Friday, October 10, 2014

ប្រាសាទក្រវាន់ពណ៌មាសពេលព្រះសុរិយារះ - The Nice Peak Kravan Temple, Siem Reap

 ​​ (អត្តបទភាសាខ្មែរខាងក្រោមដកស្រង់ពី វិគីភីឌាភាសាខ្មែរ​ ១៧តុលា២០១៤ )
ប្រាសាទក្រវាន់​មាន​ទីតាំង​ស្ថិត​នៅ​ខាង​កើត​ប្រាសាទអង្គរវត្ត និងខាងត្បូងប្រាសាទបន្ទាយក្តី។ ប្រាសាទ​នេះ​ត្រូវ​បាន​កសាង​នៅ​ឆ្នាំ ៩២១ ក្នុង​រាជ​ព្រះបាទហស៌វរ្ម័នទី១ ឧទ្ទិស​ដល់​ព្រះវិស្ណុ​ (ព្រះ​នារាយណ៍) ក្នុង​ព្រហ្មញ្ញសាសនា។ ប្រាសាទ​​នេះ​ប្រហែល​ជា​ត្រូវ​បាន​សាងសង់​​ ដោយមន្ត្រីកាត់ក្តីជាន់ខ្ពស់ម្នាក់។ ទោះបី​ជា​ប្រាសាទ​នេះ​មាន​លក្ខណៈ​តូចតែចម្លាក់នៅ ឥដ្ឋ​មាន​លក្ខណៈ​ល្អ​ឥត​ខ្ទោះ។ ប្រាសាទ​នេះ​មាន​តួរ​ប៉ម​ប្រាំ​ដែល​បែរ​មុខ​ទៅ​ទិស​ខាង​កើត។
រហូត​មក​ដល់​សព្វថ្ងៃ​ គេ​ពុំ​ទាន់​ស្រាវជ្រាវដឹង​ច្បាស់​អំពីឈ្មោះ​ដើមនៃប្រាសាទនេះនៅឡើយ។ តាម​សៀវភៅ​បរទេសភាគ​ច្រើន​ដែល​ស្តាប់ពុំ​ច្បាស់នូវសម្ដីនៃអ្នកស្រុកដើមនិយាយ ​ទៅ​ជា​សរសេរ ក្រវាញ តែ​តាម​ការណ៍ពិត​ប្រជាជន​ហៅ​ប្រាសាទ​នេះ​ថា ក្រវាន់ (អាន​ថា ក្រវ៉ាន់) ព្រោះ​ប្រជាជន​យល់ថា​ក្រវាន់នេះជា​ឈ្មោះដើមឈើ​ដែល​សម្បូរដុះនៅម្ដុំនោះ។ តាមសៀវភៅវចនានុក្រមខ្មែររបស់ពុទ្ធសាសន​បណ្ឌិត្យបោះពុម្ពគ្រាទី៥ ព.ស.២៥១១ គ.ស.១៩៦៧ ក្រវាន់​ជា​ឈ្មោះឈើមួយប្រភេទមាន​ផ្កា​ក្រអូបឈ្ងុយ ​ស្រដៀង​នឹងក្លិនចេកនួនទុំ។

Wednesday, October 8, 2014

ប្រាសាទបន្ទាយសំរ៉ែថែកេរ្តិ៍វប្បធម៌ខ្មែរ - The Attractive Bantey Samre Temple, Siem Reap


 ​​ (អត្តបទភាសាខ្មែរខាងក្រោមដកស្រង់ពី វិគីភីឌាភាសាខ្មែរ​ ១០តុលា២០១៤ )
 ប្រាសាទបន្ទាយសំរ៉ែស្ថិត​នៅ​ខាង​កើត​បារាយណ៍​យសោធ​រត​ដាក​ (បារាយណ៍​ខាង​កើត) ហើយ​ស្ថិត​នៅ​ចម្ងាយ​ប្រ​ហែល​ ២ ​គីឡូ​ម៉ែត្រ​​ពីភូមិ​ប្រ​ដាក នៅ​ខាង​ត្បូង​ផ្លូវ​ពី​ប្រ​ដាក​ទៅ​ភ្នំបូ​ក ។ ប្រា​សាទ​បន្ទាយ​​សំ​រែ​កសាង​ឡើង​នៅ​ពាក់​កណ្តាល​គ្រិស្តសតវត្សទី​ ១២ ឧ​ទិ្ទសដល់​ព្រហ្ម​មញ្ញ​សាសនា​និ​កាយ​ព្រះ​នារាយណ៍ ។ យើង​សូម​លើក​យក​ពាក្យ​បន្ទាយ​សំ​រ៉ែនេះ​មក​ពន្យល់ បន្ទាយ​ គឺ​មាន​កំពែង​ព័ទ្ធ​ជុំ​វិញ ចំណែក​ សំ​រែ ជាតិ​មនុស្ស​អ្នកព្រៃ​មួយ​ពួក​កើត​នៅ​ក្នុងកម្ពុជ​រដ្ឋ ដូច្នេះ​ឈ្មោះ​ដែល​ហៅ​ថា​បន្ទាយ​សំ​រែ​នេះ​គឺ​ប្រ​ហែល​ជា​ទាក់​ទង​ទៅ​នឹង​ទី ​តាំង​ដែល​មាន​កំ​ពែង​ខ្ពស់​ជុំ​វិញ​ ហើយ​ដែល​មាន​ស្តេច​ និង​អ្នក​បម្រើ​ដែល​ជា​ជន​ជាតិ​សំ​រែ​រស់​នៅ​ទី​កន្លែង​នេះ ។ ឈ្មោះ​បន្ទាយ​សំ​រែ​នេះ​គឺ​ទាក់​ទង​និង​ប្រ​វត្តិ​ពិត​ដែល​ថានៅ​ម្តុំ​ភូមិ ​ប្រ​ដាក ដែល​កាល​ដើម​ឡើយ​ គឺ​មាន​ជន​ជាតិ​សំ​រែ​រស់​នៅ​ពិត​មែន ហើយ​សព្វ​ថ្ងៃ​គេ​សង្ស័យ​ថា ប្រ​ជា​ជន​នៅ​ប្រ​ដាក​នេះ​មាន​ជី​ដូន​ជី​តា ជាជន​ជាតិ​សំ​រែ ដែល​គេ​យក​មក​ឲ្យ​យាម​ប្រា​សាទ ។ ជា​ពិ​សេស​ ពួក​សំ​រែ​នៅ​ភ្នំ​ក្រ​វាញ​បាន​និយាយ​ថា​​ មាន​បង​ប្អូន​នៅ​អង្គរ ​ ហើយ​ប្រ​ហែល​ជា​មាន​អ្វី​មួយ​នៅ​បន្ទាយ​សំ​រ៉ែនេះ ។ ដូច​ច្នេះ​ ឈ្មោះ​នៃ​ប្រា​សាទ​​សំ​រ៉ែ​នេះ​ គឺ​ទាក់​ទង់​នឹង​ប្រ​វត្តិ​សាស្រ្ត ​ពិតដែល​ទាក់​ទង់​ទៅនិង​រឿង​ព្រេង និង​ទាក់​ទង់​និង​ទីតាំង​រូប​រាង​របស់​ប្រា​សាទ​នេះ ៕
ដកស្រង់ពីសៀវភៅ ព្រះគង្គា នគរវត្តគ្រឹះស្ថានបោះពុម្ពផ្សាយ អ៊ូគង្គា។ ១០ តុលា ២០១៤
 ហោជាងនៅប្រាសាទបន្ទាយសំរ៉ែ បើនៅហោជាងប្រាសាទបន្ទាយសំរ៉ែ ដែលសាងនៅសតវត្សទី១២ ផង គឺកាន់តែច្បាស់ជាងនេះទៅទៀត ខ្ញុំសូមនិយាយត្រង់ទៅកាន់ចម្លាក់ផ្ទាល់តែម្តង។ ចម្លាក់១ផ្ទំាងនេះ មានទីតំាងស្ថិតនៅខ្លោងទ្វារខាងលិចបំផុតនៃប្រាសាទ។ រូបនេះមានការសឹករេចរឹលមួយចំនួនធំ ប៉ុន្តែនៅមានសល់ដានខ្លះៗល្មមនឹងអាចអោយយើងសិក្សាបបាន។ នៅចំកណ្តាលនៃហោជាង មានរូបទេពប្រុស១ អង្គក្នុងឥរិយាបថសមាធិនៅក្នុងដៃមានកាន់ផ្គំា។ នៅសងខាងទេពប្រុសនេះ មានតួអង្គ២នាក់ឈរនៅអមសងខាង។ នៅផុតតួអង្គទំាង២នាក់នេះទៀត មានតួអង្គប្រុស២នាក់ផ្សេងទៀត អង្គុយបែរខ្លួនងាកទៅរកទេពប្រុសដែលនៅកណ្តាលហោជាង។ នៅពីលើព្រះកេសទេពប្រុសដែលសំខាន់ជាងគេ មានទេពស្រីឈរពីលើដៃសំពះត្រឹមទ្រូង។ នៅជុំវិញ ទំនងមានទេពស្រីច្រើនទៀតតែពុកផុយពិបាកនឹងកំណត់បានណាស់។ ចម្លាក់នេះ ក៍បង្ហាញដូចចម្លាក់នៅប្រាសាទព្រះខ័នដែរ ដែលទេពប្រុសនៅចំកណ្តាលគឺជាព្រះឥសូរ ហើយមានព្រះនារាយណ៍ និងព្រះព្រហ្មនៅសងខាង។ រូបដែលបានស្នើពីខាងលើគ្រាន់តែជាស្នាមខ្សែទឹកដែលតំណាងអោយទន្លេគង្គាប៉ុណ្ណោះ។ ប៉ុន្តែហោជាងឯនេះវិញ យើងនឹងឃើញកាន់តែច្បាស់ថានៅលើព្រះកេសព្រះឥសូរមិនមែនជាស្នាមទៀតទេ តែបែរជាមនទេពស្រីគង់នៅពីលើទៅវិញ។ តើទេពស្រីអង្គណាដែលហ៊ាននៅលើព្រះកេសព្រះឥសូរនោះ? ឥតមាននរណាទៀតឡើយក្រៅពីនាងគង្គា។

ហោជាងនៅប្រាសាទព្រះខ័នជាវិហារសួគ៌ដ៍ពិសិដ្ឋ - The Heaven Entrance of Preah Khan Temple

ដំបូងយើងសូមបង្ហាញហោជាងមួយនៅប្រាសាទព្រះខ័ន។​ ហោជាងនេះចែកចេញជា២ផ្នែក តែខ្ញុំសូមលើកតែផ្នែកដែលសំខាន់មកបង្ហាញនៅក្នុងហោជាងដូចរូបខាងលើ។ ទេពប្រុសដែលនៅចំកណ្តាលនោះ គឺព្រះឥសូរ ដ្បិតបើយើងក្រឡេកមើលទេពប្រុស២អង្គ ដែលអង្គុយនៅសងខាង នោះយើង នឹងអាចស្គាល់បានថា រូបទេពដែលនៅខាងស្តំា​គឺជារូបព្រះព្រហ្ម។ យើងអាចដឹងបានដោយសារព្រះអង្គមានព្រះភក្ត្រ៤។ ចំណែកឯនៅខាងឆ្វេងគឺព្រះនារាយណ៍ ដ្បិតព្រះអង្គកាន់ដុំមូលក្នុងព្រះហស្ត។ ទិដ្ឋភាពដែលព្រះឥសូរគង់នៅកណ្តាលដោយមានព្រះនារាយណ៍ និង ព្រះព្រហ្មនៅសងខាងបែបនេះ មានបង្ហាញនៅតាមចម្លាក់ប្រាសាទជាច្រើន។ នៅពីលើព្រះនារាយណ៍និងព្រះព្រហ្ម មានទេពស្រី៣អង្គទៀតហោះពីលើ។ នៅចន្លោះទេពស្រីទំាង៣អង្គ សិល្បករបានឆ្លាក់ជាស្នាមស្លឹកឈើជាច្រើន ហាក់ដូចចង់បង្ហាញថាជាភ្នំ។ ចំណែកនៅចំពីលើព្រះកេសព្រះឥសូរ សិល្បករឆ្លាក់ជាស្នាមអង្កាញ់២ផ្នត់នៅចំពីលើផ្នួងសក់។ ខ្ញុំយល់ថាស្នាមអង្កាញ់ដែលសិល្បការឆ្លាក់នៅលើព្រះកេសព្រះឥសូរ គឺតំណាងអោយខ្សែទឹករបស់ទន្លេគង្គាដែលហូរពីស្ថានសួគ៌មកទើរលើព្រះកេសទ្រង់។ តាមធម្មតា
សិល្បករតែងឆ្លាក់រូបព្រះចន្ទ្រនៅលើព្រះកេសព្រះឥសូរ។ ប៉ុន្តែដូចបានពោលពីខាងដើមមុននេះបន្តិចហើយថា សិលាចារឹកដំណាក់ស្តេច និយាយអំពីព្រះឥសូរទ្រព្រះចន្ទ្រ និង ទន្លេគង្គាស្តិតនៅពេលជាមួយគ្នា។ ម្លោះហើយ ហេតុដែលមិនឃើញព្រះចន្ទ្រនៅទីនេះ ដោយសារតែទន្លេគង្គាបានហូរកាត់ ហើយបំាងព្រះចន្ទ្របាត់ទៅ។ ស្នាមដែលខ្ញុំយល់ថាជាការតំណាងអោយទន្លេគង្គានេះ អាចធ្វើអោយយើងច្រឡំជាមួយនឹងពាក្យ (ឧម) ដែលជាពាក្យសម្រាប់សូត្រផ្តើម និង បញ្ចប់នៃគម្ពីរផ្សេងៗហើយក្រោយមកពាក្យ (ឧម)ក៍ក្លាយជាពាក្យតំណាងអោយទេពសំខាន់ទំាង៣ក្នុងព្រហ្មញ្ញសាសនា។ សន្និដ្ឋានបែបនេះ ដ្បិតទិដ្ឋភាពព្រះឥសូរដែល មានអក្សរ (ឧម) នៅពីលើផ្នួងសក់មានបង្ហាញលើប្រតិមាសំរឹទ្ឋច្រើន។ ដកស្រង់ពីសៀវភៅ ព្រះគង្គា នគរវត្តគ្រឹះស្ថានបោះពុម្ពផ្សាយ អ៊ូគង្គា។ ៩ តុលា ២០១៤

នាគព័ន្ឋមានរិទ្ឋិបារមីស្តេចនាគរាជ - The Holy Ruin Neak Pean Temple

ដកស្រង់ពីសៀវភៅ ព្រះគង្គា នគរវត្តគ្រឹះស្ថានបោះពុម្ពផ្សាយ អ៊ូគង្គា។ ១៦​ តុលា ២០១៤
ប្រាសាទនាគព័ន្ឋ មានចម្លាក់នៅតាមស្រះតូចទំាង៤ មានលក្ខណពិសេសណាស់។ លោក ជីវ តាក្វាន់ បានមកស្រុកខ្មែរនៅចុងសតវត្សទី១៣។ គាត់បានសរសេររបាយការណ៍តូចមួយ តែមានន័យច្រើនលើសលប់សម្រាប់អ្នកចង់ដឹងពីប្រពៃណីទំនៀមទម្លាប់ខ្មែរនាសម័យនោះ។ គាត់បានមើលប្រាសាទជាច្រើននៅតំបន់អង្គរ​ ក្នុងនោះក៍មានប្រាសាទនាគព័ន្ឋដែរ ហើយគាត់បានរៀបរាប់ថា នៅខាងជើងកំពែងក្រុងមានបឹងរាង៤ ជ្រុងស្មើ មានប្រាសាទពណ៍មានចំកណ្តាល និង បន្ទប់មួយចំនួនទៀត។ នៅទីនេះមានតោមាស ព្រះពុទ្ឋមាស ដំរីសំរឹទ្ឋ គោសំរឹទ្ឋ និង សេះសំរឹទ្ឋ។ ដូចដែលយើងបានដឹងនៅតាមស្រះតូចៗទំាង៤
នៃប្រាសាទនាគព័ន្ឋ មានចម្លាក់ដែលមានមុខងារភ្ទាប់រវាងស្រះតូចទំាង៤ទៅនឹងស្រះធំកណ្តាល
។ នៅស្រះខាងកើតមានឆ្លាក់ជារូប មនុស្ស(ដេ
 (អត្តបទភាសាខ្មែរខាងក្រោមដកស្រង់ពី វិគីភីឌាភាសាខ្មែរ​)
ប្រាសាទនាគព័ន្ធ ត្រូវបានសាងសង់ឡើងនៅរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នាឆ្នាំ១១៩១ ដើម្បីឧទ្ទិសថ្វាយព្រះពុទ្ធសាសនាមហាយាន។ ប្រាសាទនេះ ត្រូវគេបានសាងសង់ នៅលើកោះទំហំ ៣៥០ម បួនជ្រុង ដែលមានស្រះ សន្សំទឹកបរិសុទ្ធ៨ ដោយរៀបចំអោយមាន ជាសញ្ញាលេខបូក ជានិមិត្ដរូបនៃ សញ្ញាមន្ទីពេទ្យ។ មានរូបចំលាក់ ទាំង៤ទិសសំរាប់ជាតំនាងអោយធាតុទាំង៤ គឺ ធាតុដីតំនាងដោយ រូបចំលាក់ក្បាលមនុស្សស្ថិតនៅទិសខាងកើត ធាតុភ្លើងតំនាងដោយ រូបចំលាក់ក្បាលតោស្ថិតនៅទិសខាងត្បូង ធាតុខ្យល់តំនាងដោយរូបចំលាក់ក្បាលសេះស្ថិតនៅទិសខាងលិច ធាតុទឹកតំនាងដោយរូបចំលាក់ក្បាលដំរី ស្ថិតនៅទិសខាងជើង។ រូបកាយនៃសត្វលោកផ្សំឡើងដោយធាតុ៤ គឺ ធាតុដី ធាតុភ្លើងធាតុខ្យល់ ធាតុទឹកហើយសត្វលោកដែលមានជំងឺ តែងបាត់បង់នូវ ធាតុណានិមួយនៃ ធាតុទាំង៤ កាលបើគេ ពិនិត្យឃើញថា អ្នកជំងឺខ្វះធាតុណា​មួយនៃ ធាតុទាំង៤ គេតំរូវអោយអ្នកជំងឺនោះទៅធ្វើការរក្សារោគទៅតាមធាតុនៃទិសទាំង៤ ។ បើឃើញមាន ចំលាក់សេះថ្ម អោបព័ទ្ធដោយមនុស្ស ជាច្រើន មានរឿងតំនាលថា មានហ្វូងមនុស្សប្រុស មួយក្រុមបានជិះ​សំពៅ ឆ្លងមហាសាគរហើយបានជួបនឹងយក្ខិនីកំនាចមួយ វា បានបង្កព្យុះភ្លៀងធ្វើអោយសំពៅលិចលង់នាយសំពៅឈ្មោះ សេមហៈ ក៏បានបន់ស្រន់អស់​ទេព្ដាអោយជួយដោយបារមី ព្រះពោធិសត្វលោកេស្វរៈ ព្រះអង្គបានប្រមើមើលឃើញមនុស្សកំពុងជួបភ័យអន្ដរាយ ហើយទ្រង់ក៏ប្រើអោយអាមាត្យមួយអង្គ ក្លែងជាសេះ បាលហៈ ទៅជួយដល់អ្នកលិចលង់សំពៅនោះ អ្នកលិចលង់ទាំឡាយ ក៏បានតោងជើង កន្ទុយសេះនាំមកដល់ត្រើយបានសុខសាន្ដទៅ។

ពពកវិលបូកគោសម្លឹងកោះត្រល់ - Borko Mountain Nearby Koh Trol in Kompot


សួនសត្វតាម៉ៅតាកែវ - Tamou Zoo in Takeo


Tuesday, October 7, 2014

ប្រាសាទព្រៃមមៃចិន្តា - The Ruin Banteay Prei Temple

 ​​ (អត្តបទភាសាខ្មែរខាងក្រោមដកស្រង់ពី វិគីភីឌាភាសាខ្មែរ​ ១៧តុលា២០១៤)
ប្រាសាទព្រៃ​ ស្ថិតនៅខាងស្តាំដៃចំងាយប្រមាណ៤០ម៉ែត្រនៃជ្រុងឦសានប្រាសាទព្រះខ័ន។ ប្រាសាទនេះ​ស្ថាបនា​ឡើង​អំពី​ថ្មភក់បែរមុខ​ទៅ​ទិសខាងកើត ចុងសតវត្សទី១២ និង ដើម​សតវត្សទី១៣ ដោយ​ព្រះបាទជ័យវរ្ម័នទី៧។ ការហៅថា​ប្រាសាទព្រៃ​នេះ​ប្រហែល​ជា​នៅ​ពេល​មនុស្ស​ទៅ​ដល់​ដំបូង​គឺ​ឃើញ​ប្រាសាទ​នេះ​ត្រូវ​ព្រៃ​ដុះជុំជិត។ ពាក្យ​ថា​ព្រៃ​ នេះ​ត្រូវ​បាន​ប្រើ​ច្រើន​សំរាប់​ឈ្មោះ​ប្រាសាទ ដូចជា​ប្រាសាទនេះ​ខាងលិច​ភូមិអង្គរក្រៅ​ហៅថាប្រាសាទព្រៃដែរ ហើយ​មាន​ប្រាសាទ​មួយទៀត​នៅខាងត្បូងបារាយណ៍ខាងកើត និង នៅ​ជ្រុង​និរតី​នៃ​​ប្រាសាទបន្ទាយសំរ៉ែ អ្នក​ស្រុក​ហៅថា​ប្រាសាទព្រៃប្រាសាទ​។ ពាក្យ​ដែល​មាន​ន័យថា​ព្រៃនេះគឺ​ប្រើតាំង​ពី​សម័យខ្មែរបុរាណ​ដែល​សរសេរ​លើសិលាចារឹករ្រៃ