រះខ័នអមដោយក្បាច់ចំលាក់ដ៍ពិសិដ្ឋទាក់ទាញរបស់អប្សារា - The Beautiful Preah Khan temple's Apsaras

ប្រាសាទព្រះខ័នពិតជាពិសេសដោយចំលាក់អក្សរាដ៍រឹងមំាពោរពេញដោយថាមពលគឹភាពទាក់ទាញ អ្នកគ្រាន់តែចោលកន្ទុយភ្នែកបន្តិច អ្នកគិតថាវាជារូបដដែលៗ តែបើអ្នកសំលឹងដោយប្រើរូបបារម្មណ៍អ្នកប្រាកដជាដក់ចិត្តជាប់ស្នេហ៍មិនអាចដកចិត្តរូចទេ ហើយអ្នកនឹងស្រមៃឃើញសំរស់អក្សរាជាញឹកញាប់។ លើសពីនេះទៅទៀត ភាពមហាអស្ទារ្យដែលកំពូលវីរះក្សត្រខ្មែរគឺព្រះបាទជ័យវរ្ម័នទី៧ បានកសាងឡើងដើម្បីឧទ្ទិសដល់វិញ្ញាណខ័ន្ខរបស់ព្រះបិតារបស់ព្រះអង្គ។ ជាពិសេសសំរាប់គោរពប្រតិបត្តិសំរាប់ព្រះពុទ្ឋសាសនារបស់ព្រះអង្គ ហើយមានរចនាបថបែបប្រាសាទបាយ័ន។ ម្យ៉ាងវិញទៀតភាពស្រលាញ់សង្គ្រោះសាមគ្គីគ្នារបស់ប្រជានុរាស្រ្តមន្ត្រីនិងស្តេចបង្ហាញពីភាពអត់ធ្មត់ខ្លំាងក្លាព្យាយាមដើម្បីកសាងអាណាចក្រដ៍រុងរឿងនាសម័យអង្គរ។
​​ (អត្តបទភាសាខ្មែរខាងក្រោមដកស្រង់ពី វិគីភីឌាភាសាខ្មែរ​ ០៦តុលា២០១៤ )
ប្រាសាទ​ព្រះ​ខ័ន មាន​រាង​បួន​ជ្រុង​ទ្រវែង មាន​វិមាត្រ​ប្រវែង ៨០០ ម. x ៧០០ ម. សង់​ឡើង​នៅ​រជ្ជកាល​ព្រះបាទជ័យវរ្ម័នទី៧ តែ​ពុំ​បាន​សង់​រួច​នៅ​ក្នុង​សម័យ​ព្រះ​អង្គ​ទេ មហាក្សត្រ​ក្រោយៗ បាន​សង់​បន្ថែម​បន្ដ​បន្ទាប់​នៅ​គ្រិស្តសតវត្ស​ទី ១២ - ១៣។ ក្បាច់​រចនា​នៃ​ប្រាសាទ មាន​លក្ខណៈ​ដូច​ជា​ប្រាសាទ​បន្ទាយ​ក្ដី និង​ប្រាសាទ​តា​ព្រហ្ម​ ដែរ។ ប្រាសាទ​ព្រះ​ខ័ន ស្ថិត​នៅ​តាម​ផ្លូវ​វង់​ធំ ដោយ​ចេញ​តាម​ផ្លូវ​ទ្វារ​ដី​ឆ្នាំង​នៃ អង្គរ​ធំ។ ប្រាសាទ​នេះ​ក​សាង​ឡើង​នៅ​គ្រិស្តសតវត្យរ៍​ទី ១២ ក្នុង​ឆ្នាំ ១១៩១ ដោយ​ព្រះ​បាទ​ជយវរ្ម័ន ទី ៧ ឧទ្ទិស​ដល់​ព្រះ​វររាជ​បិតា​របស់​ព្រះ​អង្គ។ ទី​អារាម​នេះ មាន​ទំហំ ៥៦ ហិចតា។ តាម​សិលាចារឹក​ថា​ ប្រាសាទ​នេះ​សាង​សង់​នៅ​សមរភូមិ​ចុង​ក្រោយ ដែល​ព្រះ​បាទ​ជយវរ្ម័ន ​ទី ៧ បាន​ផ្តួល​រំលំ​ពួក​ចាម។
ប្រាសាទ​នេះ​មាន​កំពែង​បួន​ជាន់។ នៅ​កំពែង​ខាង​ក្រៅ ដែល​បច្ចុប្បន្ន​រុំ​ព័ទ្ធ​ទៅ​ដោយ​ព្រៃ គឺ​ជា​កន្លែង​ដែល​ព្រះ​សង្ឃ និង​សិស្ស​ស្នាក់​នៅ​ក្នុង​ប្រាសាទ​នេះ។ នៅ​កំពែង​ជាន់​ទី​ពីរ គឺ​ជា​កន្លែង​គោរព​សាសនា។ ប្រាសាទ​កណ្តាល​ជា​កន្លែង​ព្រះ​ពុទ្ធសាសនា ឯ​ភាគ​ខាង​ជើង និង​ខាង​លិច គឺ​សម្រាប់​ឧទ្ទិស​ដល់​ព្រហ្មមញ្ញសាសនា គឺ​ព្រះនារាយណ៍ (ព្រះ​វិស្ណុ) (ខាង​លិច) និង​ព្រះ​​ឥសូរ (ព្រះ​សិវៈ) (ខាង​ជើង)។ នៅ​ផ្នែក​ខាង​ត្បូង ជា​កន្លែង​សម្រាប់​គោរព​បុព្វជន។ម្យ៉ាងវិញទៀត ព្រះ​ខ័ន មាន​ន័យ​ថា ដាវ។ តាម​ការ​ស្រាវ​ជ្រាវ​នៅ​ពេល​ថ្មីៗ នេះ ប្រជាជន​យល់​ថា ប្រាសាទ​ព្រះ​ខ័ន ជា​ទី​កន្លែង​ដាក់​គ្រឿង​សម្រាប់​ធ្វើ​សឹក។ ដូច្នេះ ព្រះ​ខ័ន គឺ​ជា​ឈ្មោះ​ទំនើប​នៅ​រក្សា ឈ្មោះ​ពី​បុរាណ ពោល​គឺ ជ័យ​ស្រី នេះ​មាន​ន័យ​ថា ព្រះ​ខ័ន និង​មាន​ន័យ​ម៉្យាង​ទៀត​ថា ម្ល។ ហើយ ប្រាសាទ​ព្រះ​ខ័ន​ត្រូវ​បាន​ក​សាង​នៅ​លើ​តំបន់​ដែល​ព្រះ​បាទ​ជយវរ្ម័ន ទី ៧ បាន​ទទួល​ជ័យ​ជំនះ​លើ​ការ​ឈ្លាន​ពាន​របស់​ពួកចាម ក្នុង​ គ.ស. ១១៩១។ ឈ្មោះ​នៃ​ប្រាសាទ​មាន​ន័យ​ថា ព្រះ​ខ័ន​ជ័យ (ដាវ​ជ័យ) ដែល​យក​ឈ្មោះ​ពី​បុរាណ ជ័​យស្រី (ទី​ក្រុង​ជ័យ​ជំនះ​ដ៏​ពិសិដ្ឋ)។

Preah Khan is the fantastic temple indeed with sacred sword and attractive the temples' wall apsara to show great leader of King Jayavarman VII in the late 12th century (C.E). The temple was dedicated to Jayavarman VII's father. Furthermore, it originally served as a Buddhist monastery and school, engaging over 1000 monks,  the Buddha images were vandalized in the later Hindu resurgence. In fact, I do like this temple so much and pray to my hero great King Jayavarman VII & his father, please their spirits keep staying with Cambodia forever.